Connect with us

សេដ្ឋកិច្ច

អាកាសយានដ្ឋានអន្តរជាតិសៀមរាប ទទួលបានអ្នកដំណើរចេញ-ចូល ១ លាន ៣ សែននាក់

បានផុស

នៅ

គិតចាប់តាំងពីថ្ងៃបើកដំណើរការ (១៦ តុលា ២០២៣-៣០ កញ្ញា ២០២៤) អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរទទួលបានអ្នកដំណើរចេញ-ចូលចំនួន ១ លាន ៣ សែននាក់ ហើយរំពឹងថា អ្នកដំណើរនឹងកើនដល់ ១ លាន ៥ សែន នាក់ នៅដំណាច់ឆ្នាំ ២០២៤។ នេះបើយោងតាមអាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាបអង្គរ(SAI)។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅថ្ងៃទី ១៦ ខែតុលា ឆ្នាំ ២០២៤ នេះ លោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រី ទទួលបន្ទុករដ្ឋលេខាធិការដ្ឋាន​អកាសចរណ៍ស៊ីវិល បានចូលរួមពិធីអបអរសាទរគម្រប់ខួប១ឆ្នាំនៃការដាក់ឱ្យប្រើប្រាស់​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាបអង្គរ (SAI) នៅខេត្តសៀមរាប ដោយមានការចូលរួមពីលោក Weng Wenbin ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា លោក Liu Minglin អគ្គនាយកក្រុមហ៊ុនវិនិយោគ ខេត្តយុនណាន និងលោក ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប។

លោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រី ទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអកាសចរណ៍ស៊ីវិលមាន​ប្រសា​សន៍​​ថា ការអភិវឌ្ឍន៍​វិស័យ​​អាកាស​ចរណ៍នៅតែជារបៀបវារៈនៃគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីជំរុញការតភ្ជាប់ទីផ្សារក្នុងស្រុក និងអន្តរជាតិ ជំរុញវិស័យទេសចរណ៍ និងពាណិជ្ជកម្ម, ជំរុញកំណើនសេដ្ឋកិច្ច តាមរយៈការវិនិយោគបរទេស និងបង្កើតការងារ។

លោក ម៉ៅ ហាវណ្ណាល់ ថ្លែងថា អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាបអង្គរ បានចូលរួម​ចំណែក​ក្នុងការស្ដា និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធអាកាសយានដ្ឋាននៅកម្ពុជា និងបានជំរុញកំណើន​សេដ្ឋកិច្ចជាតិ លើកស្ទួយអាកាសចរណ៍ ទេស​ចរណ៍ និងវិនិយោគ។

លោក ម៉ៅ ហាវណ្ណាល់ អះអាងថា ខេត្តសៀមរាប នឹងក្លាយជាគោលដៅ​ទេសចរណ៍​ប្រកប​ដោយ​គុណភាព ភាពទាក់​ទាញ​ភ្ញៀវទេសចរអន្តរជាតិឱ្យបានប្រមាណ ៧,៥ លាននាក់ ភ្ញៀវ​ទេសចរ​ក្នុស្រុក​ប្រមាណ ១០ លាននាក់ ក្នុងមួយឆ្នាំ និងបង្កើតការងារ ១,៦ លាននាក់ និងនាំចំណូល​សេដ្ឋកិច្ចជាតិប្រមាណ ៥,៩ ពាន់លានដុល្លារអាមេរិកនៅឆ្នាំ ២០៣៥។

យោងតាមរដ្ឋលេខាធិការដ្ឋានអាកាស​ចរណ៍ស៊ីវិល ចាប់តាំងពីបើកដំណើរការជិត ១ ឆ្នាំ (១៦ តុលា ២០២៣-៣០ កញ្ញា ២០២៤) អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាបអង្គរ ទទួលបានជើងហោះហើរចេញ-ចូល (ទ្វេទិស) ចំនួន ១៤ ៥៥៦ ជើង, អ្នកដំណើរចេញ-ចូល(ទ្វេទិស) ចំនួន ១,៣ លាននាក់ និងទំនិញតាមផ្លូវអាកាសជាង ៨២ តោន។

ដោយឡែកសម្រាប់រយៈពេល ៩ ខែ (មករា-កញ្ញា) ឆ្នាំ ២០២៤ អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាបអង្គរ មានជើង​ហោះ​ហើរចេញ-ចូល ចំនួនជាង ១ ម៉ឺនជើង កើនឡើង ២៤%, អ្នកដំណើរចេញ-ចូល (ទ្វេទិស) មានជាង ៩៧ ម៉ឺននាក់ កើនឡើង ៣១% បើធៀបរយៈពេលដូចគ្នា នៅឆ្នាំ ២០២៣៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១០ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ១១ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ១១ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ១១ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ១៤ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម