ព័ត៌មានជាតិ
ក្រុមហ៊ុនផេសថិកទទួលរងនូវការធ្លាក់ចុះពីប្រតិបត្តិការអាជីវកម្មក្នុងត្រីមាសទី២
ផេសថិក (ខេមបូឌា)—(PLC) ដែលជាបុត្រសម្ព័ន្ធនៃក្រុមហ៊ុន PIB របស់ម៉ាឡេស៊ី និងបានចុះបញ្ជីនៅលើផ្សារមូលបត្រកម្ពុជាបានរាយការណ៍ពីការធ្លាក់ចុះនៃប្រាក់ចំណូលពីប្រតិបត្តិការអាជីវកម្មរបស់ខ្លួនដោយសារតែកើនឡើងអត្រាការប្រាក់ និងការកើនឡើងនៃថ្លៃដើមកម្ចី និងកំណើនយឺតនៃស្ថានភាពសេដ្ឋកិច្ចសកលនិងតំបន់។
យោងតាមរបាយការណ៍របស់ក្រុមហ៊ុនដែលផ្ញើរទៅកាន់ផ្សារមូលបត្រកម្ពុជាកាលពីពេលថ្មីៗនេះ សម្រាប់ដំណាច់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ ក្រុមហ៊ុន ផេសថិក ដែលផ្តល់សេវាបច្ចេកទេសថាមពលអគ្គីសនី មានចំណូលសរុបចំនួន ៤២,៥០១ ពាន់លានរៀល ថយចុះចំនួន ៣៧,០១៦ ពាន់លានរៀល ឬ ៤៦,៦% ធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២៣ ដែលមានរហូតដល់ ៧៩,៥១៧ ពាន់លានរៀល។
លោក Paul Lim Pay Chuan ប្រធានក្រុមប្រឹក្សាភីបាល និងនាយកប្រតិបត្តិស្តីទីនៃក្រុមហ៊ុនបានថ្លែងនៅក្នុងរបាយការណ៍នោះថា ឆ្នាំ២០២៤ បង្ហាញឲ្យឃើញថា ឆ្នាំនេះ គឺជាឆ្នាំ ដ៏លំបាកបំផុតមួយសម្រាប់ ។ បរិយាកាសសេដ្ឋកិច្ចទូទាំងពិភពលោក ជាពិសេសការកើនឡើងអត្រាការប្រាក់ និងការកើនឡើងនៃថ្លៃដើមកម្ចី បានជះឥទ្ធិពលយ៉ាង ខ្លាំងដល់ដំណើរការហិរញ្ញវត្ថុរបស់យើង។
លោកថា៖«ទោះបីជាមានការលំបាកទាំងនេះ ក៏ដោយ ការតាំងចិត្ត និងការប្តេជ្ញាចិត្តរបស់យើងចំពោះគោលដៅជាយុទ្ធ សាស្ត្ររបស់យើងនៅតែមិនផ្លាស់ប្តូរ។
លោកបានគូសបញ្ជាក់ថា ពេញមួយឆ្នាំហិរញ្ញវត្ថុ ២០២៤ នេះ PCL បានប្រឈមមុខនឹងបញ្ហាសំខាន់ៗ ដែលជាសាកល្បងភាពធន់នៃប្រតិបត្តិការរបស់ខ្លួន។ ការចំណាយខ្ពស់នៃការខ្ចី ប្រាក់បានធ្វើឲ្យមានភាពតានតឹងយ៉ាងខ្លាំងដល់លំហូរសាច់ប្រាក់របស់យើង ដែលជះឥទ្ធិពលដល់សមត្ថភាពរបស់យើងក្នុងការអនុវត្តគម្រោងប្រកបដោយប្រសិទ្ធភាព។
លោកថាការធ្លាក់ចុះនៃចំណូលអាជីវកម្ម គួបផ្សំនឹងសម្ពាធជាបន្តបន្ទាប់ លើធនធានហិរញ្ញវត្ថុរបស់យើង បណ្តាលឲ្យមានការខាតបង់កើនឡើង ដោយ សម្ព័ន្ធក្រុមហ៊ុនបានរាយការណ៍ពីការខាតបង់ប្រតិបត្តិការចំនួន ១,៦១២ ពាន់លានរៀលនៅក្នុងត្រីមាសទីមួយ និងការខាតសុទ្ធ (បន្ទាប់ពីបង់ពន្ធ) ចំនួន ១២, ២០៦ ពាន់លានរៀល។
លោកថា៖«នៅពេលដែលយើងបានឈានទៅដល់ត្រីមាសទីពីរ បញ្ហាប្រឈមនៅតែ បន្តកើតមានជាមួយនឹងការថយចុះនៃចំណូលនៅក្នុងការងារផ្នែកវិស្វកម្ម លទ្ធកម្ម ការសាងសង់ និងការតម្លើងរបស់យើង ក៏ដូចជាការ ថយចុះនៃប្រាក់ចំណូលពីសេវាកម្មប្រតិបត្តិការ និងថែទាំ ។ ការខាតបង់ប្រតិបត្តិការសម្រាប់ត្រីមាសទី ២ បានកើនឡើងយ៉ាងខ្លាំងដល់ ១,៩០៩ ពាន់លានរៀល ដែលឆ្លុះបញ្ចាំងពីផលប៉ះពាល់នៃអត្រាការប្រាក់ខ្ពស់ និងលំហូរសាច់ប្រាក់របស់យើង។ ការខាតសុទ្ធ (បន្ទាប់ពីបងពន្ធ) សម្រាប់ត្រី មាសទីពីរមានចំនួន ១២,៦០៥ ពាន់លានរៀល»។
បើយោងតាមលោក Paul Lim Pay Chuan នៅត្រីមាសទីបីនៃឆ្នាំហិរញ្ញវត្ថុ ២០២៤ មានសញ្ញាដំបូងនៃការងើបឡើងវិញ។ យើងបានរាយការណ៍ពីការកើនឡើង ចំនួន ៥៣% នៃប្រាក់ចំណូលដល់ ៩ ៩០៩ លានរៀល និងការថយចុះនៃការខាតបង់បន្ទាប់ពីបង់ពន្ធដល់ ១១ ៩៩៧ លានរៀល។
លោកថា៖«ការកែលម្អទាំងនេះ ទោះបីជាតិចតួចក៏ដោយ គឺជាការបង្ហាញពីការកែសម្រួលយុទ្ធសាស្ត្ររបស់យើង ដែលចាប់ផ្តើមទទួលបាន ផ្លែផ្កា។ ការផ្តោតអារម្មណ៍របស់យើងលើអាជីវកម្មស្នួល និងការពិនិត្យឡើងវិញ ជាយុទ្ធសាស្ត្រនៃកន្លែងផ្តល់ហិរញ្ញប្បទាននៅទូទាំងក្រុមគឺជាជំហានឆ្ពោះទៅរក ស្ថិរភាពសុខភាពហិរញ្ញវត្ថុរបស់យើង និងធានានូវនិរន្តរភាពរយៈពេលវែង»។
PCL បានបញ្ចប់ឆ្នាំហិរញ្ញវត្ថុ ២០២៤ ជាមួយនឹងប្រាក់ចំណូលចំនួន ៤២ ៥០១ លានរៀល ជាមួយនឹង ការខាតសុទ្ធ (បន្ទាប់ពីបង់ពន្ធ) ចំនួន ៧៧ ៥៣៣ លានរៀល ធៀបនឹងប្រាក់ចំណូលចំនួន ៧៩ ៥១៧ លានរៀល និង ការខាតសុទ្ធ (បន្ទាប់ពីបង់ពន្ធ) ចំនួន ២៣ ២៤៦ លានរៀលសម្រាប់ឆ្នាំហិរញ្ញវត្ថុដែលបានបញ្ចប់នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣។
ផេសថិក (ខេមបូឌា) បានចុះបញ្ជីក្នុងឆ្នាំ ២០១០ ជាក្រុមហ៊ុនបច្ចេកទេសថាមពលអគ្គីសនី ដែលផ្តល់សេវាសំខាន់លើការ ផ្តល់ជូនវិស្វកម្មប្រព័ន្ធថាមពល និងដំណោះស្រាយបច្ចេកទេសអគិសនី៕
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ