ព័ត៌មានជាតិ
កម្ពុជារកប្រាក់ចំណូលបានជិត៤០០ លានដុល្លារពីការនាំចេញជ័រកៅស៊ូក្នុងរយៈពេល ៩ ខែ
អគ្គនាយកដ្ឋានកៅស៊ូ កម្ពុជារកប្រាក់ចំណូលចំនួន ៣៩៤ លានដុល្លារពីការនាំចេញជ័រកៅស៊ូធម្មជាតិក្នុងរយៈពេល ៩ ខែនៃឆ្នាំ ២០២៤ កើនឡើង ១៨ ភាគរយពីជិត ៣៣៣ លានដុល្លារក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានកៅស៊ូ កម្ពុជាបាននាំចេញទំនិញចំនួន ២៤៨ ៥៣៥ តោនក្នុងអំឡុងខែមករាដល់ខែកញ្ញាឆ្នាំនេះ កើនឡើង ២,៤ ភាគរយពីចំនួន ២៤២ ៦៥៤ តោនធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
លោកគុណ កក្កដា អគ្គនាយកស្តីទីនៃអគ្គនាយកដ្ឋានកៅស៊ូបានលើកឡើងនៅក្នុងរបាយការណ៍ថា៖«ជ័រកៅស៊ូមួយតោនជាមធ្យមមានតម្លៃ ១ ៥៨៦ ក្នុងរយៈ៩ខែនៃឆ្នាំ ២០២៤នេះដែលកើនឡើងប្រហែល ២១៥ ដុល្លារខ្ពស់ជាងរយៈពេលដូចគ្នាកាលពីឆ្នាំមុន» ។
លោក ម៉ែន សុភក្តិ ប្រធានសមាគមអភិវឌ្ឍន៍កៅស៊ូកម្ពុជាប្រាប់កម្ពុជាថ្មីកាលពី ខែកក្កដា ឆ្នាំ ២០២៤ នេះថា ការប្រមូលផលជ័រកៅស៊ូយកមកកែច្នៃបានគ្រប់គ្រាន់ ខណៈកម្ពុជាកំពុងមានកំណើនផ្ទៃដីចៀរជ័រកៅស៊ូបន្ថែម ដែលធ្វើឱ្យបរិមាណប្រមូលផលកើនឡើងជាងមុន។

លោក ម៉ែន សុភក្ដិ ប្រាប់ថា តម្លៃកៅស៊ូនៅក្នុងសប្ដាហ៍នេះ បានធ្លាក់ចុះប្រមាណ ៥០ ដុល្លារ ប្រៀបនឹងសប្ដាហ៍មុន ដោយលក់ក្នុងតម្លៃជាង ១ ពាន់ ៦ រយ ដុល្លារ ក្នុងមួយតោន (ប្រភេទកៅស៊ូល្អ) ខណៈជ័រកៅស៊ូប្រភេទលេខ ១០ តម្លៃធ្លាក់ក្រោម ១ ពាន់ ៦ រយដុល្លារ។ លោកបញ្ជាក់ថា មូលហេតុដែលតម្លៃធ្លាក់ចុះ ដោយសារតម្រូវការទីផ្សារបានធ្លាក់ចុះ តម្លៃកៅស៊ូក៏ធ្លាក់ចុះដែរ។
បើតាមអគ្គនាយកដ្ឋានកៅស៊ូ កម្ពុជានាំចេញផលិតផលកៅស៊ូធម្មជាតិជាចម្បងទៅកាន់ប្រទេសម៉ាឡេស៊ី វៀតណាម សិង្ហបុរី និងចិន។

យោងតាមរបាយការណ៍ដដែល កម្ពុជាបានដាំដើមកៅស៊ូលើផ្ទៃដីសរុបចំនួន ៤០៧ ១៧២ ហិកតា ដែលក្នុងនោះមានប្រមាណ ៧៨,៦ ភាគរយអាចជៀជរ័បាន៕

-
សន្តិសុខសង្គម៤ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម២ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា