Connect with us

សេដ្ឋកិច្ច

ការអនុវត្តវិធានការកែទម្រង់មុតស្រួចជាកញ្ចប់ សម្រេច​បានជាងពាក់កណ្ដាលត្រឹមរយៈពេល ៦ ខែ ឆ្នាំ ២០២៤

បានផុស

នៅ

តាមរយៈវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩ ​កាលពីខែវិច្ឆិកា ឆ្នាំ ២០២៣ រាជរដ្ឋាភិ​បាល​បានដាក់ចេញនូវិធានការកែទម្រង់មុតស្រួចជាកញ្ចប់ៗចម្បៗចំនួន១១។

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអះអាងថា វិធានការជាងពាក់កណ្ដាលត្រូវបាន​សម្រេច​ត្រឹម​​រយៈពេល ៦ ខែ ឆ្នាំ ២០២៤ ដែលមានវឌ្ឍនភាពល្អប្រសើរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វិធានការទាំងអស់សុទ្ធតែត្រូវបានចាប់ផ្ដើមអនុវត្ត ដោយនៅក្នុងនោះមានវិធានការយ៉ាងតិចមួយ ត្រូវ​​បានសម្រេចពេញលេញដដោយក្រសួង ស្ថាប័នភាគច្រើន ខណៈក្រសួង ស្ថាប័នពន្លឿនបញ្ចប់​ការអនុវត្ត​វិ​ធានការទាំងនោះ។

លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានៅថ្ងៃទី ១៧ ខែតុលា ឆ្នាំ ២០២៤ បានចូលរួមពិធីផ្សព្វផ្សាយ «របាយការណ៍វឌ្ឍនភាពការអនុវត្តវិធាន​ការកែ​ទម្រង់​មុតស្រួចជាកញ្ចប់ក្នុងវេទិការាជរដ្ឋា​ភិបាល-ផ្នែកឯកជន លើកទី១៩ ​កាលពីខែវិច្ឆិកា ឆ្នាំ ២០២៣»។

អ្នកឧកញ៉ា គិត ម៉េង បានបញ្ជាក់ជាថ្មីនូវការប្ដេជ្ញាចិត្តរួមគ្នារវាងរដ្ឋាភិបាល និងវិស័យឯកជន​ក្នុង​ការ​ជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា តាមរយៈកិច្ចសហប្រតិបត្តិការ និងកំណែទម្រង់សំខាន់ៗ ដែល​ពុំមែនគ្រាន់តែ ជាគោលដៅអរូបីប៉ុណ្ណោះទេ ប៉ុន្តែជាកំណែទម្រង់នាំមកនូវអត្ថប្រយោជន៍ជាក់ស្ដែងសម្រាប់ធុរកិច្ច និងការវិនិយោគទូទាំងប្រទេស។

លទ្ធផលបានពីការផ្សព្វផ្សាយ បានឆ្លុះបញ្ចាំងពីការប្ដេជ្ញាចិត្តខ្ពស់ របស់ប្រមុខរាជរដ្ឋាភិបាល ដែលតែងតែចាត់ទុកវិស័យឯកជនជាដៃគូដ៏សំខាន់ និងជាក្បាលម៉ាស៊ីននៃកំណើនសេដ្ឋកិច្ចជាតិ ដោយទទួលយកនូវសំណូមពរ និងបញ្ហាប្រឈមរបស់វិស័យឯកជន មកពិនិត្យដោះស្រាយ និងអន្តរាគមន៍ ដើម្បីលើកកម្ពស់បរិយាកាសធុរកិច្ច និងវិនិយោគ ឱ្យកាន់តែមានជវភាព អំណោយផល ទាក់ទាញប្រកបដោយ ភាពប្រកួតប្រជែងខ្ពស់ សំដៅជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច នៅកម្ពុជា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៥ នាទី មុន

UNDP កោតសរសើរកម្ពុជាចំពោះការកំណត់ស្តង់ដារខ្ពស់សម្រាប់វិស័យសកម្មភាពមីន រហូតក្លាយជាប្រទេសគំរូ

សេចក្ដីជូនដំណឹង២៤ នាទី មុន

សេចក្តី​ជូន​ដំណឹង​ស្តីពី​ការអញ្ជើញ​ចូលរួម​ដេញថ្លៃការជួសជុលប្រឡាយ​អូតាគីជំហាន៣ ស្ថិតក្នុងអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង របស់មន្ទីរធនធានទឹក និងឧតុនិយមខេត្ត​

ព័ត៌មានជាតិ២៩ នាទី មុន

អនុប្រធានទី១ អាជ្ញាធរមីន ស្នើសុំGICHD បន្តគាំទ្រសកម្មភាពមីននៅកម្ពុជា

សេចក្ដីជូនដំណឹង៣០ នាទី មុន

សេចក្តី​ជូន​ដំណឹង​ស្តីពី​ការអញ្ជើញ​ចូលរួម​ពិគ្រោះ​ថ្លៃការ​ជួសជុល​ប្រឡាយ​ចបកាប់​ជំហាន​ទី២ ស្ថិតនៅ​ឃុំ​អន្លង់រុន ស្រុកថ្មគោលខេត្តបាត់ដំបង របស់មន្ទីរធនធានទឹក​ និងឧតុនិយមខេត្ត

សេចក្ដីជូនដំណឹង៣២ នាទី មុន

អ្នកនិពន្ធ ម៉ីសន សុធារី បានចេញការជូនដំណឹងមួយដើម្បីបង្ការទប់ស្កាត់ការបោកប្រាស់

Sokha Hotels

ព័ត៌មានពេញនិយម