ព័ត៌មានជាតិ
ក្នុងរយៈពេលជាង៣ទសវត្សរដ្ឋាភិបាលអូស្ត្រាលីបានផ្តល់ហិរញ្ញប្បទានដល់កម្ពុជាប្រមាណ១ប៊ីលានដុល្លារ
លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានលើកឡើងថាអស់រយៈពេលប្រមាណ៣២ឆ្នាំរហូតមកដល់បច្ចុប្បន្ន រដ្ឋាភិបាលអូស្ត្រាលីបានផ្តល់ហិរញ្ញប្បទានឥតសំណង និង ជំនួយបច្ចេកទេសដល់កម្ពុជា ប្រមាណជាង ១,៣ ប៊ីលាន ដុល្លារអូស្ត្រាលី (ត្រូវនឹង ប្រមាណ ១ ប៊ីលាន ដុល្លារអាម៉េរិក) លើវិស័យចាំបាច់នានាដើម្បីចូលរួមចំណែកដល់ការលើកកម្ពស់កំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា។

ការលើកឡើងរបស់លោកឧបនាយករដ្ឋមន្ត្រីត្រូវបានធ្វើឡើងក្នុងជំនួបទ្វេភាគីជាមួយ លោក Derek Yip ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសអូស្ត្រាលី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជានាព្រឹកថ្ងៃទី ១៧ ខែ តុលា , នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
លោកអូន ព័ន្ធមុនីរ័ត្ន បានសម្តែងនូវការស្វាគមន៍យ៉ាង កក់ក្តៅ និងអបអបសាទរជូនចំពោះឯកឧត្តម Derek Yip នាឱកាសដែល ឯកឧត្តម ត្រូវបានរដ្ឋាភិបាល អូស្ត្រាលី តែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសអូស្ត្រាលី ប្រចាំនៅព្រះរាជា ណាចក្រកម្ពុជា និងបានរំលេចពីទំនាក់ទំនងល្អរវាងប្រទេសទាំងពីរ ដែលត្រូវបានពង្រឹង និងពង្រីកជាបន្ត បន្ទាប់ ទាំងក្នុងក្របខ័ណ្ឌហិញ្ញប្បទានសហប្រតិបត្តិការ, ពាណិជ្ជកម្មទ្វេភាគី និងការវិនិយោគ ។
លោកឧបនាយករដ្ឋមន្ត្រី ចាប់ពីឆ្នាំ ១៩៩២ មកដល់បច្ចុប្បន្ន, រដ្ឋាភិបាលអូស្ត្រាលី បានផ្តល់ហិរញ្ញប្បទានឥតសំណង និង ជំនួយបច្ចេកទេសដល់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ប្រមាណជាង ១,៣ ប៊ីលាន ដុល្លារអូស្ត្រាលី (ត្រូវនឹង ប្រមាណ ១ ប៊ីលាន ដុល្លារអាម៉េរិក) ក្នុងវិស័យកសិកម្ម, អប់រំ និងបណ្តុះបណ្តាល, អភិបាលកិច្ច, សុខាភិបាល, បោសសម្អាតមីន, ពាណិជ្ជកម្ម, ទឹកស្អាត, ថាមពលស្អាត ជាពិសេសជំនួយជាវ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ ១៩ ជាដើម ។

លោកថា៖« បច្ចុប្បន្ននេះ, រដ្ឋាភិបាលអូស្ត្រាលី និងភាគីពាក់ព័ន្ធ ក៏កំពុងខិតខំប្រឹងប្រែងអនុវត្តយ៉ាងសកម្ម នូវ “កម្មវិធីភាពជាដៃគូកម្ពុជា-អូស្ត្រាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ (CAPRED)” ដែល កម្មវិធីនេះ មានទំហំហិរញ្ញប្បទានឥតសំណងប្រមាណ ៨៧ លាន ដុល្លារអូស្ត្រាលី (ត្រូវនឹងប្រមាណ ៦៥ លាន ដុល្លារអាមេរិក) ។ កិច្ចសហប្រតិបត្តិការទាំងនេះ បានរួមចំណែកយ៉ាងធំធេងដល់ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច នៅកម្ពុជា» ។

លោកឯកអគ្គរដ្ឋទូត Derek Yip ក៏បានបង្ហាញឆន្ទះថានឹងបន្តពូនជ្រុំចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ កម្ពុជា-អូស្ត្រាលី ឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅថែមទៀត សំដៅរួមចំណែកដល់ការអភិវឌ្ឍលើគ្រប់វិស័យ ប្រកបដោយភាពធន់ ព្រមទាំងចូល រួមលើកកម្ពស់ការអភិវឌ្ឍន៍ ស្ថិរភាព និងវិបុលភាពនៅកម្ពុជា ៕

-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត