Connect with us

ព័ត៌មានអន្ដរជាតិ

ក្រុមហ៊ុនថាមពល​ថៃ ទិញប្រេងឆាប្រើរួច​ យក​ទៅ​ធ្វើ​ឥន្ធនៈស្អាត​សម្រាប់​​យន្តហោះ​

បានផុស

នៅ

​ក្រុមហ៊ុនពហុវិស័យ​ថាមពល Bangchak Corporation របស់​ប្រទេស​ថៃ មានបំណងប្រមូលប្រេងឆាចម្អិនអាហារ ដែល​គេ​ប្រើប្រាស់រួច​ ​ដើម្បី​យក​ទៅធ្វើ​ជាវត្ថុធាតុដើមសម្រាប់ផលិត​​​​ជីវឥន្ធនៈសម្រាប់​យន្តហោះ​ ឬឥន្ធនៈយន្តហោះ​ប្រកប​ដោយ​និរន្តរភាព​ (SAF)​ នៅឆ្នាំក្រោយ។ នេះបើ​តាម​ការ​ចុះ​ផ្សាយ​របស់​កាសែត​បាងកកប៉ុស្តិ៍នា​ថ្ងៃ​អង្គារ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​​​ក្រុមហ៊ុន​ BSGF ដែល​ទទួល​បន្ទុក​លើ​ផលិតកម្ម​ និង​ចែកចាយ​ SAF និង​ជា​​ក្រុមហ៊ុន​បុត្រសម្ព័ន្ធ​របស់​​ Bangchak បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ជាមួយ​ក្រុមហ៊ុន​ New Biodiesel កាលពី​ពេល​ថ្មី​ៗ​នេះ​ ដើម្បី​ប្រមូល​ទិញប្រេងឆាដែល​គេ​ប្រើ​រួច​ ​នៅ​តាម​បណ្ដា​ខេត្ត​នៅ​ភាគ​ខាង​ត្បូង​នៃ​ប្រទេស​ថៃ​។ ​ក្រុមហ៊ុន​ New Biodiesel ​មានជំនាញក្នុងការផលិតប្រេងដូង និងការប្រមូលប្រេងឆាចម្អិនអាហារដែល​គេ​ប្រើ​រួច​។

អនុប្រធានប្រតិបត្តិជាន់ខ្ពស់សម្រាប់អាជីវកម្មចម្រាញ់ប្រេង និងពាណិជ្ជកម្មប្រេងរបស់​ក្រុមហ៊ុន​ Bangchak លោក Thamarat Paryoonsuk បាន​ថ្លែង​ថា៖ «អនុស្សរណៈយោគយល់គ្នានេះ ស្របតាមគោលគំនិតសេដ្ឋកិច្ចរាងជារង្វង់»។ ជា​ធម្មតា​​ ក្នុងសេដ្ឋកិច្ចរាងជារង្វង់ វត្ថុធាតុដើមដែល​គេ​លែង​ត្រូវ​ការ​ ដូចជាប្រេងឆាដែលគេប្រើរួច នឹង​ត្រូវបានប្រើប្រាស់ឡើងវិញ ដើម្បីបង្កើតជា​ផលិតផល​តម្លៃបន្ថែម។

លោក​ Thamarat បានបន្ត​ថា​៖ «​នេះ​ក៏​មាន​ន័យផងដែរ​​ថា ​យើង​អាច​កាត់​បន្ថយ​ប្រេង​ឆា​ប្រើរួច​ដែល​ទុក​ដាក់​មិន​ត្រូវ​ ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​បរិស្ថាន​»។ ​លោក​បន្ថែម​ថា​ ​SAF គឺល្អសម្រាប់បរិស្ថាន ហើយ​ជីវឥន្ធនៈប្រភេទនេះ ​អាចផលិតចេញពីប្រេងឆា និងកាកសំណល់កសិកម្ម ដែលអាចជំនួសឥន្ធនៈយន្តហោះបាន ដោយសារលក្ខណៈសម្បត្តិរបស់វាប្រហាក់ប្រហែលគ្នា ខណៈ​បញ្ចេញ​កាបូន​តិច​ជាង​។

គួរ​រំឭកថា​ ក្រុមហ៊ុន​ Bangchak កន្លង​មក​ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងទិញប្រេងឆាចម្អិនអាហារដែល​គេ​ប្រើរួច​ ពីក្រុមហ៊ុនចំនួន ១៧ ជាពិសេសក្រុមហ៊ុន​​ក្នុង​វិស័យ​អាជីវកម្មម្ហូបអាហារ និងភោជនីយដ្ឋាន។ ផលិតកម្ម SAF គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុន​ថាមពលដដែល Bangchak ដើម្បីសម្រេចបាននូវអព្យាក្រឹតភាពកាបូនត្រឹម​ឆ្នាំ ២០៣០ ​ស្របតាមយុទ្ធនាការ «Fly Net Zero» របស់សមាគមដឹកជញ្ជូនផ្លូវអាកាសអន្តរជាតិ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ក្រោយភ្លើង​ឆេះ​ដ៏សាហាវ​បំផុត​ រដ្ឋកាលីហ្វ័រញ៉ា​ នឹង​ជួបព្យុះភ្លៀង​នាំ​សារធាតុ​​ពុល​ម្តង​​

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

យោធាមីយ៉ាន់ម៉ាបណ្ដេញមនុស្ស ៥៦០០០នាក់ចេញ ភាគច្រើនបំផុតជា​​ជនជាតិចិន​ ពាក់ព័ន្ធការបោកប្រាស់តាមអ៊ីនធឺណិត

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

បៃដិន ទុកសំបុត្រមួយច្បាប់ឲ្យ ត្រាំ នៅក្នុងថតតុ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

អគ្គិភ័យឆេះសណ្ឋាគារសាហាវបំផុតក្នុងប្រវត្តិសាស្រ្តតួកគី, មនុស្សស្លាប់កើនដល់ ៧៦នាក់ 

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ត្រាំ ចេញបញ្ជាដាក់ទោសប្រហារជីវិត អ្នកណាសម្លាប់មន្ត្រី និងជនអន្តោប្រវេសន៍ដែលប្រព្រឹត្តអំពើឧក្រិដ្ឋកម្ម

Sokha Hotels

ព័ត៌មានពេញនិយម