ព័ត៌មានអន្ដរជាតិ
ឥណ្ឌូណេស៊ីព្យាករកំណើនសេដ្ឋកិច្ច ៥,១ ភាគរយ សម្រាប់ឆ្នាំ ២០២៤
រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុឥណ្ឌូណេស៊ី លោកស្រី Sri Mulyani Indrawati បានព្យាករថា ឥណ្ឌូណេស៊ីនឹងឃើញពីកំណើនសេដ្ឋកិច្ចប្រមាណ ៥,១ ភាគរយ សម្រាប់ឆ្នាំ ២០២៤ ដោយទាបជាងគោលដៅ ៥,២ ភាគរយ ដែលរដ្ឋាភិបាលនាមកំណត់ក្នុងថវិការដ្ឋឆ្នាំ ២០២៤ ប៉ុន្តែជាងកំណើន ៥,០៥ ភាគរយ កាលពីឆ្នាំមុន។ នេះបើតាមការចុះផ្សាយរបស់កាសែត Jakarta Globe កាលពីថ្ងៃសុក្រ។
លោកស្រី Sri Mulyani បានគូសបញ្ជាក់ថា ការបោះឆ្នោតថ្នាក់មូលដ្ឋានឆ្នាំ ២០២៤ ដែលធ្វើឡើងនាខែវិច្ឆិកាខាងមុខ រំពឹងថានឹងជំំរុញការចំណាយរបស់ប្រជាជន ដែលនឹងរួមចំណែកយ៉ាងសំខាន់ដល់កំណើនសេដ្ឋកិច្ចជាតិ។ ជាមួយគ្នានោះ ត្រីមាសទី៤ចុងឆ្នាំ គឺជារដូវពិធីបុណ្យផ្សេងៗដូចជាបុណ្យណូអែល និងឆ្លងឆ្នាំសកលជាដើម ដែលវានឹងបង្កើនការចំណាយរបស់អ្នកប្រើប្រាស់បន្ថែមទៀត។
លោកស្រីបានថ្លែងក្នុងសន្និសីទសារព័ត៌មានមួយ បន្ទាប់ពីកិច្ចប្រជុំប្រចាំត្រីមាសរបស់គណៈកម្មាធិការស្ថិរភាពហិរញ្ញវត្ថុ (KSSK) នៅធនាគារ Bank Indonesia កាលពីថ្ងៃសុក្រថា៖ «ក្នុងអំឡុងពេលថ្ងៃឈប់សម្រាកជាតិ យើងឃើញពីកំណើននៃការធ្វើដំណើររបស់ប្រជាជន ដែលរួមចំណែកជាវិជ្ជមានដល់ការប្រើប្រាស់ក្នុងសេដ្ឋកិច្ចរបស់យើង»។
គួរគូសបញ្ជាក់ថា ទីភ្នាក់ងារស្ថិតិកណ្តាល (BPS) របស់ឥណ្ឌូណេស៊ីឯណោះវិញ បានរាយការណ៍ថា កំណើនសេដ្ឋកិច្ចរបស់ឥណ្ឌូណេស៊ីសម្រាប់ត្រីមាសទី២ ឆ្នាំ ២០២៤ នឹងឈានដល់ ៥,០៥ ភាគរយ។ ទន្ទឹមនឹងនេះ ធនាគារពិភពលោកបានកែប្រែការព្យាកររបស់ខ្លួនជាមធ្យមសម្រាប់កំណើនសេដ្ឋកិច្ចឥណ្ឌូណេស៊ី ពី ៤,៩ ភាគរយ (សម្រាប់ឆ្នាំ ២០២៤ និង ២០២៥) ទៅ ៥,១ ភាគរយ វិញក្នុងមួយឆ្នាំៗ ចន្លោះពីឆ្នាំ ២០២៤-២០២៦៕
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ៧ ម៉ោង ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍៧ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់