ព័ត៌មានជាតិ
កម្ពុជាមានអ្នកប្រើប្រាស់ទូរស័ព្ទជិត២២លាននាក់ និងអ្នកប្រើប្រាស់សេវាអ៊ីនធឺណេតមាន២០លាននាក់គិតត្រឹមឆមាសទី១ឆ្នាំនេះ ខណៈប្រព័ន្ធបច្ចេកវិទ្យាកាន់តែរីកចំរើន
ប្រទេសកម្ពុជាមានអ្នកប្រើប្រាស់សេវាទូស័ព្ទចំនួន ២១,៩ លាននាក់ត្រឹមខែមិថុនាឆ្នាំ២០២៤នេះ កើនឡើង ៤,២ ភាគរយធៀបនឹងជាង ២១ លាននាក់ក្នុងឆ្នាំ ២០២៣ ខណៈអ្នកប្រើប្រាសអ៊ីនធឺណេតមានចំនួនជាង ២០ លាននាក់ ដោយកើនពី១៩,៦៦លាននាក់ក្នុងឆ្នាំ២០២៣មានកំណើនជិត២ភាគរយ។ នេះបើយោតាមរបាយការណ៍របស់និយ័តករទូរគមនាគមន៍កម្ពុជា។

របាយការណ៍ដដែលបានបញ្ជាក់ថា នៅក្នុងប្រទេសកម្ពុជា មានក្រុមហ៊ុនផ្តល់សេវាអ៊ីនធឺណិតចល័តតាមទូរស័ព្ទមានចចំនួន ៤ និងក្រុមហ៊ុនផ្តល់សេវាអ៊ីនធឺណិតចំនួន ៣៩។
លោក ឈិន កេន ប្រធានសមាគមបច្ចេកវិទ្យាឌីជីថលកម្ពុជាបានមានប្រសាសន៍ប្រាប់កម្ពុជាថ្មីនៅថ្ងៃទី១១ខែតុលាថា ការកើនឡើងចំនួនអ្នកប្រើប្រាស់អ៊ីនធឺណិត និងទូរស័ព្ទបង្ហាញពីការយល់ដឹងពីការប្រើប្រាស់ឌីជីថលក្នុងចំណោមប្រជាជនកម្ពុជាចំពោះបច្ចេកវិទ្យាថ្មីដែលកំពុងពេញនិយមចាប់តាំងពីការរីករាលដាលនៃជំងឺកូវីដ១៩មក។
លោកបានបន្តថា៖ «ប្រជាជនកម្ពុជាបានចាប់ផ្តើមប្រើប្រាស់បច្ចេកវិទ្យាថ្មីៗតាមរយៈការប្រើអ៊ីនធឺណិតតាមទូរស័ព្ទកាន់តែខ្លាំងឡើងៗសម្រាប់ការងារ ការរកស៊ីទទួលទានតាមរយៈការលក់តាមអនឡាញ និងការទូទាត់ឌីជីថលចាប់តាំងពីការផ្ទុះនៃការរីករីលដាលនៃជំងឺកូវីដ១៩មក»។ លោកបានថ្លែងពន្យល់ថា ការប្រើប្រាស់បច្ចេកវិទ្យានេះគឺផ្តល់ភាពងាយស្រួល កាត់បន្ថយពេលវេលា និងចំណាយផ្សេងៗផងដែរ។

ជាមួយនឹងការរីកចម្រើននៃប្រព័ន្ធបច្ចេកវិទ្យានេះផងដែរ ធនាគារជាតិនៃកម្ពុជាបានឱ្យដឹងថា ប្រតិបត្តិការផ្ទេរប្រាក់ និងទូទាត់ដែលធ្វើឡើងតាមរយៈប្រព័ន្ធបាគងមានចំនួន២២២,៤៣លានប្រតិបត្តិការ (ក្នុងនោះ ៩៨,០៥ លានប្រតិបត្តិការ ជាប្រាក់រៀល និង ១២៤,៣៨លានប្រតិបត្តិការជាប្រាក់ដុល្លារ) និងមានទំហំជាប្រាក់រៀលចំនួន៧៧,៣៦ ទ្រីលានរៀល និងជាប្រាក់ដុល្លារអាមេរិកចំនួន៤៦,៣៣ប៊ីលានដុល្លារ។

ថ្លែងក្នុងកម្មវិធីដាក់ឱ្យដំណើរការបឋម កម្មវិធីទូទាត់បាគងទេសចរ “Bakong Tourist App”កាលពីថ្ងៃទី១៩ខែសីហាកន្លងទៅនេះ លោកស្រីបណ្ឌិត ជា សិរីថា ផ្អែកលើទិន្នន័យខាងលើបង្ហាញថា ប្រតិបត្តិការទូទាត់សងប្រាក់ជាអេឡិចត្រូនិកតាមប្រព័ន្ធបាគង និងKHQR ទទួលបានការពេញនិយមក្នុងការប្រើប្រាស់យ៉ាងឆាប់រហ័សក្នុងចំណោមសាធារណជន ដែលបានលើកទឹកចិត្តឱ្យធនាគារជាតិនៃកម្ពុជាបន្តអភិវឌ្ឍប្រព័ន្ធបាគងនៅក្នុងជំហានបន្ទាប់ ក្រោយពីបានដាក់ដំណើរការប្រកបដោយភាពជោគជ័យ ដើម្បីឱ្យប្រព័ន្ធបាគងអាចបំពេញមុខងារកាន់តែសម្បូរបែប អាចសម្រួលដល់សាធារណជនជាតិ និងអន្តរជាតិ ធ្វើប្រតិបត្តិការទូទាត់ឌីជីថល ប្រកបដោយបរិយាបន្ន៕

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១៦ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី