ព័ត៌មានអន្ដរជាតិ
វៀតណាមស្នើគម្រោងផ្លូវដែកថ្មី ៧ ប៊ីលានដុល្លារ សម្រាប់តំបន់ភាគខាងជើង
អាជ្ញាធរផ្លូវដែកវៀតណាម បានដាក់សំណើទៅក្រសួងដឹកជញ្ជូនរបស់ប្រទេស ដើម្បីត្រួតពិនិត្យ និងអនុម័តផែនការអភិវឌ្ឍន៍ផ្លូវរថភ្លើងថ្មីនៅតំបន់ភាគខាងជើងប្រទេស ដែលមានតម្លៃ ៧ ប៊ីលានដុល្លារ។ នេះបើតាមការចុះផ្សាយរបស់កាសែត Viet Nam News នាថ្ងៃអង្គារនេះ។

ផ្លូវរថភ្លើងនេះមានប្រវែងប្រមាណ ៤២៧ គីឡូម៉ែត្រ ដោយចាប់ផ្តើមពីស្ថានីយ៍ Lào Cai ជាកន្លែងដែលវាតភ្ជាប់ជាមួយផ្លូវរថភ្លើងចិន និងបញ្ចប់នៅស្ថានីយ៍នៃក្រុងឆ្នេរសមុទ្រ Hạ Long ។ ផ្លូវដដែល នឹងមានស្ថានីយ៍ចំនួន ៤១ និងឆ្លងកាត់ខេត្ត និងក្រុងចំនួន ១០ នៅភាគខាងជើងនៃប្រទេសវៀតណាម។
បើតាមអាជ្ញាធរផ្លូវដែក គម្រោងនេះត្រូវបានស្នើឡើង ដើម្បីបំពេញតាមតម្រូវការដឹកជញ្ជូនតាមរថភ្លើង ដែលមានសារៈសំខាន់សម្រាប់សេដ្ឋកិច្ច។ នៅឆ្នាំ ២០៣០ គេរំពឹងថា វានឹងអាចផ្ទុកទំនិញបាន ១២,៧៧ លានតោន និងអ្នកដំណើរ ៤,៦៥ លាននាក់។

តម្រូវការនេះរំពឹងថានឹងកើនឡើងដល់ ១៤,៩៤ លានតោនសម្រាប់ទំនិញ និងអ្នកដំណើរ ៦,២២ លាននាក់ នៅឆ្នាំ ២០៤០ ខណៈបន្តកើនឡើងដល់ ១៧,៤៨ លានតោនសម្រាប់ទំនិញ និងអ្នកដំណើរ ៨,៣១ លាននាក់ នៅឆ្នាំ ២០៥០។
គម្រោងផ្លូវរថភ្លើងថ្មី រំពឹងថានឹងលើកកំពស់សមត្ថភាពដឹកជញ្ជូន និងការតភ្ជាប់ជាមួយកំពង់ផែសមុទ្រ តំបន់ឧស្សាហកម្ម និងតំបន់ទេសចរណ៍ ដូច្នេះរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងឧស្សាហូបនីយកម្ម និងទំនើបកម្មរបស់ប្រទេស។
ការស្នើនៃគម្រោងនេះឡើង ធ្វើឡើងចំពេលដែលរដ្ឋាភិបាលវៀតណាមដាក់ចេញផែនការអទិភាពលើការអភិវឌ្ឍផ្លូវរថភ្លើងនាពេលអនាគត ជាពិសេសផ្លូវរថភ្លើងល្បឿនលឿន៕

-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?