Connect with us

ព័ត៌មានជាតិ

មជ្ឈមណ្ឌលពាណិជ្ជកម្មកម្ពុជានឹងត្រូវបានដាក់ឱ្យដំណើការនៅដើមឆ្នាំក្រោយដើម្បីជំរុញផលិតផលក្នុងស្រុក

បានផុស

នៅ

សភាមុខរបរ និងមីក្រូសហគ្រាសកម្ពុជាគ្រោងនឹងបង្កើត​មជ្ឈមណ្ឌលពាណិជ្ជកម្មកម្ពុជា (Cambodian Trade Center—CTC) នៅដើមឆ្នាំក្រោយដើម្បីជំរុញការលក់ និងចែកចាយផលិតនៅទីផ្សារក្នុងស្រុក ព្រមទាំងពង្រីកការនាំចេញឱ្យកាន់តែទូលំទូលាយ ខណៈបណ្តាសហគ្រាសខ្នាតមីក្រូ និងតូចមានលទ្ធភាពច្រើនក្នុងការផលិតនូវផលិតផលដែលមានគុណភាពដែលអាចប្រកួតប្រជែងជាមួយផលិតនាំចូល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី កែវ មុំ ប្រធាន សភាមុខរបរ និងមីក្រូសហគ្រាសកម្ពុជា​បានថ្លែងមកកាន់កម្ពុជាថ្មីថា លោកស្រីបានដឹកនាំគណៈប្រតិភូជួបប្រជុំជាមួយលោក ហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ​ដើម្បីសុំការជួយគាំទ្រ និងស្វែងរកកិច្ចសហការនានាជាមួយនឹងក្រសួងពាណិជ្ជកម្ម ជាពិសេសបានស្នើសុំអនុសាសន៍ណែនាំ សម្រាប់ជាធាតុចូលលើគម្រោងក្នុងការបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មកម្ពុជា(CTC) ដោយបានបង្ហាញថាមជ្ឈមណ្ឌលនេះគ្រោងបង្កើតឡើងក្នុងបំណងជួយលើកស្ទួយផលិតផលដែលផលិតដោយសហគ្រាសក្នុងស្រុក ប្រមូលផ្តុំផលិតផលក្នុងស្រុក តាំងបង្ហាញផ្សព្វផ្សាយ និងចែកចាយផលិតផលទាំងនោះដល់អ្នកប្រើប្រាស់ក្នុងស្រុក និងនាំចេញទៅទីផ្សារក្រៅប្រទេស។

លោកស្រីបានថ្លែងថា៖«ក្នុងនាមជាប្រធានសភាមុខរបរនិងមីក្រូសហគ្រាស គឺយើងដើរតួនាទីក្នុងការជួយដល់វិស័យខ្នាតមីក្រូ និងខ្នាតតូច ដើម្បីពង្រឹងនិងពង្រីកអាជីវកម្មរបស់ពួកគាត់ដោយសារតែអាជីវកម្មទាំងនោះនៅតែមានឧបសគ្គជាច្រើន ជាពិសេសគាត់អាចផលិតបាននូវផលិតផលដែលមានគុណភាព និងរសជាតិអាចប្រកួតប្រជែងបាន ប៉ុន្តែបញ្ហាធំរបស់ពួកគាត់គឺពួកគាត់មិនអាចធ្វើទីផ្សារលក់និងចែកចាយផលិតផលរបស់គាត់ឱ្យបានធំទូលាយ»។

«ហេតុដូច្នេះហើយបានជា ក្នុងនាមខ្ញុំជាប្រធានសភាមុខរបរដែលមានបទពិសោធផលិតនិងចែកចាយទាំងថ្នាក់ជាតិនិងអន្តរជាតិ ខ្ញុំមើលឃើញនូវបញ្ហានិងដំណោះស្រាយរបស់ពួកគាត់ ដូច្នេះយើងបានជាខ្ញុំចង់បង្កើតឱ្យមាន«មជ្ឈមណ្ឌលពាណិជ្ជកម្មកម្ពុជា​(CTC) នេះឡើយ។ សម្រាប់ការបង្កើតមជ្ឈមណ្ឌលនេះគឺកន្លងមកមិនមែនមានតែខ្ញុំទេដែលមានបំណង ប៉ុន្តែក៏មានបងប្អូនយើងជាច្រើនទៀតក៏ចង់បង្កើតឡើងដើម្បីជួយដល់ផលិតផលក្នុងស្រុកផងដែរ»។

លោកស្រីកែវ មុំបានថ្លែងពន្យល់ថា ការបង្កើតមជ្ឈមណ្ឌលនេះដើម្បីជួយជំរុញការលក់ និងចែកចាយនូវផលិតផលក្នុងស្រុកឱ្យបានកាន់តែទូលំទូលាយនៅទូទាំងប្រទេស។  ក្នុងនោះគោលដៅទី១​គឺយើងផ្តោតលើការលក់និងចែកចាយនៅក្នុងប្រទេសសិន ដោយសារតែការផលិតរបស់ពួកគាត់បរិមាណនៅមានកម្រិតដូច្នេះយើងពុំទាន់អាចពង្រឹងក្នុងការនាំចេញនោះទេ បើសិនជាយើងជំរុញការនាំចេញគឺបញ្ហាផ្តោតសំខាន់គឺការផលិតតាមស្តង់ដារ និងទីពីរធំបំផុតគឺបរិមាណនៃការផលិតរបស់ពួកគាត់។​         « ដូច្នេះយើងផ្តោតលើការលក់និងចែកចាយនៅក្នុងស្រុកសិន និងយើងនឹងព្យាយាមដោះស្រាយនិងសម្របសម្រួលបញ្ហាផ្សេងៗធ្វើយ៉ាងដូចម្តេចដែលគាត់អាចចែកចាយទៅក្រៅប្រទេសបាន រួមទាំងស្តង់ដារ និងបរិមាណផងដែរដូច្នេះយើងក៏ត្រូវការពេលវេលាផងដែរ»។

លោកស្រីថា៖«បច្ចុប្បន្ន យើងនៅរៀបចំគម្រោងនិងផែនការមួយចំនួនទៀតដើម្បីឱ្យដឹងច្បាស់អំពីការវិនិយោគ និងការគៀគរទុនដើម្បីបើកដំណើការមជ្ឈមណ្ឌលនេះ ដោយសារយើងមិនអាចធ្វើអ្វីមួយដោយពុំមានផែនការច្បាស់លាស់ និងថវិការដើម្បីដំណើការនោះដែរ ហេតុដូច្នេះហើយ បានជានាពេលបច្ចុប្បន្នយើងកំពុងរៀបចំធ្វើផែនការលម្អិតក្នុងការគៀគរថវិកា ដូច្នេះយើងគិតថាយើងនឹងអាចដំណើការនៅដើមឆ្នាំក្រោយ»។

យោងតាមរបាយការណ៍ពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា គិតចាប់ពីខែមករាដល់ដំណាច់ខែសីហា កម្ពុជាបានចំណាយនូវទឹកប្រាក់៤២៤,៦៨ លានដុល្លារលើការនាំចូលនូវចំណីអាហារនានាដោយកើនឡើង១៤,៣០% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុនដែលមានទឹកប្រាក់សរុបចំនួន ៣៧១,៥៦លានដុល្លារ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ១២ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ១៣ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ១៤ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម