ព័ត៌មានអន្ដរជាតិ
អ្នកជំនាញ៖ វៀតណាមអាចប្រើ AI ដើម្បីជំរុញទេសចរបរទេស ឱ្យមកលេងប្រទេសជាថ្មី
វៀតណាមអាចប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ដើម្បីជំរុញទេសចរបរទេសឱ្យមកលេងប្រទេសសារជាថ្មី។ នេះបើតាមអនុសាសន៍របស់ លោកបណ្ឌិត Nuno Ribeiro ដែលជាសាស្ត្រាចារ្យជាន់ខ្ពស់ផ្នែកគ្រប់គ្រងទេសចរណ៍ និងបដិសណ្ឋារកិច្ចនៅសាកលវិទ្យាល័យវៀតណាម RMIT វៀតណាម។

ក្នុងសំណេរចុះផ្សាយដោយកាសែត Investor កាលពីពេលថ្មីៗ អ្នកជំនាញរូបនេះមើលឃើញថា ឧស្សាហកម្មគ្មានផ្សែងរបស់វៀតណាម បានស្ទុះងើបឡើងវិញគួរឱ្យកត់សម្គាល់ក្រោយវិបត្តិកូវីដ១៩ ដោយមានភ្ញៀវទេសចរបរទេសមកលេង ជិតដល់កម្រិតមុនវិបត្តិកូវីដ១៩។ យ៉ាងណាមិញ បញ្ហាប្រឈមដ៏សំខាន់មួយនៅតែបន្តកើតមាន ដោយអត្រាការមកលេងជាថ្មីរបស់ភ្ញៀវទេសចរអន្តរជាតិនៅមានកម្រិតទាបនៅឡើយ ដោយធ្លាក់ចុះក្រោម ១០ ភាគរយ ផ្ទុយពីដូចជាម៉ាឡេស៊ី និងថៃ។
ជាង ១/៤ នៃទេសចរដែលមកលេងប្រទេសថៃក្នុងឆ្នាំ ២០២៣ បាននិយាយថា ពួកគេមានបំណងលេងប្រទេសម្ដងទៀតក្នុងរយៈពេល ១២ ខែ បន្ទាប់។ ជិត ៦០ ភាគរយ នៃភ្ញៀវទេសចរដែលចូលចិត្តខាងវប្បធម៌ (វាគឺជាគោលដៅមួយរបស់វៀតណាម) បានបង្ហាញបំណងចង់ត្រឡប់មកលេងថៃម្ដងទៀត។
លោក Ribeiro បាននិយាយថា ភាពខុសគ្នារវាងថៃ និងវៀតណាម អាចនឹងស្មុគស្មាញ ដោយរួមមានកត្តាជាច្រើនយ៉ាង រាប់តាំងពីភាពទាក់ទាញនៃទិសដៅទេសចរណ៍ រហូតទៅដល់ភាពងាយស្រួលនៃការដឹកជញ្ជូន ការបណ្តុះបណ្តាលធនធានមនុស្ស របាំងវប្បធម៌ និងភាសា គុណភាពនៃការស្នាក់នៅ និងការមានហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ច្រើនកន្លែងជាដើម។

ក្នុងចំណោមកត្តាទាំងនេះ មានចំណុចសំខាន់ៗចំនួន ៤ ដែល AI អាចដើរតួជាឧបករណ៍ដ៏មានឥទ្ធិពល ដើម្បីដោះស្រាយបញ្ហាប្រឈមដែលមានស្រាប់ រួមមានទាំងការដោះស្រាយឧបសគ្គភាសា បន្ថយគម្លាតវប្បធម៌ លើកកំពស់គុណភាពសេវាកម្ម និងលើកកម្ពស់បទពិសោធន៍របស់ទេសចរ។
លោក Ribeiro បានគូសបញ្ជាក់ថា ភាសាវៀតណាម មានសំនៀងដ៏ស្មុគស្មាញ តួអក្សរដែលខុសប្លែកពីគេ និងវេយ្យាករណ៍ពិបាកយល់ ដែលជាបញ្ហាប្រឈមសម្រាប់ភ្ញៀវអន្តរជាតិភាគច្រើន។ យ៉ាងណាមិញ ឧបករណ៍បកប្រែ AI ជឿនលឿន អាចកាត់បន្ថយឧបសគ្គភាសាបានយ៉ាងច្រើន និងរហ័ស។ ប្រព័ន្ធ AI ដែលរួមបញ្ចូលគ្នានូវការបញ្ចូលរូបភាព និងសំឡេង អាចបកប្រែមិនត្រឹមតែជាភាសានិយាយប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអត្ថបទនៅលើផ្លាកសញ្ញា ម៉ឺនុយ និងឯកសារផងដែរ។ លក្ខណៈនេះ ជួយឱ្យភ្ញៀវទេសចររុករក និងស្វែងយល់ពីមជ្ឈដ្ឋានជុំវិញខ្លួនរបស់ពួកគេ កាន់តែមានប្រសិទ្ធភាព។

ក្រៅពីបញ្ហាផ្សេងៗទៀត វប្បធម៌វៀតណាមអាចមានភាពស្មុគ្រស្មាញ ហើយពេលខ្លះ វាអាចបង្កការងឿងឆ្ងល់សម្រាប់ភ្ញៀវទេសចរបរទេស។ បទដ្ឋានសង្គម សីលធម៌ និងលក្ខណៈវប្បធម៌ អាចនឹងច្រើនពេកសម្រាប់ទេសចរ ដែលនាំឱ្យមានការយល់ច្រឡំ ឬពិបាកចាប់យកឱ្យស៊ីជម្រៅ។ យ៉ាងណាមិញ ក្នុងលក្ខខណ្ឌនេះ AI អាចបម្រើជាមគ្គុទ្ទេសក៍វប្បធម៌ ដោយផ្តល់នូវការយល់ដឹងផ្ទាល់ខ្លួន និងការណែនាំផ្សេងៗ។
អ្នកជំនាញដដែលលើកឡើងថា ការធ្វើសមាហរណកម្មបច្ចេកវិទ្យា AI ក្នុងវិស័យទេសចរណ៍វៀតណាម អាចនឹងបង្កផលវិជ្ជមានលើសពីការដោះស្រាយបញ្ហាប្រឈមនាពេលបច្ចុប្បន្ន។ វានឹងធ្វើឱ្យវៀតណាមមានភាពជឿនលឿន សម្រាប់ការបង្កើតថ្មីក្នុងវិស័យទេសចរណ៍នៅអាស៊ីអាគ្នេយ៍។ វិធីសាស្រ្តឆ្ពោះទៅមុខនៃបច្ចេកវិទ្យានេះ អាចលើកកម្ពស់វៀតណាមពីគោលដៅ «ដំណើរកម្សាន្តតែម្ដង» ទៅជាមជ្ឈមណ្ឌលទេសចរណ៍លំដាប់ពិភពលោក ដែលភ្ញៀវទេសចរត្រឡប់ទៅម្តងហើយម្តងទៀត៕

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម២០ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ព័ត៌មានជាតិ៣ ម៉ោង ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ