ព័ត៌មានជាតិ
រដ្ឋាភិបាលជប៉ុនបានផ្តល់ហិរញ្ញប្បទានដល់កម្ពុជាប្រមាណ៥០០លានដុល្លារលើវិស័យទឹកស្អាត
រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លោកឧត្តម ហែម វណ្ណឌី បានឱ្យដឹងថា មកទល់ពេលនេះ រដ្ឋាភិបាលជប៉ុនបានផ្តល់ជំនួយឥតសំណងជាង ៣០០លានដុល្លារ និងហិរញ្ញប្បទានសម្បទានជិត ២០០លានដុល្លារ សម្រាប់គម្រោងហេដ្ឋារចនាសម្ព័ន្ធទឹកស្អាតនៅកម្ពុជា ដែលរួមមានទាំងជំនួយបច្ចេកទេសសម្រាប់ពង្រឹងសមត្ថភាពទាំងរដ្ឋាករទឹកសាធារណៈ និងប្រតិបត្តិករទឹកស្អាតឯកជន។

ការលើកឡើងបែបនេះរបស់លោក ហែម វណ្ណឌី ធ្វើឡើងកាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ នៅក្នុងពិធីដាក់ឱ្យដំណើការបរិក្ខារប្រព្រឹត្តិកម្មទឹកស្អាតថ្មីមួយនៅខេត្តមណ្ឌលគិរីត្រូវបានសម្ពោធដាក់ឱ្យដំណើរការ ក្រោមជំនួយឥតសំណងរបស់ជប៉ុនក្នុងក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ដោយបង្កើនសមត្ថភាពផលិតទឹកស្អាតរបស់រដ្ឋារករទឹកមណ្ឌលគិរីចំនួន៥០% បន្ថែមទៀត។ ក្រោមជំនួយឥតសំណងនៃគម្រោង KUSANONE របស់ជប៉ុន បរិក្ខារថ្មីដែលមានសមត្ថភាពផលិតទឹកស្អាត ១.000 ម៉ែត្រគូបក្នុងមួយថ្ងៃនេះ នឹងបង្កើនសមត្ថភាពផលិតទឹកស្អាតក្នុងក្រុងសែនមនោរម្យពី ២.000 ម៉ែត្រគូប ទៅ 3.000 ម៉ែត្រគូបក្នុងមួយថ្ងៃ។

លោកបានលើកឡើងថាគម្រោងខ្នាតតូចតម្លៃ ១៥៦ ១៥០ ដុល្លារនេះគឺជាគម្រោងដំបូងដែលបានទទួលហិរញ្ញប្បទានពីកញ្ចប់ជំនួយ KUSANONE សម្រាប់សាងសង់ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនៅកម្ពុជា ខណៈដែលយើងមិនទាន់មានលទ្ធភាពសាងសង់ប្រព័ន្ធប្រព្រឹត្តកម្មទឹកស្អាតខ្នាតធំ សម្រាប់ក្រុងនេះបានភ្លាមៗនៅឡើយ។
លោកហែម វណ្ណឌី បានបន្ថែមថា៖ “ជំនួយ និងកិច្ចសហប្រតិបត្តិការដ៏មានតម្លៃទាំងនេះបានរួមចំណែកធ្វើឱ្យកម្ពុជាមានលទ្ធភាពពង្រីកបណ្តាញផ្គត់ផ្គង់ទឹកស្អាតទីប្រជុំជននៅតាមបណ្តារាជធានី-ខេត្ត ដើម្បីឆ្លើយតបទៅនឹងកំណើននៃតម្រូវការទឹកស្អាតរបស់ប្រជាជន ក៏ដូចជាតម្រូវការក្នុងផ្នែកផលិតកម្ម, អាជីវកម្ម និងសេវាកម្ម។”

លោកឯកអគ្គរាជទូត UENO Atsushi បានបង្ហាញការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលជប៉ុនចំពោះការអភិវឌ្ឍវិស័យទឹកស្អាតនៅកម្ពុជា។ លោកបានលើកឡើងថា៖ «យើងទទួលស្គាល់ភាពចាំបាច់នៃការបន្តអភិវឌ្ឍវិស័យទឹកស្អាតទីប្រជុំជន។ នៅពេលអនាគត វាមានសារៈសំខាន់ណាស់ក្នុងការពង្រីក “ភ្នំពេញអច្ឆរិយៈ” ទៅកាន់តំបន់ប្រជុំជនផ្សេងទៀតនៃប្រទេសកម្ពុជា និងធ្វើឱ្យលទ្ធភាពទទួលបានសេវាទឹកស្អាត អាចសម្រេចបាននៅទូទាំងប្រទេស។ ដូច្នេះហើយ រដ្ឋាភិបាលជប៉ុនបាន និងកំពុងផ្តោតលើការអភិវឌ្ឍរោងចក្រប្រព្រឹត្តិកម្មទឹកស្អាតនៅតាមទីប្រជុំជន ដើម្បីសម្រេចបាននូវគោលដៅសំខាន់នេះ»។
នៅព្រឹកថ្ងៃទី១៦ ខែតុលានេះដែរ លោកហែម វណ្ណឌី បានចុះទស្សនកិច្ចស្ថានីយទឹកស្អាតរបស់ក្រុមហ៊ុន ប្ញទ្ធីរ័ត្ន វ៉តធឺ អ៊ិនវេសមិន ក្នុងខេត្តកំពង់ឆ្នាំង និងបានឧបត្ថម្ភនាឡិកាទឹកចំនួន២០០គ្រឿងដល់គ្រួសារដែលកំពុងជួបការខ្វះខាត។

បច្ចុប្បន្ន ក្រុមហ៊ុន ប្ញទ្ធីរ័ត្ន វ៉តធឺ អ៊ិនវេសមិន កំពុងផ្តល់សេវាទឹកស្អាតដល់ប្រជាពលរដ្ឋប្រមាណ ១.៤០០ គ្រួសារ ក្នុង២៧ភូមិនៃស្រុកកំពង់ត្រឡាច។ ដោយសារស្ថានភាពខ្វះខាត ពលរដ្ឋមួយចំនួននៅមិនទាន់បានភ្ជាប់បណ្តាញទឹកស្អាតនៅឡើយ។ ការឧបត្ថម្ភនាឡិកាទឹកនេះនឹងផ្តល់លទ្ធភាពឱ្យប្រជាពលរដ្ឋចំនួន២០០គ្រួសារបន្ថែមទៀតអាចភ្ជាប់បណ្តាញទឹកស្អាតរបស់ក្រុមហ៊ុន៕

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ