Connect with us

ព័ត៌មានអន្ដរជាតិ

វៀតណាមវ៉ាដាច់ថៃ​ និង​នាំមុខគេ​ លើ​ទិន្នផល​ដាំ​ដុះ​អំពៅសម្រាប់​ឧស្សាហកម្មស្ករស

បានផុស

នៅ

សមាគមអំពៅ និងស្ករសវៀតណាម (VSSA) បានឱ្យដឹងថា ឧស្សាហកម្មស្ករសវៀតណាមបាននាំមុខគេក្នុងតំបន់អាស៊ីអាគ្នេយ៍លើ​ទិន្នផល​ដាំ​ដុះ​អំពៅ​ជា​លើក​ដំបូង​ ដោយ​វ៉ា​ដាច់​គូ​ប្រជែង​ធំ​ៗ​រួម​មាន​ថៃ​ និង​ឥណ្ឌូណេស៊ី​ជាដើម​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​កាសែត​ Viet Nam News។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

VSSA បាន​និយាយ​ថា​ ឧស្សាហកម្មស្ករសមានការរីកចម្រើនគួរឱ្យកត់សម្គាល់ ដោយសារការលើកកម្ពស់យន្តការក្នុងផលិតកម្មដូចជា ការរៀបចំដី ការប្រមូលផល ការបាញ់ថ្នាំសម្លាប់សត្វល្អិត ការ​ប្រើ​បច្ចេកវិទ្យានៃបដិវត្តន៍ឧស្សាហកម្ម ៤.០ សម្រាប់​កសិកម្ម រួមជាមួយនឹងការអនុវត្តវិធានការការពារពាណិជ្ជកម្មជាដើម​។

សមាគម​បាន​គូស​បញ្ជាក់​ថា​ ទិន្នផលស្ករសរបស់វៀតណាមសម្រាប់ឆ្នាំដាំដុះ ២០២៣-២៤ សម្រេចបាន​ប្រមាណ​ ៦,៧៩​ តោន/ហិចតា ដែល​ចំនួន​នេះ​ខ្ពស់​ជាង​ប្រទេស​ផលិត​ស្ករ​អំពៅសំខាន់​ៗ​ក្នុង​តំបន់​ផ្សេង​ៗទៀត​ ដូចជា​ថៃ​ ឥណ្ឌូណេស៊ី និង​ហ្វីលីពីន​ ជា​ដើម​។

ទាក់ទងនឹងពូជអំពៅ វិទ្យាស្ថានស្រាវជ្រាវអំពៅវៀតណាម​បានដាក់ចេញនូវពូជ​ថ្មីចំនួន ២៣ ដែលក្នុងនោះរួម​មានទាំង​អំពៅបង្កាត់ពូជវៀតណាមចំនួន ១២ និងពូជនាំចូលចំនួន ៨ ដែលកំពុង​ដាំ​ដុះ​ជាការ​សាកល្បងនៅទូទាំងតំបន់អេកូឡូស៊ីផ្សេងៗគ្នា​។

ការបង្កាត់ពូជ​ថ្មីៗ​ទាំងនេះ បានធ្វើឱ្យផលិតកម្មស្ករសទូទាំងប្រទេសកើនឡើង ៤ ឆ្នាំជាប់ៗគ្នា ដោយ​ទិន្នផលអំពៅកើនឡើង ១៦៦ ភាគរយ និងផលិតកម្មស្ករសកើនឡើង ១៦១ ភាគរយ។

ជាមួយ​គ្នា​នោះ​ តម្លៃ​អំពៅ​ទិញ​ពី​កសិករ ​បាន​កើន​ឡើង​ជា​បន្តបន្ទាប់ ពោល​គឺ​កើនឡើង ១៥២ ភាគរយ បើ​ធៀប​នឹង​ឆ្នាំដាំដុះ ២០១៩-២០២០។ បច្ចុប្បន្ននេះ អំពៅវៀតណាម​មាន​តម្លៃ​ចន្លោះ​ពី​ ៤៨-៥២ ដុល្លារ​/តោន ដែល​​​ប្រហាក់​ប្រហែល​នឹង​តម្លៃ​អំពៅ​នៅ​ប្រទេស​ក្នុង​តំបន់​ផ្សេង​ៗ​ទៀត​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម