ព័ត៌មានអន្ដរជាតិ
តម្លៃប្រេងធ្លាក់ចុះ ប៉ុន្តែកើនឡើងតិចតួចក្នុងអត្រាប្រចាំសប្ដាហ៍
តម្លៃប្រេងឆៅសកល បានធ្លាក់ចុះកាលពីថ្ងៃសុក្រ ប៉ុន្តែកើនឡើងតិចតួចក្នុងអត្រាប្រចាំសប្ដាហ៍ ២សប្ដាហ៍ជាប់ៗគ្នា ដោយសារតែជម្លោះនៅមជ្ឈិមបូព៌ាដែលបង្កក្ដីបារម្ភពីការរំខានផ្នែកផ្គត់ផ្គង់ និងព្យុះសង្ឃរា Milton ដែលមានឥទ្ធិពលលើតម្រូវការប្រេងនៅរដ្ឋហ្វ្លរីដា សហរដ្ឋអាមេរិក។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

តម្លៃប្រេងឆៅនាពេលអនាគត ម៉ាក Brent បានធ្លាក់ចុះ ៣៦ សេន ឬ ០,៤៥ ភាគរយ មកនៅត្រឹម ៧៩,០៤ ដុល្លារ/បារ៉ែល នៅថ្ងៃសុក្រ ដែលជាថ្ងៃបញ្ចប់ការជួញដូរប្រចាំសប្ដាហ៍ ខណៈតម្លៃប្រេងឆៅអាមេរិក ម៉ាក West Texas Intermediate (WTI) បានធ្លាក់ចុះ ២៩ សេន ឬ ០,៣៨ ភាគរយ ដោយបញ្ចប់ការជួញដូរនៅតម្លៃ ៧៥,៥៦ ដុល្លារ/បារ៉ែល។
ទោះបីជាវាធ្លាក់ចុះក្នុងអត្រាប្រចាំថ្ងៃក៏ដោយ ប៉ុន្តែតម្លៃម៉ាកប្រេងទាំង២ បានកើនឡើងជាង ១ ភាគរយ ក្នុងអត្រាប្រចាំសប្ដាហ៍ ដែលជាកំណើន២សប្ដាហ៍ជាប់ៗគ្នា។

អ្នកវិភាគបានទាញភ្ជាប់នឹងការធ្លាក់ចុះតម្លៃនៅថ្ងៃសុក្រ ទៅនឹងកម្សោយនៃតម្រូវការប្រេងសកល និងការជួញដូរប្រេង ក៏ដូចជា អត្រាប្រេងក្នុងស្ដុករបស់អាមេរិកខ្ពស់។ ប៉ុន្តែកំណើនប្រចាំសប្ដាហ៍ ត្រូវបានជំរុញដោយក្ដីបារម្ភជុំវិញលទ្ធភាពនៃការសងសឹករបស់អ៊ីស្រាអែលលើអ៊ីរ៉ង់។ អ្នកវិភាគព្រមានថា ប្រសិនបើហេដ្ឋារចនាសម្ព័ន្ធប្រេងរបស់អ៊ីរ៉ង់រងការវាយប្រហារនោះ នោះតម្លៃប្រេងនឹងហក់ឡើងខ្ពស់ភ្លាមៗ។
ព្យុះសង្ឃរា Milton ក៏រួមចំណែកលើកំណើនតម្លៃប្រចាំសប្ដាហ៍ផងដែរ ដោយសារតែការជម្លៀសប្រជាជនពីតំបន់រងគ្រោះ ធ្វើឱ្យតម្រូវការប្រេងសាំងកើនឡើងរហូតដល់ដាច់ស្ដុក ដែលមានឥទ្ធិពលលើការជួញដូរប្រេងឆៅ៕

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ