ព័ត៌មានអន្ដរជាតិ
ឥណ្ឌូណេស៊ី៖ ទំនើបកម្មអាចបន្ថយការចំណាយលើការធ្វើកសិកម្មរហូតដល់ ៧០ ភាគរយ
រដ្ឋមន្ត្រីក្រសួងកសិកម្មឥណ្ឌូណេស៊ី លោក Andi Amran Sulaiman បានថ្លែងកាលពីថ្ងៃសៅរ៍ថា ទំនើបកម្មក្នុងវិស័យកសិកម្មអាចកាត់បន្ថយថ្លៃដើមផលិតកម្ម បានរហូតដល់ទៅ ៧០ ភាគរយ បង្កើនប្រសិទ្ធភាព និងបង្កើនល្បឿនដំណើរការដាំដុះ ដែលទាំងអស់នេះសុទ្ធតែជួយដល់ការពង្រឹងសន្តិសុខស្បៀងជាតិ។ នេះបើតាមការចុះផ្សាយរបស់កាសែត Antara។

លោក Sulaiman បានពន្យល់នៅពេលចុះទៅខេត្ត ស៊ូឡាវ៉េស៊ីខាងត្បូង ថា ក្រសួងបានអនុវត្តកម្មវិធីបូមទឹកក្នុងគោលបំណងបង្កើនលទ្ធភាពប្រើប្រាស់ទឹកក្នុងខេត្តសំខាន់ៗដែលផលិតស្រូវ។ លោកបានកត់សម្គាល់ថា ខេត្ត ស៊ូឡាវ៉េស៊ីខាងត្បូង ជាខេត្តផលិតស្រូវធំជាងគេបំផុតទី៤ ដោយមានផ្ទៃដីស្រែជាង ១០៦ ០០០ ហិកតា។
កសិករក្នុងស្រុកតំបន់ឥណ្ឌូណេស៊ី បាននិយាយថា គ្រឿងចក្រទំនើបៗ និងម៉ាស៊ីនបូមទឹកដែលផ្តល់ដោយរដ្ឋាភិបាលបានជួយកសិករក្នុងការជំរុញផលិតកម្មស្រូវរបស់ពួកគេ រួមទាំងការបង្កើនរដូវដាំដុះ ខណៈក្រសួងតែងតែផ្ដល់ជំនួយបច្ចេកទេសរបស់កសិករឥណ្ឌូណេស៊ី។
ការពង្រឹងលើការធ្វើទំនើបកម្មក្នុងវិស័យកសិកម្មរបស់ឥណ្ឌូណេស៊ី ធ្វើឡើងខណៈប្រទេសនេះពឹងផ្អែកខ្លាំងលើស្បៀងនាំចូល រួមទាំងអង្ករ ដែលជាស្បៀងចម្បងសម្រាប់ប្រជាជន។ ការពង្រឹងស្បៀងផលិតក្នុងស្រុក អាចជួយទប់ទល់ឥណ្ឌូណេស៊ី ពីភាពងាយរងគ្រោះនៃកង្វះការផ្គង់ផ្អង់ស្បៀងពីខាងក្រៅ ក៏ដូចជាការប្រែប្រួលនៃតម្រូវស្បៀង៕

-
សន្តិសុខសង្គម៥ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា