Connect with us

ព័ត៌មានអន្ដរជាតិ

ថៃគ្រោងផ្ដល់ប្រាក់ ១,៦ ប៊ីលាន​ដុល្លារ ជា​កម្ចីការប្រាក់ទាប ដើម្បី​ជំរុញ​វិស័យ​អចលនទ្រព្យ​

បានផុស

នៅ

មន្រ្តីរដ្ឋាភិបាល​ថៃ​បាន​ឱ្យដឹង​នា​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា​ រដ្ឋាភិបាល​កំពុងគ្រោង​ផ្ដល់​ប្រាក់ ៥៥ ប៊ីលាន​បាត (១,៦៦ ប៊ីលាន​ដុល្លារ​) ​ជា​កម្ចីដែល​មាន​ការ​ប្រាក់​ទាប​​ ដើម្បីជួយ​​វិស័យ​អចលនទ្រព្យ​ និងជំរុញ​កំណើន​សេដ្ឋកិច្ច​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​កាសែត​បាងកកប៉ុស្តិ៍។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ លោក Paopoom Rojanasakul បាននិយាយ​ក្នុងសារ​ទៅ​កាន់អ្នកយក​ព័ត៌មាន ថា ផែនការនេះ នឹងត្រូវដាក់ជូនគណៈរដ្ឋមន្ត្រីដើម្បីអនុម័ត។

កាលពីសប្តាហ៍មុន លោក Paopoom បាននិយាយថា វិធានការជំរុញអចលនទ្រព្យ នឹងកំណត់គោលដៅទាំងតម្រូវការ និងការផ្គត់ផ្គង់ ដែលមានបំណងបង្កើន​ទាំងអ្នកទិញ និងក្រុមហ៊ុន​អភិវឌ្ឍន៍ ដើម្បីបង្កើត​ផលប្រយោជន៍សេដ្ឋកិច្ចទូលំទូលាយ​។ លោក​បន្ត​ថា រដ្ឋាភិបាល​ថៃ​ត្រូវការ​វិធានការ​ជំរុញ​ថ្មី ព្រោះ​វិធានការ​ចាស់ត្រូវ​​បាន​ប្រើ​ប្រាស់​រួចរាល់ហើយ​។

ថ្មីៗនេះ ក្រសួងហិរញ្ញវត្ថុថៃ​ បានប្រើប្រាស់ស្ថាប័នហិរញ្ញវត្ថុរដ្ឋ ដូចជា ធនាគារលំនៅដ្ឋានរដ្ឋាភិបាល (GH) ដើម្បីគាំទ្រដល់ការជំរុញវិស័យអចលនទ្រព្យ។ កាលពីខែមេសា ធនាគារ GH ​បានចាប់ផ្តើមកម្មវិធីកម្ចីការប្រាក់ទាប ដែល​មាន​ឈ្មោះថា «Happy Home» ជាមួយនឹងចំនួនទឹកប្រាក់កម្ចីសរុបចំនួន ២០ ប៊ីលានបាត។

គ្រោងការណ៍នេះ បានផ្តល់លក្ខខណ្ឌផ្តល់ប្រាក់កម្ចីដែលអាចបត់បែនបាន ដើម្បីជួយបុគ្គលដែលមានចំណូលទាបអាចទទួលបានកម្ចីទិញផ្ទះ ជាមួយនឹងចំនួនប្រាក់កម្ចីអតិបរមា ៣ លានបាត​/ម្នាក់ និងអត្រាការប្រាក់ថេរ ៣ ភាគរយ​ សម្រាប់​រយៈពេល ៥ ឆ្នាំដំបូង។ ប៉ុន្តែ​មក​ទល់​ពេល​នេះ​ កម្មវិធីនេះ​បាន​ដល់​កំណត់​នៃ​ការ​ផ្ដល់​ប្រាក់​កម្ចី​ហើយ​៕ ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១០ ម៉ោង មុន

នាយឧត្តមសេនីយ៍ មាស វិរិទ្ធ ៖ ការ​សម្អាតចក ឬ​យក​ចក​ចេញពី​បឹង​គឺផ្តើមចេញពីការចូលរួមរបស់អាជ្ញាធរមូលដ្ឋាននិងប្រជាពលរដ្ឋ និងApp NoDrugគី​ជាមធ្យោបាយរាយការណ៍ប្រសិទ្ធភាព

សន្តិសុខសង្គម១០ ម៉ោង មុន

ស្ត្រីវ័យ៥៩ឆ្នាំ​ ​សម្លាប់​ខ្លួន​ដោយសារ​តែ​ជំងឺ​ប្រចាំកាយ

ព័ត៌មានជាតិ១១ ម៉ោង មុន

កិច្ចប្រជុំលើកទី១ នៃគណៈប្រឹក្សាភិបាល កម្មវិធីមុខរបរនិងការងារសមរម្យរបស់យុវជននៅកម្ពុជា ដំណាក់កាលទី៣ (DEY III)

ព័ត៌មានជាតិ១២ ម៉ោង មុន

សមាគមនិយោជក ក្រុមហ៊ុនឯកជន ៖ ការ​ដាក់​ឱ្យប្រើប្រាស់ បញ្ជរ​សេវាសាធារណៈចល័តរបស់ក្រសួងការងារ គឺជាការធ្វើទំនើបកម្ម (digitalization) លើសេវាសាធារណៈរបស់រដ្ឋ

ព័ត៌មានជាតិ១២ ម៉ោង មុន

ផ្លូវចូលវត្តព្រះបារមីវង្កតបុរី​ បានក្លាយជាទីលំហែ និងហាត់ប្រាណរបស់បងប្អូនប្រជាពលរដ្ឋ​ជិតឆ្ងាយ​

Sokha Hotels

ព័ត៌មានពេញនិយម