Connect with us

ព័ត៌មានអន្ដរជាតិ

ទំនុកចិត្តឧស្សាហកម្មថៃប្រចាំខែកញ្ញា ធ្លាក់ចុះ​ទាប​បំផុត​ក្នុងរយៈពេល​២ឆ្នាំ​

បានផុស

នៅ

សហព័ន្ធឧស្សាហកម្មថៃ (FTI) បាននិយាយកាលពីថ្ងៃពុធថា សន្ទស្សន៍​ទំនុកចិត្ត​ឧស្សាហកម្មរបស់ប្រទេសថៃ បានធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេល ២៧ ខែ ​កាល​ពី​ខែកញ្ញា ដោយសារតែ​តម្រូវការក្នុងស្រុកខ្សោយ ទឹកជំនន់ និង​ភាព​រឹង​មាំ​នៃ​ប្រាក់បាត​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​កាសែតបាងកកប៉ុស្តិ៍​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើ​តាម​ទិន្នន័យ​របស់​ FTI ​សន្ទស្សន៍​ទំនុកចិត្ត​ឧស្សាហកម្ម បានធ្លាក់ចុះដល់ ៨៧,១ ពិន្ទុ នៅ​ខែ​កញ្ញា​ ពី​ ៨៧,៧ ពិន្ទុ នៅ​ខែ​សីហា​។ សហព័ន្ធ​បាន​និយាយ​ក្នុងសេចក្ដី​ថ្លែងការណ៍​ថា​​ អំណាចទិញបានចុះខ្សោយដោយសារ​កម្រិតបំណុលគ្រួសារខ្ពស់ ដែល​កត្តា​នេះ​ធ្វើ​ឱ្យ​​ការ​លក់​រថយន្ត​ធ្លាក់ចុះ​ ​ខណៈ​ធនាគារ​បន្ត​រឹតបន្តឹងលើការផ្តល់ប្រាក់កម្ចី។

FTI បាននិយាយថា ការកើនឡើងនៃប្រាក់បាតធៀបនឹងប្រាក់ដុល្លារអាមេរិក ​បានដាក់សម្ពាធលើ​ក្រុមហ៊ុន​នាំចេញ ខណៈ​ទំនិញនាំចូលពីប្រទេសចិនដែល​មានតម្លៃថោកៗ​ ក៏បានជះឥទ្ធិពលដល់វិស័យផលិតកម្មរបស់ថៃផងដែរ។ ប្រាក់​បាតបានឡើងថ្លៃ ២,៥ ភាគរយ ធៀប​នឹង​ប្រាក់​ដុល្លារ​ គិត​មក​ទល់​ពេល​នេះ​ឆ្នាំ​នេះ​ ដែល​ធ្វើ​ឱ្យ​វាក្លាយ​ជា​ប្រាក់​រឹង​មាំ​ជាង​គេ​ទី​២​នៅ​អាស៊ី បន្ទាប់​ពី​ប្រាក់រីងហ្គីត របស់​ម៉ាឡេស៊ី។

​ជាមួយ​គ្នា​នោះ FTI បាននិយាយថា ទឹកជំនន់​នៅ​តាម​តំបន់មួយ​ចំនួន​នៃ​ប្រទេសថៃ បានធ្វើឱ្យខូចខាតដល់វិស័យកសិកម្ម និងឧស្សាហកម្ម ក៏ដូចជាគោលដៅទេសចរណ៍ ដោយ​ទាម​ទារ​ឱ្យ​រដ្ឋាភិបាលគួរតែដាក់ចេញនូវ​វិធានការជំរុញសេដ្ឋកិច្ច​បន្ថែមទៀត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
កីឡា៤៨ នាទីutes មុន

លោក Munoz និយាយពីកីឡាករចំណូលថ្មី ក្រោយរកបាន Hat-trick

សេចក្ដីជូនដំណឹង១ ម៉ោង មុន

កូនខ្មែរដំបូង! បង្កើតចង្វាក់ថ្មី KHMER VIBE កំពូលតារាចម្រៀងឧកញ៉ា ខេមរៈ សិរីមន្ត និងស្ដេចភ្លេង tempo tris បង្កើតស្នាដៃដ៏អស្ចារ្យនេះ

ព័ត៌មានជាតិ២ ម៉ោង មុន

លោក ស៊ូ សុជាតិ៖ ប្រព័ន្ធផ្សព្វផ្សាយឌីជីថល ដើរតួនាទីសំខាន់ជំរុញការអភិវឌ្ឍវិស័យមូលបត្រ

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រី៖ ការផ្សាយព័ត៌មានក្លែងក្លាយ មិនមែនជាសេរីភាពសារព័ត៌មានឡើយ ហើយការផ្សាយបែបនេះ ត្រូវទទួលទោសតាមច្បាប់

ព័ត៌មានជាតិ២ ម៉ោង មុន

ចូលឆ្នាំថ្មីឆ្នាំម្សាញ់នេះ នៅភ្នំពេញ នឹងបើកឱ្យមានការលេងកម្សាន្តសប្បាយ រហូត ៥ ថ្ងៃ ចាប់ពីថ្ងៃទី ១២ មេសា តទៅ

Sokha Hotels

ព័ត៌មានពេញនិយម