សេដ្ឋកិច្ច
ក្រុមហ៊ុនទេសចរណ៍ចិនចំនួន ២២ នឹងរៀបចំកញ្ចប់ដំណើរទស្សនកិច្ច មកកម្ពុជា
ក្រុមហ៊ុនសហគ្រាសទេសចរណ៍នៅក្រុងចឹងចូវ និងខេត្តហឺណាន ប្រទេសចិនចំនួន ២២ ដែលជាក្រុមហ៊ុនរៀបចំកញ្ចប់ទស្សនកិច្ច, ក្រុមហ៊ុនអភិវឌ្ឍន៍រមណីយដ្ឋានទេសចរណ៍ និងសណ្ឋាគារលំដាប់ខ្ពស់ បានឯកភាពថា នឹងរៀបចំដំណើរទស្សនកិច្ច ស្វែងយល់បន្ថែមពីគោលដៅទេសចរណ៍ថ្មីៗរបស់កម្ពុជា ព្រមទាំងបង្កើតកញ្ចប់ទស្សនកិច្ចថ្មីៗ ដើម្បីទាក់ទាញភ្ញៀវទេសចិន និងបរទេស ពីខេត្តហឺណាន និងខេត្តជុំវិញ មកទស្សនាកម្ពុជាឱ្យបានកាន់តែច្រើន ក្នុងគោលដៅជំរុញលំហូរភ្ញៀវទេសចរមកកម្ពុជាយ៉ាងហោចណាស់ ឱ្យបាន១លាននាក់ ក្នុង១ឆ្នាំ។
ការឯកភាពពីបណ្ដាក្រុមហ៊ុនទេសចរណ៍បានធ្វើឡើងខណៈ លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍អនុញ្ញាតឱ្យម្ចាស់ក្រុមហ៊ុនចិនទាំងនោះ ចូលជួបពិភក្សាការងារ បន្ទាប់ពីលោករដ្ឋមន្ត្រីដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងទេសចរណ៍ និងក្រុមកីឡាករ កីឡាការីនី ចូលរួមព្រឹត្តិការណ៍បើកពិធីបុណ្យក្បាច់គុនសៅលីញវូស៊ូអន្តរជាតិ លើកទី១៣និងព្រឹត្តិការណ៍ «ការសម្តែងក្បាច់គុនរួមគ្នា ល្បុក្កតោ-សៅលីញ ហឺណាន-កម្ពុជា»។
ក្នុងឱកាសនៃជំនួប លោករដ្ឋមន្រ្តី បានបញ្ជាក់ជូនអំពីសក្តានុពល និងគោលដៅទេសចរណ៍ ជាពិសេសឱកាសនៃការវិនិយោគនៅកម្ពុជា ជាមួយគោលនយោបាយលើកទឹកចិត្តរបស់រាជរដ្ឋាភិបាល។
នៅក្នុងរយៈពេល ៨ ខែឆ្នាំ ២០២៤ (មករា-សីហា) កម្ពុជាទទួលបានភ្ញៀវអន្តរជាតិសរុបចំនួនជាង ៤,២៩ លាននាក់ (៤ ២៩១ ០៥៨) មានការកើនឡើង ២២,៥ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៣ ដែលមានចំនួន ៣,៥ លាននាក់។
យោងតាមក្រសួងទេសចរណ៍ ក្នុងចំណោមទេសចរអន្តរជាតិជាង ៤,២៩ លាននាក់ថៃឈរនៅលំដាប់លេខរៀងទី ១ មានចំនួន ១ ៣៤០ ៧៥០ នាក់ កើន ១៣% វៀតណាមចំនួន ៨៦៨ ៤៤៥ កើន ៣៥,៣% ចិន ៥៣៨ ៨៣៤ កើន ៤៧,៧% ឡាវ ២៤២ ១០៤ កើន ១៣,៧% និងអាមេរិក ១៤០ ៨៥៧ កើនឡើង ១៧,៧%៕
អត្ថបទ៖ ឡេង ដេត
-
ចរាចរណ៍២ ថ្ងៃ ago
ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា
-
ចរាចរណ៍៥ ថ្ងៃ ago
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឱ្យឪពុក និងកូន២នាក់ស្លាប់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man» ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា
-
ព័ត៌មានជាតិ១៧ ម៉ោង ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកនាំពាក្យថារថយន្តដែលបើកផ្លូវឱ្យអ្នកលក់ឡេមិនមែនជារបស់អាវុធហត្ថទេ
-
ចរាចរណ៍២ ថ្ងៃ ago
យុវជនម្នាក់ ចេញពីធ្វើការត្រលប់ទៅកន្លែងស្នាក់នៅវិញ ជួបគ្រោះថ្នាក់ចរាចរណ៍ ដួលបោកក្បាលស្លាប់លើស្ពានព្រែកព្នៅ