Connect with us

សេដ្ឋកិច្ច

ផ្លែមៀនប៉ៃលិនទទួលបានទិន្នផលល្អប្រសើរក្នុងរដូវប្រមូលផលឆ្នាំនេះ

បានផុស

នៅ

កសិករដាំផ្លែមៀនប៉ៃលិនបានលើកឡើងថា នៅរដូវប្រមូលផលផ្លែ​មៀនប៉ៃលិន​ក្នុងខែតុលា ឆ្នាំ ២០២៤ ​នេះ ទទួលបានទិន្នផលល្អប្រសើរ ដោយសារការថែទាំដិតដល់ និងអាកាសធាតុអំណោយផល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ សួន ជុំ អនុប្រធានសមាគមមៀនប៉ៃលិន ប្រាប់កម្ពុជាថី្មនៅថ្ងៃទី ១៥ ខែតុលា ឆ្នាំ ២០២៤ នេះថា បច្ចុប្បន្នកសិករ​ដាំមៀន បានចាប់ផ្ដើមប្រមូលផលបណ្ដើរៗ នាដើមរដូវនេះ ដែលមាន​ទិន្នផលល្អ ដោយសារបទពិសោធន៍របស់កសិករ និងមានភ្លៀងធ្លាក់ច្រើន​ដែលអំណោយផល​ដល់​ដំ​ណាំមៀន។

កសិករមួយចំនួនបានលើកឡើងថា ផ្ទៃដីដាំមៀនមួយហិកតា អាចទទួលបានទិន្នផលមៀន​ប្រមាណ​ ៣ តោន។

លោក​ សួន ជុំ បានលើកឡើងថា៖ «ទិន្នផលផ្លែមៀនបើគិតជាហិកតាទទួលបានទិន្នផល​ប៉ុន្មាន​មិន​​​អាច​ប៉ាន់ប្រមាណត្រូវទេ អាស្រ័យលើអាយុកាល ទំហំដើម និងកសិករប៉ិនប្រសព្វដាំមៀន គេ​គិត​​ចំនួនដើមវិញ ដើមចាប់ពីអាយុ ៨ ឆ្នាំទៅបានវាបានផលច្រើន អាស្រ័យលើបច្ចេក​ទេស​គាត់​​ធ្វើផង»។

តំណាងក្រុមហ៊ុន ឆាយណា ជីនវ័រយាន និងតំណាងសហគមន៍ផ្លែមៀនប៉ៃលិន​បានចុះកិច្ចសន្យា​ទិញផ្លែមៀនប៉ៃលិនក្នុងតម្លៃ ៣០០០ រៀល ក្នុងមួយគីឡូក្រាម សម្រាប់​រដូវ​កាលថ្មី ឆ្នាំ ២០២៤ ពោលគឺមានតម្លៃទាបជាងឆ្នាំមុនបន្តិច។

លោក​ សួន ជុំ អនុប្រធានសមាគមមៀនប៉ៃលិនយល់ឃើញថា តម្លៃ ៣០០០ រៀល ក្នុងមួយ​គីឡូ​ក្រាម អាចទទួលយកបាន ប្រសិនបើកសិករចេះថែទាំមៀនត្រូវតាមក្បួនខ្នាត​បច្ចេកទេសនោះ​គឺ​កសិករ​នឹងអាចចំណេញ។

យោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គិតត្រឹមឆមាសទី១ ឆ្នាំ ២០២៤ ការនាំចេញផ្លែមៀនស្រស់របស់កម្ពុជាទៅទីផ្សារអន្តរជាតិ សម្រេចបានជាង ១ ម៉ឺន ៤ ពាន់តោន កើនឡើងជាង ១២០ ភាគរយ គិតជាទឹកប្រាក់ប្រមាណ ២២ លានដុល្លារ បើធៀបនឹង​រយៈ​​ពេលដូច​គ្នា​កាល​​ពីឆ្នាំមុន។

នៅក្នុងឆ្នាំ២០២៣ កម្ពុជាបាននាំចេញផ្លែមៀន​ស្រស់​មានបរិមាណសរុបជាង ១៧ ៤៩៧ តោន គិតជាទឹកប្រាក់សរុបចំនួន ២៤,៧៥ ​លានដុល្លារ៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៥ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

Sokha Hotels

ព័ត៌មានពេញនិយម