សេដ្ឋកិច្ច
ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-វៀតណាមសម្រេចបានទឹកប្រាក់ ៥,៨១ ពាន់លានដុល្លារ កើនជិត ២២% ក្នុងរយៈពេល ៩ ខែ
នៅក្នុងរយៈពេល៩ ខែឆ្នាំ២០២៤ ទំហំពាណិជ្ជកម្មកម្ពុជា-វៀតណាមសម្រេចបានទឹកប្រាក់ជាង ៥,៨១ ពាន់លានដុល្លារ កើនឡើង ពី៤,៧៧ ពាន់លានដុល្លារនៅក្នុងរយៈពេលដូចគ្នាឆ្នាំ ២០២៣ ស្មើនឹង២១,៩ ភាគរយ។ នេះបើយោងតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា(GDCE)។

ទិន្នន័យរបស់ GDCE បានបង្ហាញថា ជាមួយនិងទំហំនៃការនាំចេញ-នាំចូលរវាងប្រទេសទាំងពីរ ក្នុងនោះ កម្ពុជានាំចេញទៅវៀតណាមមានទំហំទឹកប្រាក់ប្រមាណ ២,៧២ ពាន់លានដុល្លារ កើនឡើង ៣៣,៨% និងវៀតណាមនាំចូលមកកម្ពុជា មានទំហំទឹកប្រាក់ ៣,០៩ ពាន់លានដុល្លារ កើន ១៣%។
អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា ប្រាប់កម្ពុជាថ្មីថា កម្ពុជា-វៀតណាម បានចុះកិច្ចព្រមព្រៀងឯកភាពនាំទំនិញឆ្លងដែន និងពង្រីកទំនាក់ទំនងសេដ្ឋកិច្ច។ លោកថា ទំនិញដែលនាំចេញពីកម្ពុជាទៅវៀតណាម ជាផលិតផលមួយចំនួន មិនទាន់កែច្នៃ ខណៈវៀតណាមក៏ត្រូវការវត្ថុធាតុដើមពីកម្ពុជាដែរ។

បើតាមអ្នកឧកញ៉ា លឹម ហេង ៖ «ផលិតផលកសិកម្មបានកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ហើយបើគ្មានទីផ្សារបញ្ចេញទៅវៀតណាម និងប្រទេសថៃ យើងនឹងកកស្ទះ មិនអាចកែច្នៃទាន់ទេ ដូច្នេះទីផ្សារប្រទេសជិតខាងយើង ជាទីផ្សារដ៍ល្អរបស់យើង»។
លោក សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មបានបានប្រាប់ថា វិស័យពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-វៀតណាម មានភាពល្អប្រសើរ និងប្រទាក់ក្រឡានិងស៊ីជម្រៅ។
លោក សំហេង បូរ៉ាបានបន្តថា កម្ពុជា និងវៀតណាម អាចនាំចេញផលិតផលមួយចំនួនទៀតផងដែរ លើសពីការ ផ្តល់ឱ្យគ្នាទៅវិញទៅមក ក្រោមក្របខ័ណ្ឌកិច្ចព្រមព្រៀងស្តីពីពាណិជ្ជកម្មទំនិញអាស៊ាន តាមរយៈកិច្ចសម្របសម្រួលជំរុញពាណិជ្ជកម្មទ្វេភាគីកម្ពុជា-វៀតណាម ដែលត្រូវបានចុះហត្ថលេខាផ្លូវការជាទៀងទាត់ក្នុងរយៈពេល២ឆ្នាំម្តង៕
អត្ថបទ៖ ឡេង ដេត

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ