Connect with us

ព័ត៌មានជាតិ

គយអំពាវនាវដល់​ភាគីពាក់ព័ន្ធអនុលោមតាមច្បាប់ដើម្បី​ចូលរួមជំរុញកិច្ចសម្រួលពាណិជ្ជកម្ម និងបង្កើនភាពប្រកួតប្រជែងរបស់កម្ពុជា

បានផុស

នៅ

លោក គុណ ញឹម ​ អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាបានថ្លែងថា ការសិក្សារយៈពេលបំពេញបែបបទបញ្ចេញទំនិញ (Time Release Study-TRS) ត្រូវធ្វើឡើងដោយអនុលោមតាមកិច្ចព្រមព្រៀងស្ដីពីកិច្ចសម្រួលពាណិជ្ជកម្ម និងកាតព្វកិច្ចរបស់កម្ពុជាក្នុងក្របខណ្ឌអាស៊ាន ដើម្បីវាស់វែងពីប្រសិទ្ធភាពនៃការអនុវត្ដនីតិវិធីប្រតិបត្ដិក្នុងការចេញអាជ្ញាបណ្ណ លិខិតអនុញ្ញាត វិញ្ញាបនបត្រ និងឯកសារផ្សេងៗ របស់ក្រសួង-ស្ថាប័នមានសមត្ថកិច្ច ព្រមទាំងការចូលរួមចំណែករបស់វិស័យឯកជន ពាក់ព័ន្ធនឹងការបំពេញបែបបទបញ្ចេញទំនិញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ ការលើកឡើងរបស់លោក គុណ ញឹមធ្វើឡើង នៅក្នុងសិក្ខាសាលាផ្សព្វផ្សាយលទ្ធផលនៃការសិក្សារយៈពេលបំពេញបែបបទបញ្ចេញទំនិញលើកទី៤ ត្រឹមឆ្នាំ២០២៣ កាលពី​ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤។

​លោកបានថ្លែងបញ្ជាក់ថា៖«ការសិក្សារយៈពេលបំពេញបែបបទបញ្ចេញទំនិញ មានគោលបំណងរកឱ្យឃើញនូវចំណុចរាំងស្ទះដើម្បីដាក់ចេញនូវវិធានការដោះស្រាយតាមរយៈការប្រមូលធាតុចូល និងមតិយោបល់ ពីភាគីពាក់ព័ន្ធ និងដៃគូអភិវឌ្ឍន៍នានា និងរៀបចំផែនការសកម្មភាពសម្រាប់អនុវត្ដបន្ដ»។

ការសិក្សារយៈពេលបំពេញបែបបទបញ្ចេញទំនិញលើកទី៤ នេះ រៀបចំឡើងដោយប្រមូលទិន្នន័យពីក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីបូកសរុបដោយប្រើប្រាស់ Software របស់អង្គការគយពិភពលោក (WCO Software)។ ការសិក្សានេះ គាំទ្រទាំងផ្នែកបច្ចេកទេស ហិរញ្ញវត្ថុ និងសម្ភារបរិក្ខារដោយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន រដ្ឋបាលគយជប៉ុន និងផ្ដល់ធាតុចូលបន្ថែមដោយមូលនិធិរូបិយវត្ថុអន្តរជាតិ និងគម្រោង EU-GATE។

លោក គុណ ញឹម បានលើកទឹកចិត្ត និងជំរុញសមាជិក-សមាជិកា នៃអង្គសិក្ខាសាលាដែលបានចូលរួម ផ្ដល់មតិយោបល់ និងធាតុចូលឱ្យបានផុលផុសលើលទ្ធផលនៃការសិក្សារយៈពេលបំពេញបែបបទបញ្ចេញទំនិញលើកទី៤ ត្រឹមឆ្នាំ២០២៣ និងយកវិធានការដែលបានដាក់ចេញក្នុងអង្គសិក្ខាសាលា ទៅអនុវត្ដឱ្យបានពេញលេញ ដើម្បីជំរុញកិច្ចសម្រួលពាណិជ្ជកម្ម បង្កើនបរិយាកាសវិនិយោគ និងភាពប្រកួតប្រជែងរបស់កម្ពុជា ឱ្យកាន់តែមានភាពទាក់ទាញ និងល្អប្រសើរឡើងថែមទៀតស្របតាមវិធានការរបស់រាជរដ្ឋាភិបាល និងក្របខណ្ឌយុទ្ធសាស្រ្ត និងកម្មវិធីស្តារនិងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា៕

​​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

នាយឧត្តមសេនីយ៍ មាស វិរិទ្ធ ៖ ការ​សម្អាតចក ឬ​យក​ចក​ចេញពី​បឹង​គឺផ្តើមចេញពីការចូលរួមរបស់អាជ្ញាធរមូលដ្ឋាននិងប្រជាពលរដ្ឋ និងApp NoDrugគី​ជាមធ្យោបាយរាយការណ៍ប្រសិទ្ធភាព

សន្តិសុខសង្គម២ ម៉ោង មុន

ស្ត្រីវ័យ៥៩ឆ្នាំ​ ​សម្លាប់​ខ្លួន​ដោយសារ​តែ​ជំងឺ​ប្រចាំកាយ

ព័ត៌មានជាតិ២ ម៉ោង មុន

កិច្ចប្រជុំលើកទី១ នៃគណៈប្រឹក្សាភិបាល កម្មវិធីមុខរបរនិងការងារសមរម្យរបស់យុវជននៅកម្ពុជា ដំណាក់កាលទី៣ (DEY III)

ព័ត៌មានជាតិ៣ ម៉ោង មុន

សមាគមនិយោជក ក្រុមហ៊ុនឯកជន ៖ ការ​ដាក់​ឱ្យប្រើប្រាស់ បញ្ជរ​សេវាសាធារណៈចល័តរបស់ក្រសួងការងារ គឺជាការធ្វើទំនើបកម្ម (digitalization) លើសេវាសាធារណៈរបស់រដ្ឋ

ព័ត៌មានជាតិ៣ ម៉ោង មុន

ផ្លូវចូលវត្តព្រះបារមីវង្កតបុរី​ បានក្លាយជាទីលំហែ និងហាត់ប្រាណរបស់បងប្អូនប្រជាពលរដ្ឋ​ជិតឆ្ងាយ​

Sokha Hotels

ព័ត៌មានពេញនិយម