ព័ត៌មានអន្ដរជាតិ
ការលក់រថយន្តអគ្គិសនីកើនឡើងជាង ៣០ ភាគរយ នៅខែកញ្ញា ដោយចិននាំមុខគេ
ក្រុមហ៊ុនស្រាវជ្រាវទីផ្សារ Rho Motion ចេញផ្សាយរបាយការណ៍របស់ខ្លួននាថ្ងៃអង្គារនេះថា ការលក់រថយន្តកូនកាត់ (ស៊ីសាំង និងភ្លើង) និងរថយន្តអគ្គិសនីសុទ្ធ នៅទូទាំងពិភពលោក បានកើនឡើង ៣០,៥ ភាគរយ ក្នុងខែកញ្ញា ដោយចិននាំមុខគេលើការលក់ ខណៈទីផ្សារនៅអឺរ៉ុបស្ទុះងើបឡើងវិញ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

ទិន្នន័យបង្ហាញថា រថយន្តអគ្គិសនី ទាំងប្រភេទកូនកាត់ និងសុទ្ធ ប្រមាណ ១,៦៩ លានគ្រឿង ត្រូវបានលក់ទូទាំងពិភពលោកនៅខែកញ្ញា។ ការលក់ក្នុងប្រទេសចិន បានកើនឡើង ៤៧,៩ ភាគរយ ក្នុងខែកញ្ញា ក្នុងចំនួនសរុបប្រមាណ ១,១២ លានគ្រឿង ខណៈនៅសហរដ្ឋអាមេរិក និងកាណាដា ការលក់បានកើនឡើង ៤,៣ ភាគរយ ដល់ ០,១៥ លានគ្រឿង។
ចំណែកឯនៅអឺរ៉ុបវិញ ការលក់រថយន្តអគ្គិសនី បានកើនឡើងដល់ ៤,២ ភាគរយ ដល់ ០,៣ លានគ្រឿង ជំរុញដោយកំណើន ២៤ ភាគរយ នៅចក្រភពអង់គ្លេស និងកំណើនក្នុងប្រទេសអ៊ីតាលី អាល្លឺម៉ង់ និងដាណឺម៉ាក។

អ្នកគ្រប់គ្រងទិន្នន័យរបស់ Rho Motion លោក Charles Lester បានប្រាប់រ៉យទ័រថា កំណើននៃការលក់រថយន្តអគ្គិសនីនៅសហរដ្ឋអាមេរិកបានថយចុះ ដែលរួមចំណែកដោយឥទ្ធិពលនៃការបោះឆ្នោតប្រធានាធិបតីថ្ងៃទី ៥ ខែវិច្ឆិកា ខាងមុខ ដែលធ្វើឱ្យគេពិបាកព្យាករពីនិន្នាការទីផ្សារនាពេលអនាគតក្នុងប្រទេសនេះ។
ជាវិជ្ជមាន លោក Lester បានបន្តថា សន្ទុះនៃការទិញរថយន្តអគ្គិសនីក្នុងប្រទេសចិនកំពុងហក់ឡើង ជាមួយនឹងល្បឿនលឿនជាងការរំពឹងទុក ហើយការលក់អាចបំបែកកំណត់ត្រាជារៀងរាល់ខែរហូតដល់ចុងឆ្នាំ៕

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ