Connect with us

ព័ត៌មានអន្ដរជាតិ

ធនាគារ​ពិភពលោកកំណត់​ ៣០ ប៊ីលាន​ដុល្លារ​ សម្រាប់​កម្ចីបន្ថែម ​ដើម្បី​ជួញប្រទេស​កំពុងអភិវឌ្ឍ ​

បានផុស

នៅ

ប្រធានធនាគារពិភពលោក លោក Ajay Banga បានថ្លែង​ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ​ផ្ដាច់​មុខ​ថា​ ធនាគារ​បាន​បោះ​ឆ្នោត​កាល​ពី​ថ្ងៃ​អង្គារ​ ដើម្បី​ធ្វើ​កំណែ​ទម្រង់​លើ​គោលការណ៍ណែនាំស្ដីពីការផ្តល់ប្រាក់កម្ចីផ្ទៃក្នុងរបស់ខ្លួន ដែល​​​នឹងអាច​​បញ្ចេញ​ប្រាក់​ប្រមាណ​ ៣០ ប៊ីលាន​ដុល្លារ​ «ជា​កម្ចី​បន្ថែម» ​ក្នុងរយៈ​ពេល​មួយ​ទសវត្សរ៍​ទៅមុខ​ ដើម្បីជួយ​ប្រទេស​​កំពុងអភិវឌ្ឍ​ និងទីផ្សារ​កំពុងរីកចម្រើន ​លើ​ការ​ដោះ​ស្រាយ​បញ្ហា​ពាក់​ព័ន្ធ​នឹង​ការប្រែប្រួលអាកាសធាតុ និងបញ្ហាប្រឈមជាសកលផ្សេងៗទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ Banga បាននិយាយថា ធនាគារពិភពលោកកំពុងជំរុញការ​​បង្កើន​មូលនិធិ​របស់​សមាគមអភិវឌ្ឍន៍អន្តរជាតិ (IDA) ដែល​ផ្ដោត​លើ​​​ការ​ជួយ​​ប្រទេសក្រីក្របំផុតរបស់ពិភពលោក ​ឱ្យ​បាន​ជាង ១០០ ប៊ីលាន​ដុល្លារ​។ លោក​បន្ត​ថា​ ​តាម​ការ​ស្នើ​ផ្សេង​ៗ​ពី​មេដឹកនាំ​នៃបណ្ដា​ប្រទេស​នៅ​អាហ្វ្រិក​ និង​សមុទ្រការ៉ាអ៊ីប ធនាគារ​​កំណត់គោលដៅ​ប្រមាណ ១២០ ប៊ីលាន​ដុល្លារ​ ​។ ​

យ៉ាង​ណា​មិញ ដើម្បីឈានដល់ចំនួនសរុបនោះ ម្ចាស់ភាគហ៊ុនរបស់ធនាគារពិភពលោក និងប្រទេសម្ចាស់ជំនួយ នឹងត្រូវជំរុញការរួមចំណែករបស់​ខ្លួន​ ពី ២៤ ប៊ីលានដុល្លារ ដល់ ៣០ ប៊ីលានដុល្លារ ដែលនឹងក្លាយជាបញ្ហាប្រឈមមួយដោយសារការកើនឡើងនៃប្រាក់ដុល្លារអាមេរិក និងបញ្ហាប្រឈមសារពើពន្ធក្នុងស្រុក។

ជាមួយ​គ្នា​នោះ​ លោក​ Banga បានថ្លែង​ថា ​ធនាគារអន្តរជាតិសម្រាប់ការកសាងឡើងវិញ និងអភិវឌ្ឍន៍ (IBRD) ដែល​ជា​ភ្នាក់ងារ​របស់​ធនាគារពិភព​លោក​ នឹងកាត់បន្ថយអនុបាតមូលធនធៀប​នឹង​កម្ចី​របស់​ខ្លួន​​ ១ ភាគរយ​ ​នៅ​ត្រឹម​​ ១៨ ភាគរយ​ ។ ការ​ផ្លាស់ប្ដូរ​​ ដែល​គួប​ផ្សំ​នឹង​កំណែទម្រង់​គោលនយោបាយកំណត់តម្លៃរបស់ធនាគារនេះ​ មានន័យថា ធនាគារពិភព​លោក​នឹងបង្កើនសមត្ថភាពផ្តល់ប្រាក់កម្ចី​សរុប​របស់​ខ្លួន​ ដល់​ ១៥០ ប៊ីលាន​ដុល្លារ​ ក្នុង​រយៈ​ពេល​ ៧ ទៅ​ ១០ ឆ្នាំ ខាង​មុខ​។

ការផ្លាស់ប្តូរដដែល​ ធ្វើ​ឡើងខណៈ​មាន​កំណើន​នៃបញ្ហាប្រឈមជាសកល ដូចជាសង្រ្គាមនៅអ៊ុយក្រែន ​ភាព​តាន​តឹង​នៃ​ជម្លោះ​នៅ​មជ្ឈិមបូព៌ា គ្រោះមហន្តរាយអាកាសធាតុកាន់តែអាក្រក់ និងកម្រិតបំណុលរដ្ឋាភិបាលដ៏ធំជាដើម​។ លោក​ Banga បាននិយាយថា វិបត្តិដែលកំពុងលេចចេញដ៏ធំបំផុតមួយនោះ គឺ​ទីផ្សារ​ការងារ​ដែល​មិន​អាច​បំពេញ​តម្រូវ​ការ​ដ៏​ច្រើន​លើស​លុប​បាន​។ ​នៅ​រយៈពេល​ ១០ ឆ្នាំ​ខាង​មុខ នឹង​មាន​មនុស្ស​ប្រមាណ​ ១,២ ប៊ីលាន​នាក់​ ​​ដល់​អាយុ​ធ្វើ​ការ​ ប៉ុន្តែ​ការងារ​មាន​ត្រឹម​តែ​ ៨០០ លាន​ កន្លែង​ប៉ុណ្ណោះ​។ ​ ​

អ្នកជំនាញខ្លះប៉ាន់ស្មានថា ប្រទេសកំពុងអភិវឌ្ឍ​ និងប្រទេស​មាន​ទីផ្សារកំពុងរីកចម្រើន នឹងត្រូវការថវិកាយ៉ាងតិច ៣ ត្រីលាន​ដុល្លារ​ជារៀង​រាល់​ឆ្នាំ​ ​ដើម្បីដោះស្រាយជំងឺរាតត្បាតនាពេលអនាគត ការប្រែប្រួលអាកាសធាតុ និងបញ្ហាប្រឈមផ្សេងៗទៀត។

បើ​តាម​រ៉យទ័រ​ IBRD ​បានផ្លាស់ប្តូរសមាមាត្រ​មូលធនធៀប​នឹង​ប្រាក់កម្ចីរបស់ខ្លួនជាលើក​ចុង​ក្រោយ​ ក្នុងឆ្នាំ ២០២៣ ដោយ​ទម្លាក់​វា​មក​ត្រឹម​ ១៩ ភាគរយ​ ពី​ ២០ ភាគរយ​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រុមហ៊ុនRipple Inc ចាប់អារម្មណ៍ក្នុងការផលិតបន្ទះសូឡានៅកម្ពុជា សម្រាប់នាំចេញទៅកាន់សហរដ្ឋអាមេរិក

ព័ត៌មានជាតិ១២ ម៉ោង មុន

រកឃើញហើយជើងខ្លាំងខាងខ្លែងខ្មែរ! ផ្នែកខ្លែងឯក លេខ១បានទៅមន្ទីរវប្បធម៌ខេត្តកណ្តាល លេខ២ បានទៅស្រុកបន្ទាយស្រី

ព័ត៌មានជាតិ១៣ ម៉ោង មុន

អភិបាលក្រុងបាវិត ណែនាំឱ្យអាជ្ញាធរត្រូវតែបង្ក្រាបឱ្យបានក្មេងទំនើងដែលអុកឡុកនៅមូលដ្ឋានរំខានដល់ប្រជាពលរដ្ឋ

ព័ត៌មានជាតិ១៣ ម៉ោង មុន

ឆ្នាំនេះ អាជ្ញាធរស្រុកស្រែអំបិល កសាងផ្លូវបេតុងចំនួន៨ខ្សែ ស្មើនឹងប្រវែង៦គីឡូម៉ែត្រជូនពលរដ្ឋ

ព័ត៌មានជាតិ១៣ ម៉ោង មុន

សម្រាប់ឆ្លងឆ្នាំសកលនេះ ខេត្តរតនគិរី បានត្រៀមខ្លួនរួចហើយសម្រាប់ទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិមកលេងកម្សាន្ត

ជីវិតកម្សាន្ដ១៩ ម៉ោង មុន

Zhao Lusi ស្ទើតែក្លាយជាមនុស្សរុក្ខជាតិ មិនអាចឈរបាន និង បាត់បង់សមត្ថភាពនិយាយ

ព័ត៌មានជាតិ១៣ ម៉ោង មុន

សម្រាប់ឆ្លងឆ្នាំសកលនេះ ខេត្តរតនគិរី បានត្រៀមខ្លួនរួចហើយសម្រាប់ទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិមកលេងកម្សាន្ត

ព័ត៌មានជាតិ១៨ ម៉ោង មុន

ខេត្តមណ្ឌលគិរី៖ សាលាបឋមសិក្សាមួយកន្លែង ដំបូលក៏ធ្លុះធ្លាយ ជញ្ជាំងក៏ពុកផុយ គ្រូ និងសិស្ស ស្នើសុំឱ្យជួយជួសជុល

នយោបាយ១៨ ម៉ោង មុន

សម្តេចតេជោ៖ ជំនឿទុកចិត្តក្នុងការអនុវត្តនយោបាយឈ្នះឈ្នះនៅកម្ពុជា មានតម្លៃជាងកិច្ចព្រមព្រៀងសន្តិភាពនៅប្រទេសខ្លះ

ព័ត៌មានជាតិ១៩ ម៉ោង មុន

អតីតមន្ត្រីបក្សប្រឆាំងទូទាំងប្រទេស អបអរសាទរ«ទិវាសន្តិភាពនៅកម្ពុជា» ខណៈពួកគេស្អប់ខ្ពើមសង្រ្គាម

Sokha Hotels

ព័ត៌មានពេញនិយម