សេដ្ឋកិច្ច
អាមេរិកគាំទ្រផែនការចរចាររវាងកម្ពុជា-ថៃ ក្នុងការរុករកប្រេងក្នុងតំបន់សមុទ្រ
ថ្នាក់ដឹកនាំអាមេរិកបានគាំទ្រផែនការចរចារលើការរុករកប្រេង និងឧស្ម័នក្នុងតំបន់ឧស្ម័នប្រេងត្រួតស៊ីគ្នារវាងកម្ពុជា-ថៃ (OCA)ដើម្បីបម្រើជាប្រយោជន៍សេដ្ឋកិច្ចនៃប្រទេសទាំងពីរ។
ការជំរុញការគាំទ្របានធ្វើឡើងក្នុងពេល ឧបការីរដ្ឋមន្ត្រីក្រសួងការបរទេស និងក្រសួងថាមពលអាមេរិក លោក Geoffrey R. Pyatt និងលោក Andrew Light បានជួបសន្ទនាទ្វេភាគីជាមួយលោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល នៅសឹង្ហបុរី ស្តីពីនិន្នាការសន្តិសុខថាមពលអាស៊ាន លទ្ធភាពសហការជាមួយវិស័យថាមពលកម្ពុជា។
ក្នុងជំនួបនោះ ក៏បានពិភាក្សាលើការជំរុញគាំទ្ររបស់អាមេរិកដល់ផែនការចរចារលើការរុករកប្រេង និងឧស្ម័នក្នុងតំបន់សមុទ្រជាប់ប្រទេសថៃ និងតួនាទីនាំមុខរបស់សឹង្ហបុរី និងកម្ពុជាក្នុងការប្រឹងប្រែងបង្កើតបណ្តាញអគ្គិសនីអាស៊ានឱ្យបានមុនឆ្នាំ២០៣៥ ខាងមុខ ក្នុងគោលដៅបង្កើនការប្រើប្រាស់ថាមពលបៃតង និងគ្រប់គ្រងថ្លៃអគ្គិសនីក្នុងតំបន់ប្រកបដោយប្រសិទ្ធភាព ជាជាងបណ្តាញដោយឡែកៗតាមប្រទេសនីមួយៗក្នុងពេលបច្ចុប្បន្ន។
កាលពីថ្ងៃទី១០ ខែតុលាឆ្នាំ២០២៤កាសែតបាងកកប៉ុស្តិ៍ថៃ បានចុះផ្សាយនាថ្ងៃព្រហស្បតិ៍នេះដោយស្រង់សម្ដីរបស់លោកស្រីនាយករដ្ឋមន្រ្តីថៃ ផែតងតាន ស៊ីណាវ៉ាត្រា ដែលបាននិយាយថា ការចរចាជាមួយភាគីកម្ពុជាលើការរុករកប្រេងរួមគ្នាលើតំបន់ត្រួតស៊ីគ្នាក្នុងឈូងសមុទ្រថៃ គឺជា «អាទិភាពបន្ទាន់១ក្នុងចំណោម១០» របស់រដ្ឋាភិបាលថ្មី។
ការកំណត់អទិភាពបែបនេះ ធ្វើឡើងចំពេលដែលរដ្ឋាភិបាលដឹកនាំគណបក្សភឿថៃរបស់លោកស្រី ប្ដេជ្ញាបង្កើនទុនបំរុងថាមពលដែលធ្លាក់ចុះ ដើម្បីទប់ទល់នឹងការឡើងថ្លៃថាមពល និងការនាំចូលច្រើននៃប្រេងឥន្ធនៈ ដោយសារតែការណ៍ដែលថា ការប្រែប្រួលនៃតម្លៃប្រេងសកល ជាពិសេសជុំវិញជម្លោះភូមិសាស្រ្តនយោបាយ ធ្វើឱ្យថៃងាយរងគ្រោះ ព្រោះប្រទេសនេះត្រូវពឹងផ្អែកខ្លាំងលើការនាំចូលថាមពល។
កាសែតបាងកកប៉ុស្តិ៍បានផ្សាយយ៉ាងដូច្នេះថា៖ «រដ្ឋាភិបាលចម្រុះដែលដឹកនាំដោយគណបក្សភឿថៃ នឹងចាប់ផ្តើមការចរចាឡើងវិញជាមួយកម្ពុជា ដើម្បីរុករកអណ្តូងប្រេង និងឧស្ម័ននៅឈូងសមុទ្រ(ថៃ) ដែលមានធនធាននេះក្រោមដី គិតជាទឹកប្រាក់ យ៉ាងតិច ៣០០ ប៊ីលានដុល្លារ ខណៈប្រទេសទាំង២មានជម្លោះដណ្ដើមគ្នាតាំងតែពីទសវត្សរ៍ឆ្នាំ ១៩៧០»។
គួរបញ្ជាក់ថា ភាគីទាំង២នាពេលកន្លងមកបានបង្ហាញចេតនាលើការចរចាគ្នាឡើងវិញ ក្រោយត្រូវបានជាប់គាំងតាំងពីឆ្នាំ ២០០១។ យ៉ាងណាមិញ ជាថ្មីម្ដងទៀត កាសែតបាងកកប៉ុស្ត៍ មិនបានផ្សាយជាលម្អិតថា លោកស្រី ផែតងតាន បានបញ្ចាក់លើការចរចាជាថ្មីនេះ កាលពីពេលណា ឬបែបណានោះទេ៕
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជាបានចំណាយជាង២,១៨ពាន់លានដុល្លារលើការនាំចូលប្រេងឥន្ធនៈក្នុងរយៈពេល១១ខែ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ស្ថានទូតចំនួន៦ ត្រូវបានកម្ទេច ពេលរុស្ស៊ីបាញ់មីស៊ីលវាយប្រហាររដ្ឋធានីកៀវ
-
ចរាចរណ៍៤ ថ្ងៃ ago
អ្នកដឹកជញ្ជូនម្ហូបអាហារម្នាក់ត្រូវរថយន្ដបុកស្លាប់ពេលជិះឆ្លងផ្លូវ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ក្រសួងយុត្តិធម៌ ផ្ទេរសំណុំរឿងព្រហ្មទណ្ឌលើលោក ផាត់ ហ៊ន ពីសាលាដំបូងខេត្តកំពង់ចាម ឱ្យមកសាលាដំបូងរាជធានីចាត់ការ