Connect with us

សេដ្ឋកិច្ច

អ្នកជំនាញអះអាងថា តម្លៃមាសហក់ឡើង ដោយសារតម្រូវការមាសលើពិភពលោក

បានផុស

នៅ

អ្នកជំនាញនៅក្នុងវិស័យហិរញ្ញវត្ថុបានលើកឡើងថា មាសបានបង្កើនតម្លៃខ្លួន​បំបែកកំណត់ត្រា​ខ្ពស់​​បំផុត​ជា​ថ្មីទៀត ដោយសារតែតម្រូវការមាសនៅលើពិភពលោកកើនឡើង និងព័ត៌មាននៃការ​កាត់​បន្ថយអត្រាការប្រាក់អាមេរិក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ឡុង សំណាង ​ប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុនៅក្រុមហ៊ុន ​PP Link securities​ប្រាប់​កម្ពុជាថ្មីនៅថ្ងៃទី ១៨ ខែតុលា ឆ្នាំ ២០២៤ នេះថា តម្លៃហាងឆេងមាសបានបន្ត​បំបែក​កំណត់ត្រាថ្មីទៀតក្នុងតម្លៃ ២ ៧១២ ដុល្លារ ក្នុងមួយអោន នៅលើទីផ្សារអន្តរជាតិ ឬ ៣ ២៦៧​ ដុល្លារ ក្នុងមួយតម្លឹងនៅលើទីផ្សារប្រទេសកម្ពុជា។

លោក ឡុង សំណាង បញ្ជាក់ថា តម្លៃមាសកើនឡើងដោយសារតែតម្រូវ​ការមាសនៅ​លើពិភព​លោក​មានការកើនឡើងខ្ពស់ និងព័ត៌មានដែលអាមេរិកត្រៀមកាត់បន្ថយអត្រាការប្រាក់​បន្ថែមទៀត​មកនៅ​ចន្លោះ ៣,២៥% ៣,៥% នៅថ្ងៃទី ០៧ ខែវិច្ឆិកា ឆ្នាំ ២០២៤។

លោក ឡុង សំណាង បន្ថែមថា៖ «កត្តាមួយចំនួនទៀត ធ្វើឱ្យមាសឡើងថ្លៃ ដូចជាសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន អ៊ីស្រាអែល-អ៊ីរ៉ង់ មិនត្រឹមតែប៉ុណ្ណោះ ប្រធានសក្ដិ ឬគ្រោះធម្មជាតិមួយចំនួន ដែលប៉ះពាល់នៅអាមេរិកធ្វើឱ្យលុយដុល្លារធ្លាក់ថ្លៃ ទើបធ្វើឱ្យតម្លៃហាងឆេង​មាសស្ទុះហក់​ឡើង​តែម្ដង»។

លោក ឡុង សំណាងថា៖ «ខ្ញុំគិតថា នៅក្នុងឆ្នាំ ២០២៤ តម្លៃមាស​នៅតែ​បន្ត​កើនឡើង​រហូត ដោយសារតែភូមិ​សាស្ត្រនយោបាយ ដោយសារស្ថានភាព​សេដ្ឋកិច្ច ដោយ​សារ​អត្រា​ការ​ប្រាក់ រួមចំណែកការបោះឆ្នោតនៅអាមេរិកផង»។

សម្រាប់តម្លៃហាងមាសនៅតាមបណ្ដាហាងនានាក្នុងរាជធានីភ្នំពេញ លក់ចេញក្នុងតម្លៃ ៣២៥ ដុល្លារ ក្នុងមួយជី៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥៩ នាទីutes មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៥ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

Sokha Hotels

ព័ត៌មានពេញនិយម