ព័ត៌មានជាតិ
CSX៖ ពុំមានក្រុមហ៊ុនចុះបញ្ជីទៀតនោះទេរហូតដល់ចុងឆ្នាំនេះ
លោក ហុង សុហួរ អគ្គនាយកនៃផ្សារមូលបត្រកម្ពុជា (CSX) បានលើកឡើងថា ខ្លួននឹងពុំមានក្រុមហ៊ុនចុះបញ្ជីរហូតដល់ដំណាច់ឆ្នាំនេះទៅតាមការគ្រោងទុកនោះឡើយ ដោយសារតែការរៀបចំខ្លួនរបស់ក្រុមហ៊ុនដែលមានផែនការបោះផ្សាយពុំទាន់រៀបចំខ្លួនរួចរាល់។
កន្លងមកលោក ហុង សុហួរបានថ្លែងមកកាន់កម្ពុជាថ្មីថា ខ្លួននឹងមានក្រុមហ៊ុន២ឬ៣នឹងធ្វើការបោះផ្សាយទាំងមូលបត្រកម្មសិទ្ធិ និងសញ្ញាបណ្ណនៅចុងឆ្នាំនេះ ប៉ុន្តែលោកបានថ្លែងមកកាន់កម្ពុជាថ្មីនៅថ្ងៃទី២២ខែតុលានេះថាដោយសារតែការៀបចំពុំទាន់រួចរាល់ជាមូលហេតុធ្វើឱ្យបណ្តាក្រុមហ៊ុនទាំងនោះពុំទាន់ដាក់ពាក្យចុះបញ្ជីជាផ្លូវការមកកាន់ផ្សារមូលបត្រកម្ពុជា។
លោកបានថ្លែងថា៖«ខ្ញុំគិតថាមកដល់ដំណាច់ឆ្នាំនេះយើងមិនរំពឹងថានឹងមានក្រុមហ៊ុន២ឬ៣ដូចដែលយើងគ្រោងទុកអាចរៀបចំខ្លួនទាន់ក្នុងការបោះផ្សាយឡើយ ដោយសារតែមកទាល់ពេលនេះពួកគេពុំទាន់ដាក់ឯកសារសុំចុះបញ្ជីផ្លូវការនៅឡើយទេ។ ខ្ញុំគិតថាពួកគាត់បានកំពុងធ្វើការជាមួយក្រុមហ៊ុនធានាទិញមូលបត្រ (Underwriters) ក្នុងការរៀបចំខ្លួនអោយបានរួចរាល់ បើទោះបីជាមានការធ្វើការជាមួយគ្នាបណ្តើរៗពាក់ព័ន្ធនឹងព័ត៌មានក្រុមហ៊ុនត្រួសៗ ប៉ុន្តែវាពុំទាន់ជាឯកសារផ្លូវការចុងក្រោយនៅឡើយ»។
បើយោងតាម CSX គិតត្រឹមចុងខែធ្នូ ឆ្នាំ ២០២៣ មានក្រុមហ៊ុនចុះបញ្ជីចំនួន ២២ ដែលរួមក្រុមហ៊ុន១១ ចុះបញ្ជីមូលបត្រកម្មសិទ្ធ និងក្រុមហ៊ុនចំនួន ១១ ចុះបញ្ជីសញ្ញាបណ្ណសាជីវកម្ម។ ក្រុមហ៊ុនទាំង ២២ នេះបានប្រមូលមូលនិធិសរុបប្រមាណ ៣៥៩ លានដុល្លារពីទីផ្សារមូលធន។ ទន្ទឹមនឹងនេះដែរ គិតត្រឹមខែវិច្ឆិកា ឆ្នាំ ២០២៣ ទំហំជួញដូរប្រចាំថ្ងៃជាមធ្យមមានប្រមាណ ១៣០ ០០០ ភាគហ៊ុន ដែលមានតម្លៃជួញដូរប្រចាំថ្ងៃជាមធ្យមប្រហែល ២១០ ០០០ដុល្លារ។
លោកហុង សុហួរថ្លែងថា៖ «ចំនួនគណនីជួញដូរបានបង្ហាញពីកំណើនយ៉ាងខ្លាំង ដែលកើនឡើងពីប្រមាណ ៣៥០០០ គណនីដល់ ៤៧ ០០០ គណនី។ មហិច្ឆតារបស់ CSX នឹងឈានដល់ចំនួនគណនីជួញដូររហូតដល់ ១០០ ០០០ គណនីនៅឆ្នាំ ២០២៤ ជាមួយនឹងតម្លៃជួញដូរប្រចាំថ្ងៃជាមធ្យម ១០០ លានដុល្លារត្រឹមឆ្នាំ ២០៣០»៕
-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?