Connect with us

ព័ត៌មានអន្ដរជាតិ

វៀតណាម​៖ ផ្សារទំនើប Aeon ខាត​​ប្រាក់ជាង ៧ លាន​ដុល្លារ​ ​ចំពោះ​ការ​​លុប​ចោល​គម្រោងនៅ​ហាណូយ​

បានផុស

នៅ

កាសែត​ The Investor វៀតណាម​ បាន​ចុះផ្សាយ​កាលពី​ថ្ងៃ​អាទិត្យថា​ ក្រុម​ហ៊ុនផ្សារ​ទំនើប​យក្ស​របស់​ជប៉ុន ​Aeon បាន​ខាត​បង់​ប្រាក់​សរុប​ប្រមាណ​ ៧,៤ លាន​ដុល្លារ​ ​ចំពោះ​ការ​​លុប​ចោលនូវ​​គម្រោង​សាងសង់​ផ្សារ​ទំនើប​ថ្មី​ទី៣​នៅ​ទីក្រុង​ហាណូយរបស់​ខ្លួន​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមហ៊ុន​បាន​ឱ្យដឹង​ក្នុង​របាយការន៍​វាយតម្លៃលទ្ធផលប្រចាំត្រីមាសរបស់ខ្លួនថា គម្រោង​ដែល​លុប​ចោល​គ្រប​ដណ្ដប់​លើ​ផ្ទៃ​ដី​ប្រមាណ ៨,០៣ ហិចតា ស្ថិត​​នៅ​ខណ្ឌ Hoang Mai នៃ​រដ្ឋធានី​ហាណូយ។ ផែនការព្រាង​នៃគម្រោង​នោះ​ត្រូវ​បាន​អាជ្ញាធរ​វៀតណាម​អនុម័ត កាល​ពី​ខែ​កុម្ភៈ ឆ្នាំ​ ២០២៣ ប៉ុន្តែ​ក្រោយ​ពី​នោះ​ គឺ​មិន​ឃើញ​មាន​ដំណើរការ​សាង​សង់​ជា​ដុំ​កំភួន​អ្វី​នោះ​ទេ​។

Aeon មិន​បាន​បញ្ជាក់​ជា​ព័ត៌មាន​ ឬ​សេចក្ដីលម្អិត​ពី​ការ​លុប​ចោល​គម្រោង​សាង​សង់​ដដែល​នោះ​ទេ​។

ទោះ​បីជា​យ៉ាង​ណា​ក៏​ដោយ ក្នុង​របាយការន៍​វាយតម្លៃលទ្ធផលប្រចាំត្រីមាស ក្រុម​ហ៊ុន​ Aeon បាន​និយាយ​ថា​ ចន្លោះ​ពី​ខែ​មីនា​ ដល់​ខែ​សីហា​ ឆ្នាំ ២០២៤ ដែល​ជា​ឆមាសទី​១​នៃ​ឆ្នាំ​សារពើពន្ធ​ ២០២៤ ខ្លួន​បាន​កត់​ត្រា​ពី​ប្រាក់ចំណេញ​​ប្រតិបត្តិការចំនួន ១៦,២ លាន​ដុល្លារ​ ក្នុងប្រទេសវៀតណាម ដោយ​កើន​ឡើង​ ២១,២ ភាគរយ ​ខណៈ​ប្រាក់ចំណូលប្រតិបត្តិការវិញ​ មាន​ប្រមាណ​ ៥៤,៩ លាន​ដុល្លារ ដោយ​កើន​ឡើង​ ១៤,៥ ភាគរយ​។ ​

តួលេខ​នេះ​បង្ហាញ​ថា​ វៀតណាម​ជា​ទីផ្សារ​របស់​ក្រុមហ៊ុន Aeon ដ៏​ធំ​បំផុត​ទី​៣​ទូទាំង​ពិភព​លោក​ និង​ធំ​បំផុត​ទី១​នៅ​អាស៊ី​អាគ្នេយ៍។ Aeon បាន​មើល​ឃើញ​ថា​ ​ប្រតិបត្តិការ​ដ៏រឹងមាំ​ក្នុងប្រទេសវៀតណាម ​​កើត​ឡើង​ដោយសារ​តែ​ភាព​ជោគជ័យ​របស់​ហាងទំនិញ​ក្នុងផ្សារ​ទំនើប​ដែល​មាន​ស្រាប់​។ បច្ចុប្បន្ន Aeon មាន​ផ្សារ​ទំនើប​ធំៗ​ក្នុង​ប្រទេស​វៀតណាម​ ប្រមាណ​ ៧ សាខា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៩ នាទីutes មុន

នគរបាល​ឡោមព័ទ្ធ​ខុន​ដូ​មួយ​កន្លែងទាំងយប់ ឃាត់​ជន​បរទេស​ប្រុសស្រីជាង ១០០នាក់

ព័ត៌មានជាតិ១ ម៉ោង មុន

លោក ហេង សួរ ៖ កិច្ច​ប្រជុំកំពូលវាយនភណ្ឌសកល នឹង​ធ្វើ​ឱ្យ​កម្ពុជា​ក្លាយ​ជាគោលដៅ​ទាក់ទាញទាំងអាជីវកម្មនិងវិនិយោគទុន 

ព័ត៌មានជាតិ២ ម៉ោង មុន

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវផ្ដល់ការឧបត្ថម្ភ​​ជា​ប្រចាំ​ខែ​ដល់​កុមារ​កំព្រា និងកុមារ​មាន​ទុក្ខលំបាក​នៅ​មណ្ឌលមែកឈើ

ព័ត៌មានជាតិ៣ ម៉ោង មុន

រដ្ឋមន្ត្រីព័ត៌មាន៖ ក្រុមប្រឆាំងនៅក្រៅប្រទេសបង្កើតព័ត៌មានក្លែងក្លាយ ដើម្បីបញ្ឆេះកំហឹងពលរដ្ឋ ឱ្យផ្ដួលរំលំរដ្ឋាភិបាល

សេចក្ដីជូនដំណឹង៥ ម៉ោង មុន

ក្រុមហ៊ុន Smart Axiata ទទូលបានពានរង្វាន់ “បរិយាបន្នឌីជីថល” ពីរឆ្នាំជាប់គ្នាៗ ពីកម្មវិធី AmCham CSR Excellence Awards

Sokha Hotels

ព័ត៌មានពេញនិយម