Connect with us

ព័ត៌មានជាតិ

CCC លើកទឹកដល់ម្ចាស់អាជីវកម្ម​លើកបញ្ហាប្រឈម​​​មកខ្លួនដើម្បីស្វែងរកដំណោះស្រាយ​ពី រដ្ឋាភិបាល

បានផុស

នៅ

សភាពាណិជ្ជកម្មកម្ពុជា(CCC) បានអំពាវនាវដល់ម្ចាស់សហគ្រាស និងវិនិយោគិនទាំង​អស់ធ្វើកា​រលើកឡើងនូវបញ្ហាប្រឈមនានា​ ដែលខ្លួនជាស្ថាប័នតំណាងវិស័យឯកជនតែមួយ​គត់ដែលអាចលើកបញ្ហារួមនេះទៅកាន់រដ្ឋាភិបាលដើម្បីជួយដោះស្រាយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជាថ្លែងក្នុងកម្មវិធីមួយនាពេលកន្លងមក។

បើតាមសេចក្តីប្រកាសព័ត៌ CCC មានកាលពីថ្ងៃទី១៩ខែតុលានេះ យោងតាមប្រសាសន៍ដ៏  របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ កម្ពុជា ក្នុងពិធី «អបអរសាទរខួប ២០ឆ្នាំ នៃកម្ពុជាចូលជាសមាជិកអង្គការពាណិជ្ជកម្ម ពិភពលោក» នាថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤ បានថ្លែងថា “សភាពាណិជ្ជកម្មកម្ពុជាត្រូវធ្វើជាតំណាងវិស័យឯកជន ធ្វើការជាមួយរាជរដ្ឋាភិបាល បើវិស័យឯកជនមានបញ្ហាគឺត្រូវដោះស្រាយតាមរយៈសភាពាណិជ្ជកម្មកម្ពុជា។

CCC បានគូសបញ្ជាក់ថា​សភាពាណិជ្ជកម្មកម្ពុជា មានកិត្តិយសសូមជម្រាបជូនដល់ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាង កញ្ញា ដែលជាអាជីវករ ពាណិជ្ជករ ម្ចាស់សហគ្រាស និងក្រុមហ៊ុន នៅទូទាំងរាជធានី-ខេត្ត និង សមាគមធុរកិច្ចជាតិ និងអន្តរជាតិ មេត្តាជ្រាបថា៖ សភាពាណិជ្ជកម្មកម្ពុជា គឺជាស្ថាប័នតែមួយគត់ ដែលតំណាងឱ្យ វិស័យឯកជន ក្នុងការសម្របសម្រួលនិងដោះស្រាយបញ្ហានានា តាមរយៈយន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ដែលមានក្រុមការងារទាំង១៦ និង ក្រុមការងារបច្ចេកទេសទាំង៨ ដើម្បីស្វែងរកដំណោះស្រាយរាល់បញ្ហាប្រឈម នានា នឹងលើកស្ទួយសកម្មភាព អាជីវកម្ម ធុរកិច្ច និងវិនិយោគ របស់វិស័យឯកជនទាំង ក្នុងនិងក្រៅ ព្រះរាជាណា ចក្រកម្ពុជា ប្រកបដោយប្រសិទ្ធភាព និងខិតខំកាន់តែល្អ ប្រសើរលើកិច្ចសហការសម្របសម្រួលក្នុងភាពជាដៃគូ សន្ទនាគ្រប់ជ្រុងជ្រោយ ជាមួយក្រសួង-ស្ថាប័នរដ្ឋ ក្រោមយន្តការនៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន នឹងបង្កើនកិច្ច សហប្រតិបត្តិការស្អិតល្មួតនិងវប្បធម៌សន្ទនារវាង ផ្នែកឯកជន ជាមួយ រដ្ឋាភិបាល និងរួមគ្នាដោះស្រាយបញ្ហាប្រឈម និងកង្វល់របស់ធុរជន និងវិនិយោគិន ក្នុងគោលដៅជំរុញការអភិវឌ្ឍវិស័យឯកជន និងរដ្ឋ តាមរយៈការផ្តល់កិច្ច សម្រួលនានា ដែលរួមចំណែកក្នុងការធ្វើ ឱ្យប្រសើរឡើងនូវបរិយាកាសធុរកិច្ច និងវិនិយោគ នៅកម្ពុជា។

«អាស្រ័យហេតុនេះ សូម អាជីវករ ពាណិជ្ជករ ម្ចាស់សហគ្រាស និងក្រុមហ៊ុន នៅទូទាំងរាជធានី-ខេត្ត និង សមាគមធុរកិច្ចជាតិ និងអន្តរជាតិ ដែលមាន បញ្ហាប្រឈម សំណូមពរ ធាតុចូល និងអនុសាសន៍ផ្សេងៗ សូមមេត្តា បញ្ជូនមក សភាពាណិជ្ជកម្មកម្ពុជា ដើម្បីចូលរួមដោះស្រាយ ឱ្យមានប្រសិទ្ធិភាព ក្នុងនាមដៃគូរជាមួយក្រសួង-ស្ថាប័ នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាល ក្រោមយន្តការនៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន»។ នេះបើយោងតាម CCC៕

​​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក ផាម មិញឈិញ
ព័ត៌មានអន្ដរជាតិ១៦ នាទីutes មុន

មេដឹកនាំវៀតណាម ជំរុញ​ស្ថាប័ន​រដ្ឋាភិបាល​ឱ្យ​ត្រៀមសម្រាប់សង្រ្គាមពាណិជ្ជកម្មពិភពលោក

ព័ត៌មានជាតិ២៥ នាទីutes មុន

រដ្ឋមន្រ្តី​ក្រសួង​ប្រៃសណីយ៍​ប្រាប់​ ហេតុផល​នាំ​ឲ្យ​មាន​ការ​​​ផ្តល់​​សិទ្ធិ​​ផ្តាច់​មុខ ការ​ផ្គត់ផ្គង់​​សេវា​ទូរសព្ទ​នៅ​តាម​បុរី

អត្ថាធិប្បាយ២៦ នាទីutes មុន

បណ្ឌិត ឈត ប៊ុនថង៖ គួរប្រើបញ្ញាសិប្បនិម្មិត (AI)សម្រាប់គោលបំណងវិជ្ជមាន ជាជាងគោលបំណងអវិជ្ជមាន

ព័ត៌មានជាតិ៣៧ នាទីutes មុន

គ្រូ និងសិស្ស នៃវិទ្យាល័យបាក់ទូក សប្បាយចិត្តពេលក្រសួងរៀបចំការប្រលងសិស្សពូកែទូទាំងប្រទេសឡើងវិញ

ព័ត៌មានអន្ដរជាតិ៤១ នាទីutes មុន

ចិន ប្ដឹង​ទៅ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក រឿង​ដែល ត្រាំ ដាក់​ពន្ធ​លើ​ខ្លួន​១០%

ជីវិតកម្សាន្ដ២៤ ម៉ោង មុន

កំណត់ត្រាពេទ្យ ថា សាន់ឆាយ បដិសេធមិនព្យាបាល២ដង ហើយញៀនថែសម្រស់លែងគិតសុខភាព

ព័ត៌មានជាតិ១៥ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ត្រាំ ផ្ដែផ្ដាំ​ទីប្រឹក្សា​​ថា បើ​អ៊ីរ៉ង់​ធ្វើ​ឃាត​លោក ត្រូវ​កម្ទេច​អ៊ីរ៉ង់​ឲ្យ​ម៉ត់​ដូច​ផេះ

រថយន្ដ FORD ​RAPTOR
សន្តិសុខសង្គម៣ ម៉ោង មុន

ទំនងឆ្លងចរន្ដ រថយន្ដ FORD ​RAPTOR មួយគ្រឿងត្រូវអណ្ដាតភ្លើងឆេះអស់មួយកំណាត់មុខ

សន្តិសុខសង្គម២៣ ម៉ោង មុន

ព័ត៌មានបន្ថែម៖ រកឃើញជនរងគ្រោះ៩នាក់ ក្នុងនោះ៤នាក់ស្លាប់ និង៥នាក់របួស

Sokha Hotels

ព័ត៌មានពេញនិយម