Connect with us

ព័ត៌មានជាតិ

NBC ចាប់ដៃគូជាមួយ Alipay+ សម្រាប់ពង្រីកការទូទាត់ឆ្លងដែនកាន់តែទូលំទូលាយ

បានផុស

នៅ

ធនាគារជាតិនៃកម្ពុជា (NBC) បានបោះជំហានដ៏សំខាន់មួយឆ្ពោះទៅរកការពង្រឹងហេដ្ឋារចនាសម្ព័ន្ធការទូទាត់តាមឌីជីថលរបស់ខ្លួន ដោយចាប់ដៃគូជាមួយក្រុមហ៊ុន Ant International ​ដាក់ឱ្យដំណើរការជាផ្លូវការនូវប្រព័ន្ធទូទាត់កូដ QR ឆ្លងដែន។ កិច្ចសហការ​នេះគឺភ្ជាប់ប្រព័ន្ធបាគង ដែលជាផ្លេតហ្វមទូទាត់ឌីជីថលជាតិរបស់កម្ពុជាជាមួយនឹង Alipay+ ដែលជាដំណោះស្រាយទូទាត់ប្រាក់តាមទូរស័ព្ទឈានមុខគេលើពិភពលោក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រីបណ្ឌិត ជា សិរី ទេសាភិបាល NBC បានថ្លែងនៅក្នុងកម្មវិធីដាក់ឱ្យដំណើការនោះថាភាពជាដៃគូនេះមានគោលបំណងផ្តល់ភាពងាយស្រួលដល់ប្រជាជនកម្ពុជា និងភ្ញៀវអន្តរជាតិធ្វើការទូទាត់ក្នុងប្រទេស។ តាមរយៈការរួមបញ្ចូលរវាងប្រព័ន្ធបាគងជាមួយ Alipay+ ធនាគារជាតិនៃកម្ពុជាកំពុងពង្រីកប្រព័ន្ធអេកូឡូស៊ីនៃការទូទាត់ឌីជីថលរបស់កម្ពុជា និងផ្តល់នូវបទពិសោធន៍កាន់តែរលូនសម្រាប់ទាំងពលរដ្ឋក្នុងស្រុក និងភ្ញៀវទេសចរ។

លោកស្រីបានថ្លែងបន្តថា៖​ កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ធនាគារជាតិនៃកម្ពុជា បានចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ជាមួយក្រុមហ៊ុន Ant International ស្តីពី “កិច្ចសហប្រតិបត្តិការទូទាត់ QR Code ឆ្លងព្រំដែន”។ MoU នេះ​មាន​គោលបំណង​លើកកម្ពស់​ប្រតិបត្តិការ​ទូទាត់​កូដ QR ឆ្លងដែន​ប្រកបដោយ​ប្រសិទ្ធភាព និង​សុវត្ថិភាព​រវាង​ប្រព័ន្ធស់​បាគង​តាមរយៈ​ KHQR និង​ប្រព័ន្ធ​អេកូ​ឡូស៊ីនៃ QR សកល​របស់ Alipay Plus ។

លោកស្រីបណ្ឌិតបានថ្លែងបន្តទៀតថា៖«រហូតមកដល់ពេលនេះ យើងបានដាក់ឱ្យដំណើរការនូប្រព័ន្ធទូទាត់ឆ្លងដែនជាមួយប្រទេសថៃ វៀតណាម ឡាវ UPI កូរ៉េខាងត្បូង និងម៉ាឡេស៊ី។ លើសពីនេះ NBC ថ្មីៗនេះដាក់ឱ្យដំណើការនូវកម្មវិធីទូទាត់បាគងសម្រាប់ភ្ញៀវទេសចរ ក្នុងគោលបំណងធ្វើឱ្យប្រសើរឡើងនូវសេវាទូទាត់ប្រាក់នៅកម្ពុជា និងគាំទ្រដល់ឧស្សាហកម្មទេសចរណ៍តាមរយៈការបើកការទូទាត់តាមប្រព័ន្ធឌីជីថលសម្រាប់ភ្ញៀវអន្តរជាតិ»។

«ព្រឹត្តិការណ៍ថ្ងៃនេះ គឺជាចំណុចរបត់ថ្មីមួយទៀតសម្រាប់ NBC ខណៈដែលវាបង្ហាញពីច្រក​ទូទាត់ឆ្លងដែនថ្មីរវាងប្រទេសកម្ពុជា និងប្រទេសចំនួន៩ និងក្នុងតំបន់ចំនួនផ្សេងទៀត រួមមានប្រទេសចិន សិង្ហបុរី ម៉ាឡេស៊ី ហ្វីលីពីន កូរ៉េខាងត្បូង និងប្រទេសនានាជាច្រើនទៀតតាមរយៈបាគង និង AliPay+»។ នេះបើយោងតាមលោកស្រីបណ្ឌិតជា​ សិរី។

​ធនាគារជាតិនៃកម្ពុជាបានឱ្យដឹងថា ប្រតិបត្តិការផ្ទេរប្រាក់ និងទូទាត់ដែលធ្វើឡើងតាមរយៈប្រព័ន្ធបាគងមានចំនួន២២២,៤៣លានប្រតិបត្តិការ (ក្នុងនោះ ៩៨,០៥ លានប្រតិបត្តិការ ជាប្រាក់រៀល និង ១២៤,៣៨លានប្រតិបត្តិការជាប្រាក់ដុល្លារ) និងមានទំហំជាប្រាក់រៀលចំនួន៧៧,៣៦ ទ្រីលានរៀល និងជាប្រាក់ដុល្លារអាមេរិកចំនួន៤៦,៣៣ប៊ីលានដុល្លារ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រសួង​ធនធានទឹក ចុះ​ពិនិត្យវឌ្ឍនភាពការងារសាងសង់ច្រាំងទន្លេមេគង្គ ក្នុង​ភូមិសាស្ត្រ​ខេត្តកំពង់ចាម

សន្តិសុខសង្គម៧ ម៉ោង មុន

ជនសង្ស័យ​ម្នាក់​ឆក់ខ្សែក រត់​ទ្បើងម៉ូតូ ​ត្រូវអ្នកលក់ក្របួចជាប់

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ចិន​ចុះ​កិច្ច​ព្រម​ព្រៀង​រហូត​ដល់​១១៣​​ ​ពង្រឹងឥទ្ធិពល​តំបន់​​ខ្លាំង​មិនធ្លាប់​មាន​ ខណៈ​អាមេរិក​បង្កអរិភាព​

ព័ត៌មានជាតិ១០ ម៉ោង មុន

មកដឹងលម្អិត ពីលក្ខណៈបច្ចេកទេសនាវាជប៉ុនចតនៅកម្ពុជា ដែលមានទម្ងន់ផ្ទុករាប់ពាន់តោន

ព័ត៌មានជាតិ១១ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសម្ពោធដំបូលព្រះវិហារ និងសមិទ្ធផលនានា ក្នុងវត្តឧប្បលវត្តី ខេត្តត្បូងឃ្មុំ

Sokha Hotels

ព័ត៌មានពេញនិយម