ព័ត៌មានជាតិ
ធនប័ត្រអនុស្សាវរីយ៍ប្រភេទ ២សែនរៀលនឹងចូលរួមចំណែកដល់ការលើកកម្ពស់ការប្រើប្រាស់រូបិយបណ្ណក្នុងស្រុក
អ្នកនៅក្នុងឧស្សាហកម្មហិរញ្ញវត្ថុបានសាទរជាមួយការដាក់ឱ្យចរាចរប្រើប្រាស់នូវធនប័ត្រអនុស្សាវរីយ៍ប្រភេទ២ សែន រៀលដោយធនាគារជាតិនៃកម្ពុជាដើម្បីអបអរសាទរខួបលើកទី ២០ នៃការគ្រងព្រះបរមរាជសម្បត្តិព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី និងក៏ជាការជម្រុញការប្រើប្រាស់ប្រាក់រៀលកាន់តែច្រើនឡើងនៅក្នុងសេដ្ឋកិច្ច។
![](https://www.kampucheathmey.com/wp-content/uploads/2024/10/a-4-1024x927.jpg)
នៅព្រឹកថ្ងៃទី១៦ ខែតុលានេះ ធនាគារជាតិនៃកម្ពុជាដោយទទួលបានការអនុញ្ញាត្តពីរាជរដ្ឋាភិបាល បានប្រកាសដាកឱ្យចរាចរធនប័ត្រអនុស្សាវរីយ៍ប្រភេទ២សែនរៀលថ្មីដែលមានចំនួន២០លានសន្លឹកដែលសមមូលទៅនឹងក្រដាស់ប្រាក់ដែលទក់ឬរហែក។
លោក តូច ចៅចេក ប្រធាននាយកប្រតិបត្តិធនាគារ ប្រៃសណីយ៍កម្ពុជាបានថ្លែងកាន់កម្ពុជាថ្មីនៅថ្ងៃទី១៦ ខែតុលានេះថា ការបោះពុម្ពនូវធនបត្រថ្មីនេះគឺជាការសាទរទៅដល់ការគ្រងរាជសម្បត្តិ២០ឆ្នាំនៃព្រះមហាក្សត្រកន្លងមក។ លើសពីនោះទៅទៀតការបោះផ្សាយក្រដាសថ្មីនេះក៏សមមូលទៅនឹងក្រដាសប្រាក់ចាស់ៗដែលបានដុតចោលដូច្នេះគឺវាពុំបង្ករផលរំខានណាមួយដល់សេដ្ឋកិច្ចឡើយ។
លោកបានថ្លែងថា៖យើងសាទរជាមួយនឹងការដាក់ចេញឱ្យចរាចរណ៍ធនបត្រថ្មីប្រភេទ២សែនរៀលនេះក្នុងឱកាសនៃការគ្រងរាជសម្បត្តិរបស់ព្រះមហាក្សត្រយើង។សម្រាប់ក្នុងន័យសេដ្ឋកិច្ចវិញ សម្រាប់ក្រដាស២០ម៉ឺននេះគឺវាប្រហាក់ប្រហែល៥០ដុល្លារ ដែលយើងឃើញថាបច្ចុប្បន្នធនាគារជាតិមានយុទ្ធនាការមួយជំរុញនិងលើកទឹកចិត្តការប្រើប្រាស់ប្រាក់រៀលដូច្នេះនៅពេលយើងមានក្រដាស២០ម៉ឺនក៏វាជាចំណែកមួយជួយឱ្យប្រជាជនយើងមួយចំនួនអាចងាកមកប្រើប្រាស់ប្រាក់រៀលបានច្រើនផងដែរ។ បើយើងក្រឡេកទៅមើលចំនួននៃការបោះក្រដាសប្រាក់២០ម៉ឺនរៀលនេះគឺសមមូលទៅនឹងចំនួនក្រដាសប្រាក់ចាស់ៗដែលយើងបានប្រើប្រាស់និងដុតចោលកន្លងមក»។
![](https://www.kampucheathmey.com/wp-content/uploads/2024/10/Toch-Chaochek-1024x598.jpg)
ជាមួយគ្នានេះដែរ លោកស្រីបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជាបានចេញនូវវីដេអូនៅលើបណ្តាញសង្គមផ្លូវការរបស់ខ្លួន ដោយពន្យល់ដល់សាធារណជនកុំឱ្យមានការយល់ច្រឡំសម្រាប់ការការដាក់ចេញនូវធនបត្រប្រភេទ២សែនរៀលនេះគឺមិនប៉ះពាល់
អ្វីទៅនឹងចំនួនរូបិយវត្ថុដែលកំពុងតែធ្វើចរាចរណ៍នៅក្នុងសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាទេ។
លោកស្រីបណ្ឌិតបានថ្លែងថា កន្លងមកតែងតែមានការព្រួយបារម្ភណ៍កន្លងមកនៅពេលដែលធនាគារជាតិនៃកម្ពុជាដាក់ចេញនូវប្រភេទនៃធនបត្រថ្មីថា ធនាគារជាតិនៃកម្ពុជាឬក៏រាជរដ្ឋាភិបាលខ្វះលុយហេតុដូច្នេះហើយបានជាបោះចេញនូវលុយឬក្រដាសប្រាក់បន្ថែម។
![](https://www.kampucheathmey.com/wp-content/uploads/2024/10/DSC_5126-1-1024x614.jpg)
លោកស្រីបណ្ឌិតថា៖«ខ្ញុំសូមជម្រាបថាការដាក់ចេញក្រដាសថ្មីនេះគឺគ្រាន់តែជំនួសក្រដាសប្រាក់ចាស់ ទក់រហែកដែលយើងបាននាំចេញពីចរាចរណ៍។ ការណ៍នេះបានន័យថា នាពេលកន្លងមកនៅពេលដែលធនាគារជាតិនៃកម្ពុជា ដាកឪ្យចរាចរណ៍នូវធនប័ត្រ នោះធនប័ត្រទាំងនោះវានឹងចាស់ ទក់ ផុយឬរហែកដោយសារការប្រើប្រាស់ដោយដៃសើមឬការប៉ះពាល់ត្រូវកំដៅខ្លាំង ឬក៏អាចរហែកឬក៏មានសរសេរប៊ិចនៅលើហ្នឹង ដូច្នេះហើយរាល់ពេលដែលធនាគារជាតិប្រមូលនូវប្រភេទក្រដាសប្រាក់នេះមកចូលធនាគារជាតិវិញតាមរយៈការបង់ប្រាក់ចូលពីសាធារណជនតាមសាខាធនាគារជាតិនៃកម្ពុជា តាមរយៈយន្តការឬយុទ្ធនាការស្រឡាញ់ប្រាក់រៀលដែលកន្លងមកធនាគារជាតិនៃកម្ពុជាតែងតែធ្វើឡើងនៅតាមមួយខេត្តចំនួនដើម្បីផ្លាស់ប្តូរក្រដាសចាស់ ទក់រហែកជាមួយប្រភេទក្រដាសថ្មីគឺក្រដាសទាំងនោះយើងនឹងយកទៅធ្វើស្រាល់ជ្រើស»។
លោកស្រីបណ្ឌិតបានពន្យល់ថា ការស្រាល់ជ្រើសមានន័យថាគឺជាការជ្រើសរើសថាតើប្រភេទក្រដាសប្រាក់ណាចាស់ដែរប៉ុន្តែអាចយកទៅដាក់ចូលក្នុងការចរាចរណ៍សេដ្ឋកិច្ចឡើងវិញ និងតើប្រភេតក្រដាសប្រាក់ណាដែលយើងយកទៅកាត់ដុតចោល ដូច្នេះនៅពេលយើងសម្រេចថាក្រដាសប្រាក់នោះមិនអាចដាក់ចូលទៅក្នុងចរាចរណ៍វិញបាន ឬកាត់ជាចំណែកតូចៗដើម្បីយកទៅដុតចោល។
សម្រាប់ចំនួនដែលកាត់និងដុតនោះគឺយើងដឹងច្បាស់ហើយថា មានទំហំប៉ុន្មាន ហើយធនាគារជាតិនឹងជំនួសនូវទំហំទឹកលុយដែលយើងដុតនោះដោយក្រដាសប្រាក់ថ្មី ជូនកាលក្រដាសដែលកាត់នោះគឺក្រដាស១ម៉ឺនជំនួសដោយក្រដាស១ម៉ឺន ឬជំនួសដោយក្រដាស៥រយ។
![](https://www.kampucheathmey.com/wp-content/uploads/2024/10/Venders_KH-1024x768.jpg)
«យើងអាចជំនួសដោយក្រដាសប្រភេទក្រដាសប្រាក់ថ្មី ប៉ុន្តែទំហំនិងបរិមាណសរុបត្រូវអោយស្មើគ្នា ហើយយើងក៏អាចដូរប្រភេទធនបត្របានដូច្នេះដើម្បីអបអរសាទរខួប២០ឆ្នាំនៃការគ្រងរាជសម្បត្តិព្រះករុណាព្រះបាទសម្តេច សីហនុន្ន រាជរដ្ឋាភិបាល និងធនាគារជាតិនៃកម្ពុជាបានសម្រេចដាក់ចេញនូវក្រដាសប្រាក់ប្រភេទ២សែនរៀលចំនួន២០លានសន្លឹក សម្រាប់ក្រដាសប្រាក់នេះបើយើងនិយាយជាសាមញ្ញទៅជាប្រភេទក្រដាសប្រាក់អនុស្សាវរីយ៍ដែលយើងចេញផ្សាយតែ២០លានសន្លឹកតែប៉ុណ្ណោះ»។
«ខ្ញុំសង្ឃឹមថានឹងពុំមានការយល់ច្រឡំឬការបកស្រាយខុសពីការដាក់ចេញនូវធនបត្រប្រភេទថ្មីនេះទេ។ ដូច្នេះហើយខ្ញុំក៏សូមសាធារណជនជួយស្រឡាញ់និងគាំទ្រប្រាក់រៀលក៏ដូចជាប្រើប្រាស់រៀល រក្សាគុណតម្លៃក្រដាសប្រាក់រៀលយើងអោយបានកាន់តែខ្លាំង។ ក្នុងឪកាសនៃការឈប់សម្រាក់ថ្ងៃទី២៩ខែតុលាឆ្នាំ២០២៤ខាងមុខនេះ»។ នេះបើយោងតាមការថ្លែងបញ្ជាក់របស់លោកស្រីបណ្ឌិត ជា សិរី។
ផ្អែកតាមលទ្ធផលនៃការធ្វើអង្កេតការណ៍ របស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) កាលពីឆ្នាំ២០២២ ទៅលើការ ប្រើប្រាស់ប្រាក់រៀល បានបង្ហាញថា ហាងលក់ទំនិញស្ទើរទាំងអស់បានបិទស្លាកតម្លៃជា ប្រាក់រៀល ជាមួយនឹងប្រាក់ដុល្លារអាមេរិក ហើយហាងលក់ទំនិញកាន់តែច្រើនឡើង បានទទួលការទូទាត់ប្រាក់រៀលតាមប្រព័ន្ធអេឡិចត្រូនិក។ ក្នុងចំណោមហាងទំនិញចំនួន ៣៥៩ នៅក្នុងរាជធានីភ្នំពេញ ដែលបានធ្វើអង្កេតឃើញថា ៖ មានហាងទំនិញ ៨០% ទទួលការទូទាត់តាមប្រព័ន្ធអេឡិចត្រូនិក ដែលក្នុងនោះមានហាងទំនិញប្រមាណ ៤៧% ទទួលការទូទាត់ជាប្រាក់រៀលផង និងប្រាក់ដុល្លារអាមេរិកផង។ ទោះយ៉ាងណា មាន ហាងទំនិញប្រមាណ ២៨% ទទួលការទូទាត់តែជាប្រាក់ដុល្លារអាមេរិកប៉ុណ្ណោះ ដែល បញ្ហានេះ ទាមទារឱ្យមានកិច្ចសហការបន្ថែមទៀត៕
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?