Connect with us

ព័ត៌មានជាតិ

កម្ពុជារកចំណូលបានជាង ៣៣៥​លានដុល្លារពីការនាំចេញអង្ករនៅក្នុងរយៈពេល៩ខែកន្លងមកនេះ

បានផុស

នៅ

សហព័ន្ធស្រូវអង្ករកម្ពុជា (CRF) បានរាយការណ៍ថា ក្នុងរយៈពេល ៩ខែ នៃឆ្នាំ២០២៤ កម្ពុជាបាននាំចេញអង្ករចំនួន ៤៤៥ ៩១៣តោន ឬគិតជាទឹកប្រាក់ចំនួន​ ៣៣៥,៤០​លានដុល្លារ ទៅកាន់គោលដៅចំនួន ៦៥ នៅក្នុងតំបន់ និងលើពិភពលោកក្នុងរយៈពេល៩ខែដើមឆ្នាំ២០២៤នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាម CRF ជាមួយនឹងបរិមាណនៃការនាំចេញនេះ គឺត្រូវធ្វើឡើងតាមរយៈក្រុមហ៊ុននាំចេញអង្ករចំនួន ៥៤ ក្រុមហ៊ុន ទៅកាន់គោលដៅចំនួន ៦៥ ដែលក្នុងនោះទៅកាន់បណ្តាប្រទេសនៅក្នុងតំបន់អឺរ៉ុបចំនួន ​២៦ ​បានបរិមាណអង្ករចំនួន ២២៨ ​៧៣១ តោន គិតជាទឹកប្រាក់ចំនួន ១៨៦.៦៧​ លានដុល្លារសហរដ្ឋអាមេរិក  ទៅកាន់ប្រទេសចិន ​រួមទាំងហុងកុង និងម៉ាកាវ ចំនួន ៨១ ៤២៣ តោន គិតជាទឹកប្រាក់ចំនួន ៥២.៦៣ លានដុល្លារសហរដ្ឋអាមេរិក ទៅកាន់ប្រទេសក្នុងអាស៊ាន រួមទាំងទីម័រខាងកើត ចំនួន ៧ប្រទេសបានបរិមាណ ចំនួន         ៨៦ ០៤៣ តោន​ គិតជាទឹកប្រាក់ចំនួន ៥២.២៣ លានដុល្លារសហរដ្ឋអាមេរិក និងទៅកាន់      គោលដៅ ២៩ ប្រទេសផ្សេងទៀតមាន អាហ្វ្រិក មជ្ឈឹមបូព៌ា អាមេរិក កាណាដា អូស្ត្រាលី ញ៉ូហ្សេឡេន ។ល។ បានចំនួន   ៤៩ ៧១៦ តោន គិតជាទឹកប្រាក់ចំនួន  ៤៣.៨៧ លានដុល្លារសហរដ្ឋអាមេរិក។

លោក លន់ យ៉េង អគ្គលេខាធិការនៃ CRF  ថ្លែងប្រាប់កម្ពុជាថ្មីនៅថ្ងៃទី១៥ខែតុលានេះថា ស្ថានភាពនៃការនាំចេញនៅតែមានភាពល្អប្រសើរ ជាពិសេសការនាំចេញទៅកាន់ទីផ្សារអឺរ៉ុប។

​លោកបានគូសបញ្ជាក់ថា៖«តាមការសង្កេតរបស់ខ្ញុំ យើងនៅតែធ្វើការនាំចេញអង្ករទៅកាន់ទីផ្សារដែលមានស្រាប់ ហើយទីផ្សារចិនអាចនឹងមានតម្រូវការខ្ពស់នៅចុងឆ្នាំនេះ។ លើសពីនោះទៅទៀត ខ្ញុំមើលឃើញថាការនាំចេញទៅកាន់ទីផ្សារអឺរ៉ុបកាន់តែសន្ទុះខ្លាំងជាងឆ្នាំមុន ដោយសារតែមានតម្រូវការអង្ករក្រអូបខ្ពស់»។

បើតាមលោកលន់ យ៉េង សម្រាប់តម្លៃស្រូវ និងតម្លៃអង្ករនៅក្នុងឆ្នាំ២០២៤នេះគឺពុំមានការប្រែប្រួលខ្លាំងឡើយ បើទោះបីជាមានតម្រូវការនៅទីផ្សារខាងក្រៅក្តី។

របាយការណ៍ដដែលគូសបញ្ជាក់ថា ចំពោះប្រភេទអង្ករ បាននាំចេញអង្ករក្រអូបចំនួន ៧២.០១% ប្រភេទអង្ករស ធម្មតា​ ២២.៥២% អង្ករចំហ៊ុយ ៣.៣១% អង្ករសរីរាង្គចំនួន ១.៨២%  និងអង្ករផ្សេងៗចំនួន ០.៣៤% ។

ជាមួយគ្នានេះដែរ បើតាម CRF ប្រទេសកម្ពុជាក៏បាននាំចេញស្រូវចំនួន ៣,៣៦៨,០១២ តោនស្រូវសើម ដែលគិតជាទឹកប្រាក់បានប៉ាន់ប្រមាណជាង ១ ០៦៦.១៤ លានដុល្លារសហរដ្ឋអាមេរិក ដែលក្នុងនោះ ៨៦.៣០ % បាននាំចេញដោយឆ្លងកាត់ការស្នើសុំការបញ្ជាក់ឯកសារនាំចេញ ពីអាជ្ញាធរមានសមត្ថកិច្ច៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

នាយឧត្តមសេនីយ៍ មាស វិរិទ្ធ ៖ ការ​សម្អាតចក ឬ​យក​ចក​ចេញពី​បឹង​គឺផ្តើមចេញពីការចូលរួមរបស់អាជ្ញាធរមូលដ្ឋាននិងប្រជាពលរដ្ឋ និងApp NoDrugគី​ជាមធ្យោបាយរាយការណ៍ប្រសិទ្ធភាព

សន្តិសុខសង្គម២ ម៉ោង មុន

ស្ត្រីវ័យ៥៩ឆ្នាំ​ ​សម្លាប់​ខ្លួន​ដោយសារ​តែ​ជំងឺ​ប្រចាំកាយ

ព័ត៌មានជាតិ២ ម៉ោង មុន

កិច្ចប្រជុំលើកទី១ នៃគណៈប្រឹក្សាភិបាល កម្មវិធីមុខរបរនិងការងារសមរម្យរបស់យុវជននៅកម្ពុជា ដំណាក់កាលទី៣ (DEY III)

ព័ត៌មានជាតិ៣ ម៉ោង មុន

សមាគមនិយោជក ក្រុមហ៊ុនឯកជន ៖ ការ​ដាក់​ឱ្យប្រើប្រាស់ បញ្ជរ​សេវាសាធារណៈចល័តរបស់ក្រសួងការងារ គឺជាការធ្វើទំនើបកម្ម (digitalization) លើសេវាសាធារណៈរបស់រដ្ឋ

ព័ត៌មានជាតិ៤ ម៉ោង មុន

ផ្លូវចូលវត្តព្រះបារមីវង្កតបុរី​ បានក្លាយជាទីលំហែ និងហាត់ប្រាណរបស់បងប្អូនប្រជាពលរដ្ឋ​ជិតឆ្ងាយ​

Sokha Hotels

ព័ត៌មានពេញនិយម