ព័ត៌មានជាតិ
ក្រុមហ៊ុនធំៗពីរចាប់ដៃគ្នាបង្កើតមជ្ឈមណ្ឌលចែកចាយពហុឧស្សាហកម្ម និងទាញការវិនិយោគលើវិស័យអចលនទ្រព្យ និងសំណង់នៅកម្ពុជា
ក្រុមហ៊ុន Prince Real Estate Group (PRE) ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Prince Holding Group និងក្រុមហ៊ុន Nong Chuang Gang (NCG) ដែលជាក្រុមហ៊ុនចែកចាយទំនិញមានមូលដ្ឋាននៅក្នុងខេត្ត Shandong ប្រទេសចិនបានចាប់ដៃគ្នាក្នុងភាពយុទ្ធសាស្ត្រដើម្បីបង្កើតមជ្ឈមណ្ឌលចែកចាយពហុឧស្សាហកម្មក្នុងគោលបំណងលើកកម្ពស់ពាណិជ្ជកម្មឆ្លងព្រំដែន និងធ្វើឱ្យកម្ពុជាក្លាយជាគោលដៅវិនិយោគដ៏សំខាន់នៅក្នុងតំបន់អាស៊ីអាគ្នេយ៍។

ការសម្រេចបាននូវភាពជាដៃគូរយុទ្ធសាស្រ្តនៃក្រុមហ៊ុនទាំងនេះត្រូវធ្វើឡើងតាមរយៈការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MOUកាលពីល្ងាចថ្ងៃទី០៩តុលានៅទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុន Prince Holding Group ក្នុងរាជធានីភ្នំពេញ។
លោក Edward Lee អគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន Prince Real Estate Group មានប្រសាសន៍នៅក្នុងកម្មវិធីនោះថា ក្នុងនាមជាដៃគូដ៏សំខាន់នៅក្នុងគំនិតផ្តួចផ្តើមនេះ NCG នឹងដឹកនាំកិច្ចខិតខំប្រឹងប្រែងក្នុងការជំរុញការវិនិយោគ ប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកឆ្លងព្រំដែន និងការគ្រប់គ្រងអាជីវកម្មនាំចូល-នាំចេញអន្តរជាតិ។
លោកបានថ្លែងថា៖«យើងមានសេចក្តីរំភើបរីករាយក្នុងការសហការលើគម្រោងផ្លាស់ប្តូរថ្មីនេះ ដែលនឹងបម្រើជាកាតាលីករសម្រាប់កំណើនសេដ្ឋកិច្ច និងការបង្កើតថ្មីនៅកម្ពុជា។ ភាពជាដៃគូជាមួយ NCG ស្របតាមបេសកកម្មរបស់យើងក្នុងការទាក់ទាញវិនិយោគិនអន្តរជាតិ កាត់បន្ថយការចំណាយប្រតិបត្តិការសម្រាប់អាជីវកម្ម និងកំណត់ស្តង់ដារថ្មីសម្រាប់ការអភិវឌ្ឍន៍អចលនទ្រព្យលើសពីគម្រោងប្រពៃណី»។

ជាមួយគ្នានោះដែរ លោកស្រី Yanling Mei នាយកប្រតិបត្តិនៃក្រុមហ៊ុន Nong Chuang Gang បានមានប្រសាសន៍ថាតាមរយៈការបង្កើតមជ្ឈមណ្ឌលចែកចាយ និងភស្តុភារដ៏ទូលំទូលាយ យើងអាចប្រើប្រាស់ភាពខ្លាំងរបស់ទាំង PRE និង NCG ដើម្បីផ្តល់នូវតម្លៃប្រកួតប្រជែងសម្រាប់ទំនិញ និងដំណោះស្រាយដឹកជញ្ជូនប្រកបដោយប្រសិទ្ធភាព។បន្ថែមពីនេះគំនិតផ្តួចផ្តើមនេះនឹងផ្តល់ផលប្រយោជន៍មិនត្រឹមតែប្រទេសកម្ពុជាប៉ុណ្ណោះទេ ថែមទាំងទីផ្សារអាស៊ីអាគ្នេយ៍ដ៏ធំទូលាយផងដែរ។
លោកស្រីថា៖«យើងជឿជាក់ថាភាពជាដៃគូនេះនឹងបើកឱកាសថ្មីសម្រាប់សហគ្រាសដែលកំពុងស្វែងរកការចូលទៅក្នុងទីផ្សារកម្ពុជា»។
នៅក្នុងរយៈពេល ៩ ខែ គិតចាប់ពីខែមករា ដល់ខែកញ្ញា ឆ្នាំ ២០២៤ កម្ពុជាសម្រេចបានទឹកប្រាក់ជាង ១៩,៨៣ ពាន់ លានដុល្លារ ពីការនាំទំនិញចេញទៅក្រៅប្រទេស កើនឡើង ១៧ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុង ២០២៣ ដែលមានទំហំទឹកប្រាក់ ១៦,៩៤ ពាន់លានដុល្លារ។ នេះបើយោងតាមទិន្នន័យរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (GDCE)។
ទិន្នន័យរបស់ GDCE បានបង្ហាញថា ការនាំចេញទំនិញរបស់កម្ពុជាមានទំហំទឹកប្រាក់ ១៩,៨៣ ពាន់លានដុល្លារ កើនឡើង ១៧% ចំណែកឯការនាំទំនិញចូលមកវិញមានទំហំទឹកប្រាក់ ២១,១០ ពាន់លានដុល្លារ កើនឡើង ១៥,៩%។

គម្រោងវិនិយោគចំនួន ២៨ ដែលមានទុនវិនិយោគចំនួន ៤៤៣ លានដុល្លារត្រូវបានអនុម័ត ដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាក្នុងខែកញ្ញា ឆ្នាំ ២០២៤។ក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជាបានប្រកាសនៅថ្ងៃទី ០៧ ខែកញ្ញា ឆ្នាំ ២០២៤ នេះថា គម្រោងវិនិយោគទាំង ២៨ អាចបង្កើតការងារបានប្រមាណ ២៥ ពាន់កន្លែង។
ក្នុងចំណោមគម្រោងវិនិយោគសរុប គម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ចពិសេសចំនួន ៦ គម្រោង និងគម្រោងវិនិយោគដែលមានទីតាំងក្នុងតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ២២ គម្រោង៕

-
ព័ត៌មានជាតិ១ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម២ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ចរាចរណ៍២ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល