Connect with us

ព័ត៌មានអន្ដរជាតិ

កំណើនសេដ្ឋកិច្ចវៀតណាម ​ចិន​ កូរ៉េខាងត្បូង​ អាច​ធ្លាក់ចុះ​១ភាគរយ​ បើ​ ត្រាំ​ ជាប់​ឆ្នោត

បានផុស

នៅ

ក្រុម​ហ៊ុនសិក្សា​ស្រាវជ្រាវ និង​វាយតម្លៃ Fitch បាននិយាយ​ក្នុង​របាយការណ៍​របស់​ខ្លួន​ចេញ​ផ្សាយ​នា​ថ្ងៃចន្ទនេះ​ថា កំណើន​សេដ្ឋកិច្ច​របស់​បណ្ដា​ប្រទេស​នៅ​អាស៊ី​មួយ​ចំនួន​ រួម​មាន​វៀតណាម​ ចិន​ និង​កូរ៉េខាង​ត្បូង​ នឹង​រង​ផល​ប៉ះ​ពាល់​យ៉ាង​ខ្លាំង​ ប្រសិន​បើ​​លោក ដូណាល់ ត្រាំ​ ជាប់​ឆ្នោត​​ក្លាយ​ជា​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ជា​លើក​ទី​២​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ​ បាន​​ចុះ​ផ្សាយ​​ពី​ការសិក្សា​របស់​ Fitch ដែល​រក​ឃើញ​ថា​ ​ក្រោមសេណារីយ៉ូករណីដ៏អាក្រក់បំផុត​ ផលិតផល​ក្នុងស្រុក​សរុប​ (GDP) ​​ក្នុងប្រទេសទាំង៣​នៅ​ឆ្នាំ ២០២៨ អាច​ទាប​ជាង​ការ​ព្យាករ​​នា​ពេល​បច្ចុប្បន្ន​​​​រហូត​ដល់​ ១ ភាគរយ​ ឬ​ច្រើន​ជាង​នេះ ​​នៅ​ពេល​​សហរដ្ឋ​អាមេរិក​ពង្រឹង​គោលនយោបាយ​ពាណិជ្ជកម្ម​បែប​ការពារ​និយម​របស់​ខ្លួន​ឱ្យ​កាន់​តែ​ខ្លាំង​ថែម​ទៀត​​។ ​

គោលនយោបាយ​ការពារ​និយម ដែល​​ធ្វើ​ឡើង​ដើម្បី​ «ការពារ​ក្រុម​ហ៊ុន​ក្នុង​ស្រុក​អាមេរិក​» ជា​ក្ដី​បារម្ភ​មួយ​សម្រាប់​ប្រទេស​នាំ​ចេញ​ទៅ​សហរដ្ឋ​អាមេរិក​ជា​ច្រើន​។ ខណៈ​សហរដ្ឋ​អាមេរិក​ត្រៀម​រៀប​ចំការ​បោះ​ឆ្នោត​ប្រធានាធិបតី​នា​ខែ​វិច្ឆិកា​ខាង​មុខ​ លោក ត្រាំ​ ដែល​កំពុង​ប្រកៀក​ប្រកិត​គ្នា​លើ​សន្ទុះ​គាំទ្រជា​មួយ​គូប្រជែង​ បាន​បង្កើន​វោហាសាស្រ្ត​របស់​ខ្លួន​ ជា​ពិសេស​ពាក់​ព័ន្ធ​ការ​តំឡើង​ពន្ធ​លើ​ទំនិញ​នាំ​ចូល​ពី​បរទេស​។

អតីតប្រធានាធិបតីដដែល ​បានបង្ហាញ​ផែនការសម្រាប់ពន្ធ​ចន្លោះ​ពី​ ១០-២០ ភាគរយ​ លើ​​ទំនិញ​នាំ​ចូលសហរដ្ឋ​អាមេរិក​ទាំង​​អស់​ ក៏ដូច​ជា​ពន្ធ​ ៦០ ភាគរយ​ ឬ​ច្រើន​ជាង​នេះ​ លើ​ទំនិញ​​មក​ពី​ប្រទេស​ចិន​។ ​ក្រុម​ហ៊ុន Fitch បាននិយាយថា ភាពតានតឹងពាណិជ្ជកម្មកាន់តែខ្លាំងឡើង អាចមានឥទ្ធិពលយ៉ាង​ខ្លាំង​លើ​ប្រទេស និងក្រុមហ៊ុនដែលនាំចេញទំនិញទៅសហរដ្ឋអាមេរិក៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ១២ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ១៣ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ១៤ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម