សេដ្ឋកិច្ច
មុខទំនិញនាំចេញរបស់កម្ពុជាបានធ្វើពិធកម្មជាបន្តបន្ទាប់ ក្រោយចូលជាសមាជិក WTO
កម្ពុជាទទួលបាននូវអត្ថប្រយោជន៍ជាច្រើនក្នុងការពង្រីកការនាំចេញរបស់ខ្លួនដើម្បីជំរុញកំណើនមួយដ៏រឹងមាំក្នុងរយៈពេល២០ឆ្នាំមកនេះ ក្រោយខ្លួនបានចូលជាសមាជិកជាផ្លូវការរបស់អង្គការពាណិជ្ជកម្មពិភពលោក (WTO) នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០០៤ ដោយបានក្លាយជាសមាជិកទី ១៤៨ នៃអង្គការពាណិជ្ជកម្មពិភពលោកនៅឆ្នាំ២០០៤។
លោកស្រី ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម មានប្រសាសន៍នៅក្នុងពិធីអបអរសាទរខួប ២០ឆ្នាំ នៃការចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោកនៅថ្ងៃទី ១៤ ខែតុលា ឆ្នាំ ២០២៤នេះថា កម្ពុជាទទួលបានផលប្រយោជន៍ច្រើន បន្ទាប់ពីបានចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក។
ក្នុងនាមជាសមាជិកនៃ WTO កម្ពុជាទទួលបានច្រកចូលទីផ្សារអន្តរជាតិល្អប្រសើរ តាមរយៈគោលការណ៍ប្រជាជាតិអនុគ្រោះបំផុត (Most Favored Nation (MFN) Principle) ក្នុងប្រព័ន្ធពាណិជ្ជកម្មពហុភាគីដូចប្រទេសជាសមាជិកទាំងអស់។
ក្នុងនាមជាសមាជិកអភិវឌ្ឍតិចតូចរបស់ WTO កម្ពុជា ទទួលបាននូវអត្ថប្រយោជន៍បន្ថែមដូចជា ប្រតិកម្មពិសេស និងដោយឡែក និងច្រកទីផ្សារដោយមិនជាប់ពន្ធគយ និងមិនជាប់កូតា ក៏ដូចជាវិធានការអនុគ្រោះមួយចំនួនទៀតដែលបានដាក់ចេញដោយ WTO ដើម្បីសម្រួល និងការជំរុញដល់ការធ្វើសមាហរណកម្ម ឱ្យបានពេញលេញរបស់សមាជិកជាប្រទេសអភិវឌ្ឍតិចតួច ក្នុងប្រព័ន្ធពាណិជ្ជកម្មសាកល។
កម្ពុជាក៏ទទួលបានជំនួយបច្ចេកទេសពីសមាជិក WTO និងអង្គការអន្តរជាតិនានា សម្រាប់ការពង្រឹង និងការធ្វើនូវកំណែទម្រង់ស្ថាប័ន និងច្បាប់ និងបណ្ដុះបណ្ដាលធនធានមនុស្ស ដើម្បីគាំទ្រដល់ការអនុវត្តកាតព្វកិច្ច និងការអនុវត្តកម្មវិធីកំណែទម្រង់ទាំងឡាយ ដែលកម្ពុជា បានសន្យាក្នុងកញ្ចប់ចូលជាសមាជិករបស់ខ្លួន ក៏ដូចជាដើម្បីអនុវត្តរបៀបវារ វិស័យពាណិជ្ជកម្មរបស់ខ្លួន គោលបំណងជំរុញឱ្យកម្ពុជា មានសមត្ថភាពទាញយក អត្ថប្រយោជន៍ជាអតិបរិមាពី WTO ។ តាមរយៈយន្តការទាំងនោះ កម្ពុជាសម្រេចបានសមិទ្ធិផលគោលៗសំខាន់ជាច្រើនដូចជា៖
ផលិតផលក្នុងស្រុកសរុប (GDP) ក្នុងឆ្នាំ២០០៤ មានប្រមាណ ៥,៣ ពាន់លានដុល្លារអាម៉េរិក ខណៈបច្ចុប្បន្នបានកើនឡើងដល់ ៤៣,១ ពាន់លានដុល្លារ ដែលជាការកើនឡើង ៨ ដងក្នុងនោះ កំណើន GDP ជាមធ្យមមាន ៧% ហើយ ដោយឡែក នៅក្នុងឆ្នាំ ២០០៥ បានឈានដល់ ១៤,១% មួយឆ្នាំបន្ទាប់ពីការចូលជាសមាជិករបស់កម្ពុជា ដែលនេះជាការកើនឡើងពីទំនុកចិត្តរបស់វិនិយោគិនឯកជន។
ចំពោះការវិនិយោគផ្ទាល់ពីបរទេសក៏បានកើនឡើងពី ១១០លានដុល្លារអាម៉េរិក នៅឆ្នាំ២០០០ ដល់ ៥,៣ ពាន់លានដុល្លារ សម្រាប់រយៈពេល ៩ ខែ ក្នុងឆ្នាំ ២០២៤។
ទំហំពាណិជ្ជកម្មរបស់កម្ពុជាមានប្រមាណ ៤,៥ ពាន់លានដុល្លារអាម៉េរិក នៅឆ្នាំ២០០៤ និងបានកើនឡើងជាបន្ដបន្ទាប់ រហូតដល់ ៤៧,៨ ពាន់លានដុល្លារអាម៉េរិក នៅឆ្នាំ២០២៣ ក្នុងនោះការនាំចេញសរុបរបស់កម្ពុជាមានប្រមាណ ២៣,៤៧ ពាន់លានដុល្លារអាម៉េរិក។
លោកស្រី ចម និម្មល មានប្រសាសន៍ថា៖ «មុខទំនិញរបស់កម្ពុជាក៏ត្រូវបានធ្វើពិពិធកម្មជាបន្តបន្ទាប់ បន្ថែមលើទំនិញសម្លៀកបំពាក់ដែលជាទំនិញនាំចេញចម្បង ជាក់ស្ដែងក្នុងឆ្នាំ ២០២៣ ទំហំនៃការនាំចេញនៃទំនិញសំខាន់ៗ របស់កម្ពុជា រួមមាន សម្លៀកបំពាក់មានតម្លៃប្រមាណ ៧,៨ ពាន់លានដុល្លារអាមេរិក គ្រឿងអេឡិចត្រូនិក និងគ្រឿងបង្គុំ មានតម្លៃ ៣,១២ ពាន់លានដុល្លារ អង្ករ ១,៧២ ពាន់លានដុល្លារ សម្ភារធ្វើដំណើរ ១,៨ ពាន់លានដុល្លារ ស្បែកជើង និងស្រោមជើង ១,៣៦ ពាន់លានដុល្លារ និងកង់ ៤១៧ លានដុល្លារ»។
ក្នុងរយៈពេលជាង ២ ទសវត្សរ៍ចុងក្រោយ អត្រាក្រីក្រនៅកម្ពុជា បានធ្លាក់ចុះជាលំដាប់ក្នុងអត្រាមមធ្យមប្រចាំឆ្នាំ ១,៦% ពី ៦០% នៅឆ្នាំ ២០០០ មកត្រឹម ១៦% ក្នុងឆ្នាំ ២០២២។
កម្ពុជាពីលេខរៀងទី ៤៧ ក្នុងចំណោម ៤៨ ប្រទេសក្រីក្រលើពិភពលោក នៅក្នុងឆ្នាំ ១៩៩៥ មកលេខរៀងទី ៧ ក្នុងចំណោម ៤២ ប្រទេសអភិវឌ្ឍតិចតូចក្នុងឆ្នាំ ២០២៣។
កម្ពុជា ត្រូវបានគណៈកម្មាធិការគោលនយោបាយអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ ផ្ដល់អនុសាសន៍ឱ្យចាកចេញពីចំណាត់ថ្នាក់ប្រទេសអភិវឌ្ឍន៍តិចតួចនៅឆ្នាំ២០២៩ បន្ទាប់ពីកម្ពុជាស្ថិតក្នុងចំណាត់ថ្នាក់នេះតាំងពីឆ្នាំ១៩៩១៕
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍៣ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ