ព័ត៌មានអន្ដរជាតិ
បាងកកប៉ុស្តិ៍៖ ការចរចាជាមួយកម្ពុជាលើការរុករកប្រេងរួមគ្នា ជាអាទិភាពបន្ទាន់របស់រដ្ឋាភិបាលថ្មី
កាសែតបាងកកប៉ុស្តិ៍ថៃ បានចុះផ្សាយនាថ្ងៃព្រហស្បតិ៍នេះដោយស្រង់សម្ដីរបស់លោកស្រីនាយករដ្ឋមន្រ្តីថៃ ផែតងតាន ស៊ីណាវ៉ាត្រា ដែលបាននិយាយថា ការចរចាជាមួយភាគីកម្ពុជាលើការរុករកប្រេងរួមគ្នាលើតំបន់ត្រួតស៊ីគ្នាក្នុងឈូងសមុទ្រថៃ គឺជា «អាទិភាពបន្ទាន់១ក្នុងចំណោម១០» របស់រដ្ឋាភិបាលថ្មី។

ការកំណត់អទិភាពបែបនេះ ធ្វើឡើងចំពេលដែលរដ្ឋាភិបាលដឹកនាំគណបក្សភឿថៃរបស់លោកស្រី ប្ដេជ្ញាបង្កើនទុនបំរុងថាមពលដែលធ្លាក់ចុះ ដើម្បីទប់ទល់នឹងការឡើងថ្លៃថាមពល និងការនាំចូលច្រើននៃប្រេងឥន្ធនៈ ដោយសារតែការណ៍ដែលថា ការប្រែប្រួលនៃតម្លៃប្រេងសកល ជាពិសេសជុំវិញជម្លោះភូមិសាស្រ្តនយោបាយ ធ្វើឱ្យថៃងាយរងគ្រោះ ព្រោះប្រទេសនេះត្រូវពឹងផ្អែកខ្លាំងលើការនាំចូលថាមពល។
កាសែតបាងកកប៉ុស្តិ៍បានផ្សាយយ៉ាងដូច្នេះថា៖ «រដ្ឋាភិបាលចម្រុះដែលដឹកនាំដោយគណបក្សភឿថៃ នឹងចាប់ផ្តើមការចរចាឡើងវិញជាមួយកម្ពុជា ដើម្បីរុករកអណ្តូងប្រេង និងឧស្ម័ននៅឈូងសមុទ្រ(ថៃ) ដែលមានធនធាននេះក្រោមដី គិតជាទឹកប្រាក់ យ៉ាងតិច ៣០០ ប៊ីលានដុល្លារ ខណៈប្រទេសទាំង២មានជម្លោះដណ្ដើមគ្នាតាំងតែពីទសវត្សរ៍ឆ្នាំ ១៩៧០»។
គួរគូសបញ្ជាក់ថា ភាគីទាំង២នាពេលកន្លងមកបានបង្ហាញចេតនាលើការចរចាគ្នាឡើងវិញ ក្រោយត្រូវបានជាប់គាំងតាំងពីឆ្នាំ ២០០១។ យ៉ាងណាមិញ ជាថ្មីម្ដងទៀត កាសែតបាងកកប៉ុស្ត៍ មិនបានផ្សាយជាលម្អិតថា លោកស្រី ផែតងតាន បានបញ្ចាក់លើការចរចាជាថ្មីនេះ កាលពីពេលណា ឬបែបណានោះទេ៕

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម២០ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ព័ត៌មានជាតិ៣ ម៉ោង ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ