Connect with us

ព័ត៌មានអន្ដរជាតិ

ចិន​បន្ត​កាត់​អត្រាការ​ប្រាក់​សំខាន់​ៗ​ ដើម្បី​ជំរុញ​សេដ្ឋកិច្ច​

បានផុស

នៅ

ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ​ បាន​ចុះ​ផ្សាយ​ថា​ ធនាគារ​កណ្ដាល​​ចិន​បាន​បន្ត​កាត់​បន្ថយ​អត្រា​ការ​ប្រាក់​កម្ចី​គោលសំខាន់​ៗ​​នា​ថ្ងៃ​ចន្ទនេះ​​ ​ដើម្បី​ជា​ផ្នែក​មួយ​នៃ​​​វិធានការ​ជំរុញ​សេដ្ឋកិច្ច​​ ចំពេល​មាន​ក្ដី​បារម្ភ​ថា​កំណើន​សេដ្ឋកិច្ច​នឹង​កើន​ឡើង​មិន​ដល់​គោលដៅ​ ៥ ភាគរយ ​របស់រដ្ឋាភិបាល​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ធនាគារប្រជាជនចិន (PBOC) ដែល​ជា​ធនាគារ​កណ្ដាល​របស់​ប្រទេស​ បាន​ប្រកាស​ថា​ ​អត្រាការប្រាក់​សម្រាប់​កម្ចីរយៈពេលមួយឆ្នាំ(LPR) ត្រូវ​បាន​បញ្ចុះ​ប្រមាណ​ ២៥ ពិន្ទុ ពី​ ៣,៣៥​ ភាគរយ​ មក​ត្រឹម​ ៣,១០ ភាគរយ។

ចំណែក​ឯ​អត្រាការប្រាក់​សម្រាប់​កម្ចីរយៈពេល៥​ឆ្នាំវិញ ត្រូវ​បានបញ្ចុះ​ ២៥ ពិន្ទុ ពី​ប្រមាណ​ ៣,៨៥ ភាគរយ​ មក​ត្រឹម ៣,៦០ ភាគរយ​។ អត្រាការ​ប្រាក់​កម្ចី​សំខាន់​ៗ​ទាំង​២​ ត្រូវ​បាន​កាត់​បន្ថយ​ជា​លើក​ចុង​ក្រោយ​នៅ​ខែ​កក្កដា​។

ការ​ប្រកាស​ពី​វិធាន​ការ​ចុង​ក្រោយ​នេះ​ ធ្វើ​ឡើង​ក្រោយ​ PBOC កាល​ពី​ចុង​ខែ​កញ្ញា បាន​ប្រកាស​កាត់​បន្ថយ​អត្រាការប្រាក់ «Reverse Repo» ​(អត្រាការ​ប្រាក់​ដែល​​ធនាគារ​កណ្ដាល​ទិញសន្ទនីយភាព​ពី​ធនាគារ​ពាណិជ្ជ)​ រយៈពេល៧ថ្ងៃ មកត្រឹម ១,៥ ភាគរយ​។

​វា​គឺ​ផ្នែក​មួយ​​​នៃ​កញ្ចប់​​វិធានការ​សេដ្ឋកិច្ច​ ដែល​រដ្ឋាភិបាល​ចិន​បាន​ដាក់​ចេញ​កាល​នោះ​ ដើម្បី​ជំរុញ​សេដ្ឋកិច្ច​ តាម​រយៈ​ការ​គាំទ្រ​វិស័យ​អចលនទ្រព្យ​ដែល​ជាប់​គាំង​ និង​ជំរុញ​ការ​ប្រើប្រាស់​ ដែល​ជួប​ក្នុង​បញ្ហា​បរិត្តផរណា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ងួន ចាន់ដាវិត
ជីវិតកម្សាន្ដ២៣ ម៉ោង មុន

G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ

បច្ចេកវិទ្យា២៤ ម៉ោង មុន

ទូរស័ព្ទថតរូបក្នុងទឹកដំបូងគេក្នុងប្រទេសកម្ពុជា OPPO Reno13 Series 5G សម្ពោធជាផ្លូវការហើយ និងបំពាក់ដោយ AI ទំនើបៗ

សន្តិសុខសង្គម១៧ ម៉ោង មុន

ការផ្សាយថាចោរប្លន់សម្លាប់នៅខេត្តកំពត៖ស្នងការ ថាមិនមែនប្លន់សម្លាប់ឡើយ គឺជាករណីស្នេហាត្រីកោណ

ព័ត៌មានជាតិ២៤ ម៉ោង មុន

អ្នកឧកញ៉ា៣រូប បរិច្ចាគជាង១លានដុល្លារ សង់អគារសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី នៅខេត្តកណ្ដាល

ព័ត៌មានជាតិ៤៩ នាទីutes មុន

កម្ចីប្រាក់តាមអនឡាញខុសច្បាប់ រដ្ឋមន្ត្រីមហាផ្ទៃ ប្រាប់ពលរដ្ឋ «កុំសង» បើគេរករឿង ប្ដឹងមកសមត្ថកិច្ច  

Sokha Hotels

ព័ត៌មានពេញនិយម