Connect with us

ព័ត៌មានអន្ដរជាតិ

អត្រាគ្មានការងារធ្វើ​នៃយុវជនចិន​ ធ្លាក់ចុះ​មក​វិញ​ ក្រោយ​ហក់​ឡើង​២​ខែ​ជាប់​ៗ​គ្នា​

បានផុស

នៅ

អត្រាគ្មាន​ការងារ​ធ្វើ​របស់​យុវជន​ចិន​ បាន​ធ្លាក់​ចុះ​មក​វិញ​ជាង​ ១ ភាគរយ​ ក្រោយ​ពេល​ហក់​ឡើង​២​ខែ​ជាប់​ៗ​គ្នា​ ចំពេល​ដែល​សេដ្ឋកិច្ច​របស់​ប្រទេស​ស្ថិត​នៅ​ក្នុងភាព​ស្រពិច​ស្រពិល​។ នេះ​បើ​តាម​​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​រ៉យទ័រ​នា​ថ្ងៃ​អង្គារ​នេះ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទិន្នន័យ​ពី​ការិយាល័យស្ថិតិជាតិ បាន​បង្ហាញថា​ អត្រាគ្មានការងារធ្វើសម្រាប់​យុវជន​អាយុពី ១៦-២៤ ឆ្នាំ​ ក្នុង​ប្រទេស​ចិន​ ដោយ​មិន​រាប់​បញ្ជូល​សិស្ស​ បាន​ធ្លាក់​ចុះ​មក​ត្រឹម​ ១៧,៦ ភាគរយ​ ក្នុង​ខែ​កញ្ញា​ ពី​ ១៨,៨ ភាគរយ​ ក្នុង​ខែ​សីហា​។​

​អត្រា​គ្មាន​ការងារធ្វើក្នុងចំណោមយុវជន និងនិស្សិតបញ្ចប់ការសិក្សានៅមហាវិទ្យាល័យ បាន​ហក់ឡើងពី ១៣,២ ភាគរយ​ ​នៅ​ខែ​មិថុនា ដល់​ ១៧,១ ភាគរយ​ នៅ​ខែ​កក្កដា​ ក្រោយ​ពេល​សិស្ស​ប្រមាណ​ ១២ លាន​នាក់ បញ្ចប់​ការ​សិក្សា​ទូទាំង​ប្រទេស​ ហើយ​ស្វែង​រក​ការងារ​ធ្វើ​។

អត្រា​​គ្មាន​ការងារ​ធ្វើ​ បាន​កើន​ឡើង​ដល់​ចំណុច​ខ្ពស់​បំផុត​នៅ​ខែ​សីហា​ រាប់តាំង​ពី​​ការិយាល័យស្ថិតិជាតិ ​សម្រេច​ផ្លាស់​ប្ដូរ​ការ​កំណត់​អត្រាគ្មាន​ការងារ​ធ្វើ​ ដោយ​មិនរាប់បញ្ចូលសិស្ស នៅ​ខែ​ធ្នូ​ ឆ្នាំ​ ២០២៣​។​

តាម​វិធីសាស្រ្ត​ចាស់​ ដែល​រាប់​បញ្ជូល​ទាំង​សិស្សសាលា អត្រាគ្មាន​ការងារ​ធ្វើ​របស់យុវជនបានកើនឡើងដល់កម្រិតខ្ពស់បំផុត ២១,៣ ភាគរយ ក្នុង​ខែ​មិថុនា​ ឆ្នាំ​ ២០២៣​។

ខណៈ​អត្រា​អត់​ការងារ​ធ្វើ​បាន​ប្រសើរ​ឡើង​ ក្រុមមន្ត្រីចិន​កាលពីសប្ដាហ៍​មុន​ ​បាន​បង្ហាញទំនុកចិត្តថា សេដ្ឋកិច្ចចិន​នឹង​បន្តមាន​ស្ថិរភាព និង​និន្នាការ​ស្ទុះងើបងើបឡើងវិញ ដែល​មាន​ក្នុង​ខែកញ្ញា»។ សេដ្ឋកិច្ច​ចិន​បាន​កើន​ឡើង​ ៤,៦ ភាគរយ​ នៅ​ត្រីមាស​ទី​៣​ឆ្នាំ​​២០២៤ ដោយ​លើស​ការ​រំពឹង​ទុក​ ៤,៥ ភាគរយ​ ប៉ុន្តែ​នៅ​តែ​យឺត​បំផុត​រាប់​តាំង​ពី​ដើម​ឆ្នាំ​ ២០២៣​។

ទោះ​ជា​យ៉ាង​ណា​ក៏ដោយ​ សេដ្ឋកិច្ច​ចិន​ស្ថិត​នៅ​ក្នុងភាព​ស្រពិច​ស្រពិល​លើ​ការ​ឆ្ពោះ​ទៅរក​គោលដៅ​ប្រចាំ​ឆ្នាំ​ ៥ ភាគរយ​ របស់​ប្រទេស​ ដែល​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ដាក់​ចេញ​គោលនយោបាយ​ជំរុញ​សេដ្ឋកិច្ច​ផ្សេង​ៗ​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

មន្ទីរអប់រំ​ខេត្តបន្ទាយមានជ័យចេញ​សេចក្ដីណែនាំ ហាមការ​ចែកចាយ ការតាំងលក់ ភេសជ្ជៈប៉ូវកម្លាំងគ្រប់ប្រភេទ នៅក្នុងជុំវិញបរិវណគ្រឹះស្ថានចំណេះទូទៅសាធារណៈ

ព័ត៌មានជាតិ៩ ម៉ោង មុន

អភិបាលខេត្ត​កំពត ​ចុះ​ពិនិត្យ​ផ្លូវ​ប្រប​មាត់​ព្រែកកំពង់បាយត្រូវបានលើកគុណភាព រួមនឹង​សមិទ្ធិផល​ទេសចរណ៍​ដ៏​ទាក់ទាញថ្មីមួយបន្ថែមទៀត

ព័ត៌មានជាតិ៩ ម៉ោង មុន

អភិបាលរាជធានី ដឹកនាំ ក្រុមការងារជំនាញ និងអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យទីតាំងបាក់ច្រាំងទន្លេ

ព័ត៌មានជាតិ១០ ម៉ោង មុន

អនុប្រធានទី១ រដ្ឋសភាហុងគ្រី បំពេញទស្សនកិច្ច៥ថ្ងៃនៅកម្ពុជា និងទៅទស្សនាប្រាសាទនៅសៀមរាប

ព័ត៌មានជាតិ១១ ម៉ោង មុន

ផ្លូវជាតិលេខ៤៨ ទៅកោះកុងសម្រេចការសាងសង់បានជាង៨៣%

Sokha Hotels

ព័ត៌មានពេញនិយម