Connect with us

ព័ត៌មានជាតិ

ជា សិរី៖ កម្ពុជាដាក់ផែនការពង្រីកការភ្ជាប់ការទូទាត់ឆ្លងដែនមិនត្រឹមតែនៅតំបន់ ប៉ុន្តែពិភពលោក

បានផុស

នៅ

ទេសាភិបាលធនាគារជាតិនៃកម្ពុជា លោកស្រីបណ្ឌិត ជា សិរី បានថ្លែងទៅកាន់ថ្នាក់ដឹកនាំនៃទេសាភិបាលកំពូលៗនៅលើពិភពលោកនៅឯសហរដ្ឋអាមេរិកថា កម្ពុជាបានជម្នះនូវរាល់បញ្ហាប្រឈមនានាក្នុងការតភ្ជាប់ការទូទាត់ឆ្លងដែនទៅកាន់បណ្តាប្រទេសនានានៅក្នុងតំបន់រហូតទទួលបានជោគជ័យនាពេលបច្ចុប្បន្ន ហើយខ្លួនក៏កំពុងពង្រីកការតភ្ជាប់ទៅកាន់ពិភពលោកដើម្បីជំរុញពាណិជ្ជកម្មអេឡិចត្រូនិក សម្រួលការទូទាត់ដល់ទេសចរអន្តរជាតិ និងវិនិយោគិនបរទេស ព្រមទាំងការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការថ្លែងរបស់លោកស្រីបណ្ឌិត ជា សិរី អំឡុងពេលដែលខ្លួនបាន​ចូលរួមជាវាគ្មិនកិត្តិយសក្នុងកិច្ចពិភាក្សាស្តីពីប្រធានបទ “អនាគតនៃប្រតិបត្តិការទូទាត់ឆ្លងដែន៖ កាន់តែលឿន កាន់តែសុវត្ថិភាព និងកិច្ចសហប្រតិបត្តិការល្អ” នៅក្នុងព្រឹត្តិការណ៍ G20 (G20 Event) រៀបចំឡើងដោយធនាគារសម្រាប់ការទូទាត់អន្តរជាតិ (BIS) នារសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤ នៅទីស្នាក់ការកណ្តាលនៃមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ក្នុងទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក។

កិច្ចពិភាក្សានេះក៏មានវត្តមានចូលរួមពីឥស្សរជនជាថ្នាក់ដឹកនាំល្បីៗក្នុងវិស័យហិរញ្ញវត្ថុលើពិភពលោករួមមាន លោកជំទាវ Christine Lagarde ប្រធានធនាគារកណ្តាលអឺរ៉ុប ឯកឧត្តម Robert Holzmann ទេសាភិបាលធនាគារកណ្តាលអ៊ីតាលី និងជាប្រធានគណៈកម្មាធិការទទួលបន្ទុកប្រតិបត្តិការទូទាត់ និងហេដ្ឋារចនាសម្ព័ន្ធទីផ្សារ (CPMI) នៃ BIS និងឯកឧត្តម Lesetjia Kganyago ទេសាភិបាល ធនាគារកណ្តាលអាហ្វ្រិកខាងត្បូង។ នេះបើយោងតាមធនាគារជាតិ។

លោកស្រីបណ្ឌិតបានចែករំលែកអំពីបទពិសោធន៍នៃការជម្នះបញ្ហាប្រឈមនានាក្នុងដំណើរតភ្ជាប់ប្រព័ន្ធទូទាត់ឆ្លងដែនជាមួយប្រទេសមួយចំនួននាពេលកន្លងមក និង ផែនការពង្រីកការតភ្ជាប់ជាមួយបណ្តាប្រទេសក្នុងតំបន់និងពិភពលោក ព្រមទាំងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយភាគីពាក់ព័ន្ធ។

លោកស្រី​ក៏បានរំលេចពីសារៈសំខាន់នៃប្រតិបត្តិការទូទាត់ឆ្លងដែនក្នុងការជំរុញពាណិជ្ជកម្មអេឡិចត្រូនិក សម្រួលការទូទាត់ដល់ទេសចរអន្តរជាតិ និងវិនិយោគិនបរទេស ព្រមទាំងការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ។

កាលពីថ្ងៃទី១៤ខែតុលា ធនាគារជាតិនៃកម្ពុជា (NBC) ​បានចាប់ដៃគូជាមួយក្រុមហ៊ុន Ant International ​ដាក់ឱ្យដំណើរការជាផ្លូវការនូវប្រព័ន្ធទូទាត់កូដ QR ឆ្លងដែន។ កិច្ចសហការ​នេះគឺភ្ជាប់ប្រព័ន្ធបាគង ដែលជាផ្លេតហ្វមទូទាត់ឌីជីថលជាតិរបស់កម្ពុជាជាមួយនឹង Alipay+ ដែលជាដំណោះស្រាយទូទាត់ប្រាក់តាមទូរស័ព្ទឈានមុខគេលើពិភពលោក។

ធនាគារជាតិនៃកម្ពុជាបានឱ្យដឹងថា ប្រតិបត្តិការផ្ទេរប្រាក់ និងទូទាត់ដែលធ្វើឡើងតាមរយៈប្រព័ន្ធបាគងមានចំនួន២២២,៤៣លានប្រតិបត្តិការ (ក្នុងនោះ ៩៨,០៥ លានប្រតិបត្តិការ ជាប្រាក់រៀល និង ១២៤,៣៨លានប្រតិបត្តិការជាប្រាក់ដុល្លារ) និងមានទំហំជាប្រាក់រៀលចំនួន៧៧,៣៦ ទ្រីលានរៀល និងជាប្រាក់ដុល្លារអាមេរិកចំនួន៤៦,៣៣ប៊ីលានដុល្លារ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២០ នាទីutes មុន

អ៊ីស្រាអែលយល់ព្រម​លើ​គម្រោង​ពន្យារពេល​បទ​ឈប់បាញ់ តែ​ហាម៉ាស​បដិសេធ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីថាកម្ពុជាមានទឹកស្ដុកសម្រាប់ខែប្រាំងជិត៤លានម៉ែត្រគូបខណៈស្នើកសិករធ្វើស្រែតែមួយដង

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានជាតិ៣ ម៉ោង មុន

អគារសិក្សាថ្ម​ថ្មី ១ ខ្នង ៥ បន្ទប់ ​​ជា​​ក្តីសង្ឃឹមកុមារ​តំបន់ដាច់ស្រយាល ក្នុងស្រុក​អូរគ្រៀង​សែន​ជ័យ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

​រុស្ស៊ី​ពង្រឹងការទូតយ៉ាងខ្លាំង ក្រោយ​អាមេរិក​​​ផ្សះផ្សាវិញ ប៉ុន្តែដូណាល់ ត្រាំបំបែក​សម្ព័ន្ធ​មិត្ត​

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

សម្ព័ន្ធមិត្តអ៊ឺរ៉ុបបង្ហាញ​ជំហរ​នៅ​ជាមួយ​អ៊ុយក្រែនបន្ទាប់ពីជម្លោះជាមួយ​ដូណាល់ ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម