ព័ត៌មានអន្ដរជាតិ
សហព័ន្ធឧស្សាហកម្មថៃ៖ SMEs ថៃកាន់តែច្រើន ធ្លាក់ក្នុងភាពមិនសូវស្រួលនៃសេដ្ឋកិច្ច
សហព័ន្ធឧស្សាហកម្មថៃ (FTI) បានព្រមានថា សហគ្រាសធុនតូច និងមធ្យម (SMEs) កាន់តែច្រើន កំពុងជួបប្រទះការលំបាកផ្នែកហិរញ្ញវត្ថុដែលបណ្តាលមកពីបំណុល និងការធ្លាក់ចុះនៃការលក់ ខណៈកំណើនសេដ្ឋកិច្ចថៃបន្តដើរអូសជើង។ នេះបើតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍។
សហព័ន្ធបាននិយាយថា ចំនួនសហគ្រាសធុនតូច និងមធ្យមដែលមានភាពមិនសូវស្រួលផ្នែកសេដ្ឋកិច្ច ដោយសារវិធានការជំនួយរបស់រដ្ឋាភិបាលផ្សេងៗ រួមទាំងកាបូបឌីជីថល មិនទាន់ទទួលបានផ្លែផ្កានៅឡើយ ខណៈថ្មីៗនេះ ធនាគារកណ្ដាលថៃក៏បានបន្ធូរបន្ថយអត្រាការប្រាក់ ដែលរំពឹងថានឹងជួញសម្រួលដល់បន្ទុកហិរញ្ញវត្ថុ ជំរុញការវិនិយោគជាដើម។
FTI មិនបានបង្ហាញពីចំនួនសហគ្រាសធុនតូច និងមធ្យម ដែលកំពុងញាំញីដោយបញ្ហាបែបនេះទេ ខណៈបញ្ហាប្រឈមមានច្រើនផ្សេងទៀត រាប់តាំងពីកង្វះសាច់ប្រាក់ងាយស្រួល រហូតដល់ការលំបាកក្នុងការទទួលបានប្រភពហិរញ្ញវត្ថុ ចំពេលដែលស្ថាប័នហិរញ្ញវត្ថុ ក៏រឹតត្បឹតលើការផ្ដល់ប្រាក់កម្ចី។
ទោះជាយ៉ាងណាក៏ដោយ សហព័ន្ធធ្លាប់បាននិយាយថា រោងចក្រចំនួន ៦៦៧ បានបិទទ្វារនៅក្នុងឆមាសទី១ នៃឆ្នាំ ២០២៤ ដោយកើនឡើងខ្លាំង ប្រមាណ ៨៦,៣ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
អនុប្រធាន FTI លោក ML Peekthong Thongyai បាននិយាយថា ទស្សនវិស័យស្ថិតនៅក្នុងស្ថានភាពអាក្រក់សម្រាប់សហគ្រាសធុនតូច និងមធ្យម ដោយសារអំណាចទិញរបស់ប្រជាជនចុះខ្សោយ។ លោកបន្តថា ទឹកជំនន់ធ្ងន់ធ្ងរ ក៏រួមចំណែកជាបញ្ហាផងដែរ ដោយវាធ្វើឱ្យប្រជាជនសន្សំលុយទុក ដើម្បីជួសជុលផ្ទះ។
បើតាម FTI ទឹកជំនន់ដែលបានបំផ្លាញគ្រួសារ និងអាជីវកម្មនៅតំបន់ភាគខាងជើងរបស់ប្រទេស ដោយបណ្តាលឱ្យខូចខាតដល់សេដ្ឋកិច្ចចន្លោះពី ៣០-៥០ ប៊ីលានបាត តាមការប៉ាន់ស្មាន។ ជាមួយគ្នានោះ ទឹកជំនន់គឺជាកត្តាចម្បងដែលបណ្តាលឱ្យសន្ទស្សន៍ទំនុកចិត្តឧស្សាហកម្មថៃ ធ្លាក់ចុះពី ៨៧,៧ ពិន្ទុក្នុងខែសីហា មកត្រឹម ៨៧,១ ពិន្ទុ នៅខែកញ្ញា។ សន្ទស្សន៍ដដែល ឈរនៅ ៨៩,៣ ពិន្ទុ ក្នុងខែកក្កដា។
លើសពីបញ្ហានេះ លោក ML Peekthong បានឱ្យដឹងថា លំហូរនៃទំនិញថោកៗចិនចូលក្នុងទីផ្សារថៃ កំពុងបន្តប៉ះពាល់ដល់អាជីវកម្មក្នុងស្រុក រួមទាំងសហគ្រាសធុនតូច និងមធ្យមផងដែរ។
បញ្ហាទាំងនេះហើយ ទើប FTI អំពាវនាវឱ្យរដ្ឋាភិបាលថៃ ដាក់ចេញវិធានការបន្ថែមថ្មី ដើម្បីជួយដល់សហគ្រាសធុនតូច និងមធ្យម ដែលជាផ្នែកមួយជំរុញកំណើនសេដ្ឋកិច្ចរបស់ប្រទេស៕
-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍