Connect with us

សេដ្ឋកិច្ច

ច្នៃត្រឡោកដូង ធ្វើរូបស្រមោច និងរូបសត្វផ្សេងៗ រកប្រាក់ចិញ្ចឹមកូន និងម្ដាយចាស់ជរា

បានផុស

នៅ

ស្ថិតក្នុងវ័យ៤៦ឆ្នាំ លោក ផុន ភាន់ ជាបុរសពោះម៉ាយកូនមួយម្នាក់ ស្ថិតនៅភូមិទងត្រឡាច ឃុំទងត្រឡាច  ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម  ជាមនុស្សម្នាក់មានការតស៊ូព្យាយាម ដោយមិនខ្លាចនឿយហត់ ក្នុងការច្នៃត្រឡោកដូង និងគ្រាប់ត្នោត ដែលមនុស្សគ្រប់គ្នាយល់ថាគ្មានតម្លៃឱ្យចេញជារូបស្រមោច និងរូបសត្វផ្សេងៗ អាចលក់សម្រាប់ចិញ្ចឹមកូន និងម្ដាយចាស់ជរារហូតមកដល់សព្វថ្ងៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ផុន ភាន់ បានប្រាប់ឱ្យ កម្ពុជាថ្មី ដឹងថា ដំបូងឡើយជំនាញធ្វើរូបសត្វនេះ លោកមិនដែលនឹកស្រមៃថានឹងអាចរកប្រាក់ចំណូលសម្រាប់ផ្គត់ផ្គង់គ្រួសារបាននោះឡើយ។ តែអ្វីដែលមិននឹកស្មានដល់នោះ របរធ្វើរូបសត្វ ស្រាប់តែទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ប្រជាជនខ្មែរ បន្ទាប់ពីមានការផ្សព្វផ្សាយតាមរយៈបណ្ដាញសង្គមហ្វេសប៊ុក និងមានការចុះផ្សាយតាមរយៈសារព័ត៌មានមួយចំនួនរួចមក មុខរបរធ្វើរូបសត្វរបស់គ្រួសារលោកកាន់តែមានការចាប់អារម្មណ៍ខ្លាំងពីសំណាក់ប្រជាជនខ្មែរ ទាំងក្នុងនិងក្រៅប្រទេស។

ជាអតីតជាងកាត់សក់ លោក ផុន ភាន់ បានប្រាប់ឱ្យដឹងទៀតថា សម្រាប់ការងារធ្វើរូបសត្វនេះ បច្ចុប្បន្ននៅពុំទាន់អាចឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជនបាននៅឡើយ នេះក៏ដោយសារតែលោកនៅខ្វះលទ្ធភាពសម្រាប់ជួលកូនជាងមកជួយធ្វើបន្ថែម ខណៈដែរបច្ចុប្បន្នអ្នកដែលចេះជំនាញនេះ មានតែរូបលោកនិងកូន និងម្ដាយចាស់ជរា តែប៉ុណ្ណោះ។

ក្រៅពីការងារធ្វើរូបសត្វ លោក ផុន ភាន់ ក៏បានឆ្លៀតពេលរត់កង់បី ដើម្បីបានបា្រក់បន្ថែមសម្រាប់ផ្គត់ផ្គង់គ្រួសារ និងការសិក្សារបស់កូនប្រចាំថ្ងៃ។ លោកបានបន្ថែមថា នៅពេលដែលការធ្វើរូបសត្វនេះ បានច្រើនគួរសម លោក និងម្ដាយចាស់វ័យ ៧២ឆ្នាំ បាននាំគ្នាធ្វើដំណើរពីស្រុកកំណើត មកកាន់រាជធានីភ្នំពេញ ដើម្បីដើរលក់រូបសត្វ ដោយពេលខ្លះនៅតាមរបងសាលារៀន ពេលខ្លះទៀតដើរលក់តាមផ្សារ ពោលគឺចល័តគ្រប់ទិសទី ជារៀងរាល់ថ្ងៃ។

ទោះបីគ្រួសារមានជីវភាពខ្វះខាតខ្លាំងយ៉ាងណាក៏ដោយ លោក ផុន ភាន់ នៅតែមានក្ដីសង្ឃឹមខ្ពស់ ដោយស្រមៃថាថ្ងៃណាមួយ លោកនឹងអាចមានលទ្ធភាពបើកសិប្បកម្មមួយ ដោយចាប់ផ្ដើមកែច្នៃ គ្រាប់ត្នោត ត្រឡោកដូង និងសម្ភារៈចាស់ៗផ្សេងៗទៀត ដើម្បីធ្វើចេញជារូបសត្វ និងសម្ភារៈតាំងលម្អ ដាក់លក់ឱ្យបានកាន់តែច្រើន ជាងពេលបច្ចុប្បន្ននេះ៕

អត្ថបទ ៖ សួស សិត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ២ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ៣ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម