Connect with us

សេដ្ឋកិច្ច

សហគមន៍កសិកម្មអន្លង់ស្វាយសាមគ្គីរុងរឿង និងដេប៉ូ អ៊ូ មួយ ចុះកិច្ចសន្យាទិញ-លក់ដំឡូងមី ៣០០០ តោន

បានផុស

នៅ

សហគមន៍កសិកម្មអន្លង់ស្វាយសាមគ្គីរុងរឿង និងដេប៉ូ អ៊ូ មួយ នៅថ្ងៃទី ១៨ ខែតុលា ឆ្នាំ ២០២៤ បានឯកភាពចុះកិច្ចសន្យាទិញ-លក់ដំឡូងមីស្រស់ចំនួន ៣០០០ តោន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ជា ពិសី អនុប្រធាននាយកដ្ឋានកសិ-ឧស្សាហកម្ម និងសហការី នៅថ្ងៃទី ១៨ ខែតុលា ឆ្នាំ២០២៤ បានសហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្ទឹងត្រែង ចុះសម្របសម្រួល ផ្គូផ្គង រវាងសហគមន៍កសិកម្មអន្លង់ស្វាយ​សាមគ្គីរុងរឿង ជាមួយដេប៉ូ អ៊ូ មួយ និងរវាងសហគមន៍កសិកម្មអភិវឌ្ឍន៍ចំការលើ ជាមួយដេប៉ូ លៀង ប៊ុនហៀង​ក្នុងការទិញលក់ដំឡូងមីស្រស់ ស្របតាមយន្តការផលិតកម្មកសិកម្មតាមកិច្ចសន្យា។

ជាលទ្ធផល តាមរយៈការសម្របសម្រួល គូភាគីរវាងសហគមន៍កសិកម្មអន្លង់ស្វាយសាមគ្គីរុងរឿង និងដេប៉ូ អ៊ូ មួយ ឯកភាពគ្នារៀបចំកិច្ចសន្យាក្នុងការទិញ-លក់ដំឡូងមីស្រស់ ក្នុងបរិមាណទាំង​អស់សម្រាប់តែភាគីអ្នកផលិតដែលមានឈ្មោះចូលរួមអនុវត្តក្នុងកិច្ចសន្យា និងគូភាគីរវាង​សហគមន៍​កសិកម្មអភិវឌ្ឍន៍ចំការលើ និងដេប៉ូ លៀង ប៊ុនហៀង ឯក​ភាព​គ្នារៀប​ចំកិច្ចសន្យា​ការទិញលក់ដំឡូងមីស្រស់ ចំនួន ៣០០០ តោន នឹងបានឈានដល់​កំណត់​ថ្ងៃសម្រាប់​រៀបចំពិធីចុះកិច្ចសន្យាផ្លូវការផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ប្រព័ន្ធ​ធ្វើ​ចលនា​ទឹក​ជុំវិញ​ផែនដី​បាន​បាត់បង់​តុល្យភាព​ជា​លើក​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​មនុស្សជាតិ

ជីវិតកម្សាន្ដ៧ ម៉ោង មុន

ទម្លាយ​ទ្រព្យសម្បត្តិ​​រឹបអូស​ពី​តារា​សម្តែង​៣​រូប ដែល​ទើប​ត្រូវ​ចាប់ខ្លួន​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ពូទីន ប្រាប់ទីកន្លែង ដែលស័ក្តិសមបំផុត សម្រាប់រៀបចំកិច្ចចរចាសន្តិភាព ជាមួយ អ៊ុយក្រែន

សន្តិសុខសង្គម២៣ ម៉ោង មុន

អគ្គិភ័យឆេះរោងកម្មករស្នាក់នៅរបស់ក្រុមហ៊ុនខ្សែកាបជាង១០បន្ទប់

ព័ត៌មានជាតិ៥ ម៉ោង មុន

លោកស្រីបណ្ឌិត ជា វណ្ណី ស្នើដល់អាណាព្យាបាលគ្រប់រូបត្រូវលើកទឹកចិត្តកូន មិនថាកូនប្រឡងបាក់ឌុបជាប់ ឬធ្លាក់ទេ

Sokha Hotels

ព័ត៌មានពេញនិយម