សេដ្ឋកិច្ច
កម្ពុជាគ្រោងបង្កើតមជ្ឈមណ្ឌលស្វាយចន្ទី នាំចេញទៅទីផ្សារតួកគី និងអឺរ៉ុប
កម្ពុជាគ្រោងបង្កើតមជ្ឈមណ្ឌលស្វាយចន្ទី (Cashew Nut Hup) នៅក្នុងខេត្តកំពង់ធំ ដើម្បីផ្គត់ផ្គង់ការនាំចេញទៅប្រទេសតួកគី មជ្ឈិមបូព៌ា និងទីផ្សារអឺរ៉ុប។
កិច្ចសហប្រតិបត្តិការនេះ ធ្វើឡើងរវាងសមាគមស្វាយចន្ទីកម្ពុជា, ក្រុមហ៊ុនកែច្នៃស្វាយចន្ទី និងវិនិយោគិន ឬពាណិជ្ជករអន្តរជាតិ ដើម្បីជំរុញវិស័យស្វាយចន្ទីឱ្យស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។
![](https://www.kampucheathmey.com/wp-content/uploads/2024/10/DSC05744-1024x683.jpg)
លោក ស៊ុយ កុកធាន អនុប្រធានសមាគមស្វាយចន្ទីកម្ពុជា ប្រាប់កម្ពុជាថ្មីនៅថ្ងៃទី ១៥ ខែតុលា ឆ្នាំ ២០២៤ នេះថា លោកបានជួបជាមួយពាណិជ្ជករមកពីប្រទេសតួកគី និងអាមេរិក ដើម្បីស្វែងរកប្រភពហិរញ្ញវត្ថុ បង្កើតមជ្ឍមណ្ឌលស្វាយចន្ទីនៅក្នុងខេត្តកំពង់ធំ។
លោក ស៊ុយ កុកធានបានបញ្ជាក់ថា៖ «ជំនួបពិភក្សាគឺប្រមូលក្រុមកែច្នៃឱ្យបានច្រើន ដើម្បីនាំចេញស្វាយចន្ទីកម្ពុជាទៅប្រទេសតួគី មុននឹងឈានចូលទីផ្សារអឺរ៉ុប យើងចូលទីផ្សារតួកគីសិន ហើយមួយទៀតទាក់ទងនឹងទីផ្សារ មជ្ឈិមបូព៌ា ទីផ្សារទាំងពីរនេះគឺធំ យើងត្រូវការបង្កើតក្រុមការងារឱ្យបានធំ ដើម្បីទទួលបានការបញ្ជាទិញពីគេ»។
![](https://www.kampucheathmey.com/wp-content/uploads/2024/10/20240521001-187-1536x1024-1-1024x683.jpg)
លោក ស៊ុយ កុកធានបន្ថែមថា៖ «បើគេកាម៉ង់ ១០,២០,៣០ ឬដល់ ៤០ ទូ រោងចក្រមួយៗយើងមិនអាចធ្វើបានទេ អញ្ចឹងយើងបង្កើតជាមជ្ឈមណ្ឌលផ្គត់ផ្គង់ធំមួយសម្រាប់ទីផ្សារហ្នឹង»។
លោក ស៊ុយ កុកធាន បានបញ្ជាក់ថា ដំណើរការបង្កើតមជ្ឍមណ្ឌលស្វាយចន្ទី បានចាប់ផ្ដើមបណ្ដើរៗ ហើយនឹងបង្កើតលេចចេញជារូបរាងធំនៅពេលដែលសមាគម និងភាគីពាក់ព័ន្ធរៀបចំផែនការបានគ្រប់ជ្រុងជ្រោយ ហើយនៅឆ្នាំ ២០២៥ ប្រសិនបើតួគីយល់ព្រមសមាគមនឹងទៅចុះកុងត្រាដើម្បីនាំចេញជំហានដំបូង។
![](https://www.kampucheathmey.com/wp-content/uploads/2024/10/photo_2024-07-11_16-48-52-1024x614.jpg)
យោងតាមសមាគមស្វាយចន្ទីកម្ពុជា គិតចាប់ពីខែមករា ដល់ខែសីហា ឆ្នាំ ២០២៤ ការប្រមូលផលស្វាយចន្ទីកម្ពុជាសម្រេចបានប្រមាណ ៨៧ ម៉ឺនតោន ក្នុងនោះនាំចេញទៅវៀតណាមជិត ៨០ ម៉ឺនតោន គិតជាទឹកប្រាក់ប្រមាណ ១ ពាន់ ២ រយលានដុល្លារ៕
អត្ថបទ៖ ឡេង ដេត
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម៤ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១៧ ម៉ោង ago
G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍៤ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត