Connect with us

ព័ត៌មានអន្ដរជាតិ

តម្លៃប្រេងឡើងថ្លៃតិចតួច ដោយសារ​ជម្លោះអ៊ីស្រាអែល-អ៊ីរ៉ង់ និង​ព្យុះ​សង្ឃរានៅអាមេរិក

បានផុស

នៅ

តម្លៃ​ប្រេង​សកល​បាន​ហក់​ឡើង​តិច​តួច​ សម្រាប់​ការ​ជួញដូរ​លើ​ទីផ្សារ​នៅ​អាស៊ី​នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍នេះ​ ដោយសារ​តែ​ភាព​តាន​តឹង​នៃ​ជម្លោះ​រវាង​អ៊ីស្រាអែល​ និង​អ៊ីរ៉ង់​ និង​ព្យុះ​សង្ឃរា Milton ដែល​កំពុង​បក់​បោក​លើឧបទ្វីបហ្វ្លរីដា សហរដ្ឋ​អាមេរិក​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រេងឆៅនាពេលអនាគត ម៉ាក Brent បានកើនឡើង ៣៧ សេន ឬ ០,៥ ភាគរយ​ ដោយជួញដូរ​នៅ​តម្លៃ ៧៦,៩៥ ដុល្លារ​/បារ៉ែល ខណៈ​​ប្រេងឆៅនាពេល​អនាគតរបស់អាមេរិក ម៉ាក​ West Texas Intermediate (WTI) បានកើនឡើង ៣៥ សេន ឬ​ ០,៥ ភាគរយ​ ដោយ​ជួញដូរ​នៅតម្លៃ​ ៧៣,៥៩ ដុល្លារ​/បារ៉ែល​។ ​

អ្នក​វិភាគបាន​​គូស​ភ្ជាប់​ការ​ឡើង​តម្លៃ​នេះ​ ទៅ​នឹងព្យុះ​សង្ឃរា Milton ដែល​កំពុងវាយ​ប្រហារ​សហរដ្ឋ​អាមេរិក ដែល​ជា​​ប្រទេសផលិត និង​ប្រើប្រាស់ប្រេងដ៏ធំបំផុតរបស់ពិភពលោក​។ ព្យុះដដែល​បានជំរុញឱ្យមានតម្រូវការប្រេងសាំងក្នុងរដ្ឋរងគ្រោះហ្វ្លរីដា ដែល​ធ្វើ​ឱ្យ​តម្លៃ​ប្រេង​កើន​ឡើង​ ដោយ​ស្ថានីយប្រេងឥន្ធនៈប្រហែល១/៤ បាន​ដាច់​ស្តុក​ នៅ​ពេល​ពលរដ្ឋ​រាប់​លាន​នាក់​ធ្វើ​ការ​ជម្លៀសខ្លួន​ចេញ​ពី​ផ្លូវរបស់​ព្យុះ។ ការណ៍​នេះ​ ជាផ្នែក​មួយ​ធ្វើ​ឱ្យតម្លៃ​ប្រេ​ង​ឆៅ​កើន​ឡើង​។

យ៉ាង​ណា​មិញ​ មួយ​ផ្នែក​ធំ​នៃ​ការ​ជំរុញ​តម្លៃ​ប្រេង​ឆៅ​នោះ​ គឺ​ភាព​តាន​តឹង​នៃ​ជម្លោះ​នៅ​មជ្ឈិមបូព៌ា ជា​ពិសេស​ក្នុង​បរិបទ​ជម្លោះ​រវាង​អ៊ីរ៉ង់ និង​អ៊ីស្រាអែល ខណៈ​ជម្លោះ​តំបន់នេះ​អាច​បង្ក​ការ​រំខាន​ដល់​ការ​ផ្គត់ផ្គង់​ប្រេង​។ ឆ្លើយតប​នឹង​ការ​បាញ់ផ្លោង​មីស៊ីលពី​អ៊ីរ៉ង់ជិត​២០០គ្រាប់​លើ​ទឹក​ដី​ខ្លួន​ អ៊ីស្រាអែល​បាន​ប្ដេជ្ញា​សង​សឹក​ជា​ថ្មីកាល​ពី​ថ្ងៃ​ពុធ​​ថា​ នឹង​ធ្វើ​ការ​វាយ​ប្រហារ​លើ​អ៊ីរ៉ង់ឱ្យ​ «សាហាវ​ ច្បាស់លាស់ និង​គួរ​ឱ្យ​ភ្ញាក់ផ្អើល»។

ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ​ កំណើន​តម្លៃ​ប្រេង​នៅ​តែ​ស្ថិត​នៅ​ក្នុងភាព​ខ្សោយ​ ដោយសារ​តែ​តម្រូវ​ការ​មិន​រឹង​មាំ​។ រដ្ឋបាលព័ត៌មានថាមពលរបស់សហរដ្ឋអាមេរិក (EIA) កាលពីថ្ងៃអង្គារ បានបន្ទាបការព្យាករណ៍តម្រូវការរបស់ខ្លួនសម្រាប់ឆ្នាំ ២០២៥ ស្តីពីការចុះខ្សោយនៃសកម្មភាពសេដ្ឋកិច្ចនៅក្នុងប្រទេសចិន និងអាមេរិកខាងជើង៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៧ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៨ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៨ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១២ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១២ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៨ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម