Connect with us

ព័ត៌មានអន្ដរជាតិ

ធនាគារកណ្ដាលថៃកាត់បន្ថយ​អត្រាការប្រាក់​ ០,២៥ ភាគរយ ចំពេល​សេដ្ឋកិច្ច​បន្ត​ដើរអូស​ជើង​

បានផុស

នៅ

ធនាគារ​កណ្ដាល​ថៃ​ បាន​ចេញ​វិធានការ​គួរ​ឱ្យ​ភ្ញាក់​ផ្អើល​នា​ថ្ងៃ​ពុធ​នេះ​ ដោយ​កាត់​អត្រាការ​ប្រាក់គោល​​ជា​លើក​ដំបូង​​ក្នុងរយៈពេល​៤​ឆ្នាំ​ ចំពេល​ដែល​សេដ្ឋកិច្ចរបស់​ប្រទេស​​ស្ថិត​នៅ​ក្នុងស្ថានភាព​មិន​សូវ​ស្រួល​ ដោយសារ​តែ​បំណុល​គ្រួសារ​ខ្ពស់​ កម្សោយ​ផលិត​កម្ម​ និង​ការ​ប្រើប្រាស់​ និង​ភាព​រឹង​មាំ​នៃ​ប្រាក់​បាត​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ​ គណៈកម្មាធិការគោលនយោបាយរូបិយវត្ថុរបស់ធនាគារកណ្តាលថៃបានបោះឆ្នោតគាំទ្រ​ក្នុងសម្លេង​ ៥ ទល់​នឹង​ ២ ដើម្បីកាត់បន្ថយអត្រា «Repo Rate» (អត្រា​ដែល​​ធនាគារ​កណ្ដាល​គិត​លើ​កម្ចី​សម្រាប់​ធនាគារ​ពាណិជ្ជដើម្បី​ដោះដូរ​មូលបត្រ) ប្រមាណ ២៥ ពិន្ទុ ពោលគឺ ០,២៥ ភាគរយ ឱ្យ​មកនៅ​​ត្រឹម​ ២,២៥ ភាគរយ។

អត្រា «Repo Rate» របស់​ធនាគារ​កណ្ដាល​ថៃ​ បាន​ស្ថិត​​នៅ​កម្រិត​ខ្ពស់​បំផុត​ក្នុង​រយៈពេល​ ១០ ឆ្នាំ​ (២,៥០ ភាគរយ​) រាប់​តាំង​ពី​ខែ​កញ្ញា​ ឆ្នាំ​ ២០២៣ មក​ម្ល៉េះ​។ ​ធនាគារ​​ដដែល​បាន​កាត់​បន្ថយ​អត្រាការប្រាក់​ជា​លើក​ចុង​ក្រោយ​ តាំង​តែ​ពីខែឧសភា​ ឆ្នាំ​ ២០២០។

ការ​បោះ​ជំហាន​ដ៏​គួរ​ឱ្យ​ភ្ញាក់ផ្អើល​របស់​ធនាគារ​កណ្ដាល​ថៃ​នា​ពេល​នេះ​ ធ្វើ​ឡើង​ក្រោយ​រដ្ឋាភិបាលថៃ​​ ដែល​ដឹក​នាំដោយ​គណបក្ស​ភឿថៃ រដ្ឋមន្រ្តី​ ក៏ដូចជា​ស្ថាប័ន​ផ្សេង​ៗ​ បាន​ទទូច​ទាម​ទារ​រាប់​ខែ​ ឱ្យ​ធនាគារ​កាត់​បន្ថយ​អត្រាការប្រាក់ ប៉ុន្តែ​រង​ការ​ជំទាស់​។ រដ្ឋាភិបាល​លើក​ឡើង​​នា​ពេល​កន្លង​មកថា​ ការ​កាត់​បន្ថយ​អត្រា​ការ​ប្រាក់​មាន​សារៈសំខាន់​ ក្នុង​ការ​ជួញ​សម្រួល​លើថ្លៃ​ប្រាក់​កម្ចី​ ដើម្បី​ជួយ​ជំរុញ​សេដ្ឋកិច្ច​ដែល​​កំពុង​​បន្ត​ដើរ​អូស​ជើង​។

ចំណែក​ឯ​ប្រធានសភាពាណិជ្ជកម្មថៃ លោក Sanan Angubolkul បានថ្លែង​​កាល​ពី​សប្ដាហ៍មុន​ថា​ ​ការ​ចំណាយ​តិច​លើ​អត្រាការប្រាក់​នៃ​​កម្ចី​ នឹងជួយអាជីវកម្មថៃ​ដែលកំពុងប្រឈមនឹងការចំណាយខ្ពស់ និងប្រាក់បាតដ៏រឹងមាំ ដែល​ប៉ះពាល់​ដល់​​ការ​នាំ​ចេញ​របស់​ថៃ​។

ជាមួយ​គ្នា​នោះ ក៏​មាន​មន្រ្តី​ថៃ​ជាច្រើន​ធ្លាប់​បាន​ជំរុញ​ការកាត់​អត្រាការប្រាក់​ផង​ដែរ​ ដោយ​​ហេតុ​ថា​ អតិផរណា​ស្ថិត​នៅ​ក្រោម​គោលដៅ​ ១-៣ ភាគរយ​ របស់​ធនាគារ​រួច​ទៅ​ហើយនាពេល​បច្ចុប្បន្ន​។ បើតា​ម​បាងកកប៉ុស្តិ៍​ តម្លៃទំនិញប្រើប្រាស់​នៅ​ខែសីហាបានកើនឡើង ០,៣៥ ភាគរយ​ បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន​។ ​​

ទោះ​បីជា​យ៉ាង​ណា​ក៏ដោយ​ ទេសាភិបាលធនាគារកណ្តាលថៃ លោក​ Sethaput Suthiwartnaruput បាន​ប្រកាន់​ជំហរ​ថា​ អត្រា​ការ​ប្រាក់​ទាប​នឹង​មិន​ជួញ​​ជំរុញ​សេដ្ឋកិច្ចខ្លាំង​ ដូច​ការ​ធ្វើ​កំណែទម្រង់​រចនា​សម្ព័ន្ធ​ធំ​ៗ​នោះ​ទេ​។ ប៉ុន្តែ​លោកបាន​គូស​បញ្ជាក់​ថា​ ការ​សម្រេច​ចិត្ត​ផ្សេង​ៗ​ទាក់​ទង​នឹង​អត្រាការ​ប្រាក់​ នឹង​​ផ្អែក​លើ​​ទស្សនវិស័យសម្រាប់ស្ថានភាពសេដ្ឋកិច្ច និងហិរញ្ញវត្ថុក្នុងស្រុក ​ក៏ដូចជា​អតិផរណា។ ​

គួរគូសបញ្ជាក់​ថា​ ​សេដ្ឋកិច្ចថៃ​មាន​កំណើន​​យឺតយ៉ាវ ដែល​រួម​ចំណែកមួយ​ភាគ​ធំ​​ដោយ​បំណុលគ្រួសារ​ និងថ្លៃ​កម្ចីខ្ពស់។ គិតត្រឹមខែមិថុនា ថៃមានបំណុល​ «គ្រួសារ​ធៀប​នឹង​ GDP» ប្រមាណ ៨៩,៦ ភាគរយ​ ឬ​​មាន​បំណុលគ្រួសារគិត​ជា​ប្រាក់​សុទ្ធ​ ៤៨៨,៩០ ប៊ីលាន​ដុល្លារ ដែល​ធ្វើ​ឱ្យ​ថៃ​ក្លាយ​ជា​ប្រទេស​មាន​បំណុល​គ្រួសារ​ច្រើន​ជាង​គេ​បំផុត​១​មួយ​។ ​

ធនាគារកណ្តាលថៃ​ បានបង្កើនការព្យាករណ៍កំណើនសេដ្ឋកិច្ចឆ្នាំ ២០២៤ របស់ខ្លួន ដល់ ២,៧ ភាគរយ ពី​ប្រមាណ​ ២,៦ ភាគរយ ដែល​ខ្លួន​បាន​ព្យាករ​កាល​ពី​លើក​មុន​។ ​កត្តាជំរុញសំខាន់នៃកំណើន រួម​មាន​វិស័យ​ទេសចរណ៍ ការប្រើប្រាស់ឯកជន ​និង​ភាព​ប្រសើរ​ឡើង​នៃ​ការ​នាំចេញ​ ដែល​ជំរុញ​ដោ​យតម្រូវការខ្ពស់​នៃ​អេឡិចត្រូនិក​។

យ៉ាង​ណា​មិញ​ គណៈកម្មាធិការគោលនយោបាយរូបិយវត្ថុ នៅ​តែ​និយាយ​ថា​ ការស្ទុះងើបឡើងវិញមិនស្មើគ្នានៅ​គ្រប់​វិស័យនោះ​ទេ​ ដោយ​ការ​​តែ​ការ​នាំ​ចេញ​ផលិត​ផល​មួយ​ចំនួន​ ផលិតកម្មរោងចក្រ ក៏ដូចជាសហគ្រាសធុនតូច និងមធ្យមកំពុង​បន្ត​រង​នូវ​បញ្ហា​រចនាសម្ព័ន្ធ​។ អ្នក​វិភាគ​ពន្យល់​ថា​ កាលណា​ការប្រាក់​ខ្ពស់​នៅ​ នោះ​នឹង​ធ្វើ​ឱ្យ​ក្រុមហ៊ុនអាជីវកម្ម ឬ​បុគ្គល កាត់​បន្ថយ​ការ​ខ្ចី​ទៅ​វិនិយោគ​ ឬ​ចំណាយ​ផ្សេង​ៗ​ ដែល​ធ្វើ​ឱ្យ​តម្រូវ​ការ​ចុះ​ខ្សោយ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៨ នាទីutes មុន

មន្ត្រីជំនាញជួសជុលកែសម្រួលជម្រាលស្ពានប្រឡាយទឹកស្អុយក្រាំងធ្នង់ បន្ទាប់ពីបង្កគ្រោះថ្នាក់ញឹកញាប់

ព័ត៌មានជាតិ១៨ នាទីutes មុន

ខេត្តព្រះសីហនុ ទទួលបានទុនវិយោគជាង ៦ ពាន់លានដុល្លារ តាមរយៈ «ការដាក់ចេញកម្មវិធីពិសេសជំរុញការវិនិយោគខេត្តព្រះសីហនុ»

សេដ្ឋកិច្ច៤៧ នាទីutes មុន

​កម្ពុជារកចំណូលបានជាង៨០០លានដុល្លារពីការនាំចេញកង់

សេដ្ឋកិច្ច១ ម៉ោង មុន

តម្លៃទីផ្សារម្រេចកើនឡើងខ្ពស់ ធ្វើឱ្យកម្ពុជារក​ចំណូល​បានជាង ៣៤ លានដុល្លារ ពីការនាំចេញ

កីឡា១ ម៉ោង មុន

ថ្ងៃ​នេះ ការ​ប្រកួត​ប្រដាល់​សកល​ថ្នាក់​ជាតិ មាន​​២៣​​គូ​វគ្គ​ពាក់​កណ្តាល​ផ្តាច់ព្រ័ត្រ​

សន្តិសុខសង្គម២១ ម៉ោង មុន

Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ

សន្តិសុខសង្គម៥ ម៉ោង មុន

ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង​១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល

ចរាចរណ៍៤ ម៉ោង មុន

អ្នកដឹកជញ្ជូនម្ហូបអាហារម្នាក់ត្រូវរថយន្ដបុកស្លាប់ពេលជិះឆ្លងផ្លូវ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ដំណឹងល្អ! វ៉ាក់សាំងមហារីករុស្ស៊ី ព្យាបាលអ្នកជំងឺជាសះស្បើយ៧នាក់ហើយ និងគ្រោងដាក់លក់លើទីផ្សារនៅឆ្នាំក្រោយ

ព័ត៌មានជាតិ១៥ ម៉ោង មុន

ក្រោយភ្លៀង មេឃស្រឡះ! លោក ផាត់ ហ៊ន ត្រូវបានរដ្ឋមន្ត្រីក្រសួងព័ត៌មាន និងយុត្តិធម៌ ជួយឱ្យរួចផុតពីបណ្ដឹងព្រហ្មទណ្ឌ

Sokha Hotels

ព័ត៌មានពេញនិយម