ព័ត៌មានជាតិ
ចំណូលរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញថយចុះតិចតូចនៅត្រីមាសទី២
រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (រ.ទ.ស.ភ) ដែលជាក្រុមហ៊ុនបោះផ្សាយមូលបត្រនៅផ្សារមូលបត្រកម្ពុជាទទួលមានចំណូលសរុបចំនួនជិត ៩៣ ពាន់លានរៀលក្នុងត្រីមាសទី២ ឆ្នំា២០២៤ ថយចុះជាងត្រីមាសទី២ ឆ្នំា២០២៣ជិត ៧% ខណៈចំណេញសុទ្ធសរុបចំនួន ជាង២,៤២៥ពាន់លានរៀល ប្រមាណ ៨១,៦៧% បើធៀបនឹងត្រីមាសទី២ ឆ្នំា២០២៣។

យោងតាមរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនផ្ញើរទៅកាន់ផ្សារមូលបត្រកម្ពុជាកាលពីពេលថ្មីៗនេះ សម្រាប់រយៈពេល៦ខែ គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ រ.ទ.ស.ភ មានចំណូលសរុបចំនួនជាង ១៩៩ ពាន់លានរៀល កើនឡើង ៩,១២% និងចំណេញសុទ្ធក្នុងការិយបរិច្ឆេទសរុបចំនួនជាង ៥៤ ពាន់លានរៀល កើនឡើង ៥,៥៧% បើធៀបទៅនឹង រយៈពេល៦ខែ គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣។
នាថ្ងៃទី៣០ ខែមិថុនា ឆ្នំា២០២៤ នេះដែរ ទ្រព្យសកម្មសរុបរបស់ រ.ទ.ស.ភ មានចំនួន ជាង៣ទ្រីលានរៀល កើនឡើង ២,៧០% និងមូលធនសរុបមានចំនួនជាង ១,៤៤៤ទ្រីលានរៀល កើនឡើងចំនួន ៣,៥៨%។
លោក ឯក សុនចាន់ ប្រធានក្រុមប្រឹក្សាភិបាលនៃរ.ទ.ស.ភបានគូសបញ្ជាក់ក្នុងរបាយការណ៍នោះថា ក្នុងត្រីមាសទី២ ឆ្នាំ២០២៤ នេះ រ.ទ.ស.ភ បានដាក់បំពង់មេនាំទឹក និងបណ្តាញចែកចាយទឹកស្អាតសរុប ប្រវែង ១៣២.២០២,៦៣ម៉ែត្រ, ផលិតទឹកស្អាតបាន ៨១.៩៣៧.២៧៦ម និងតបណ្តាញជូនអតិថិជនបានចំនួន ៥.៧០០បណ្តាញ ក្នុងនោះអតិថិជនចំណូលទាបមានចំនួន ៥១០បណ្តាញ ដោយជាលទ្ធផលទទួលបានចំណូលសរុប ចំនួន ៩២.៥៩៨.៧១៨.០០០រៀល, និងចំណេញពិតចំនួន ២.៨២៥.៩២៨.០០០រៀល។ ចំណេញក្នុងមួយភាគហ៊ុន ជាមូលដ្ឋាន (Basic Earmings per Share) គឺ ២៧,៨៩រៀល។

លោកថា៖«រ.ទ.ស.ភ វិនិយោគ កសាង ពង្រីក ដំណើរការ និងជួសជុលថែរក្សាមាព្យាបាយសម្រាប់ផលិត និងប្រព័ន្ធចែកចាយ ទឹកស្អាត និងអនាម័យ, ប្រើប្រាស់នូវគ្រប់វិធានការដើម្បីបង្កើនផលិតកម្ម-សេវាកម្ម និងធានាគុណភាពទឹកស្អាត ដើម្បីឆ្លើយតប ទៅនឹងតម្រូវការសម្រាប់ជីវភាពរស់នៅ អាជីវកម្ម សេវាកម្ម និងឧស្សាហកម្ម, ធ្វើអាជីវកម្ម សេវាកម្ម និងការងារផ្សេងៗទៀត ដែលទាក់ទងនឹងវិស័យទឹកស្អាត និងអនាម័យនៅក្នុងឬក្រៅប្រទេស តាមការសម្រេចរបស់ក្រុមប្រឹក្សាភិបាល និងដោយអនុលោមតាមច្បាប់»។
លោកថា សម្រាប់ត្រីមាសទី៣ ឆ្នាំ២០២៤ រ.ទ.ស.ភ គ្រោងផលិតទឹកស្អាត ៧០ ៩៥៤ ២០០ម” ជាមួយនឹងការពង្រីក បណ្តាញចែកបាយទឹកបន្ថែម ១២៦.០២០ម៉ែត្រ, គ្រោងចំណូលសរុបចំនួនជិត ១១៥ ពាន់លានរៀល និង ចំណាយសរុបចំនួនជាង ៧០ ពាន់លានរៀល៕


-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ