ព័ត៌មានអន្ដរជាតិ
វៀតណាមកើបប្រាក់ជាង ៥ ប៊ីលានដុល្លារ ពីការនាំចេញកាហ្វេ សម្រាប់ឆ្នាំដាំដុះ ២០២៣-២៤
កាសែតក្នុងស្រុក Viet Nam News បានចុះផ្សាយកាលពីថ្ងៃអង្គារថា ការនាំចេញកាហ្វេរបស់វៀតណាម បានកើនលើស ៥ ប៊ីលានដុល្លារជាលើកដំបូងសម្រាប់រដូវប្រមូលផលឆ្នាំ ២០២៣-២៤ ដែលកំណត់ចន្លោះពីថ្ងៃទី ០១ តុលា ២០២៣ ដល់ថ្ងៃទី ៣០ កញ្ញា ២០២៤។

ប្រធានសមាគមកាហ្វេ និងកាកាវវៀតណាម (VICOFA) លោក Nguyễn Nam Hải បានឲ្យដឹងថា ក្នុងអំឡុងឆ្នាំប្រមូលផល ២០២៣-២៤ វៀតណាមបាននាំចេញកាហ្វេប្រមាណ ១,៤៦ លានតោន ដោយថយចុះ ១២,១ ភាគរយ បើធៀបនឹងឆ្នាំមុន។
យ៉ាងណាមិញ តម្លៃនៃការនាំចេញវិញ បានកើនឡើង ៣៣,១ ភាគរយ ដោយឈានដល់ ៥,៤៣ ប៊ីលានដុល្លារ ដែលនេះជាកម្រិតខ្ពស់បំផុតមិនធ្លាប់មាន។ លោក Hải បានបន្តថា នេះក៏ជាលើកទី១ផងដែរ ដែលការនាំចេញកាហ្វេរបស់វៀតណាមគិតតែ១រដូវកាលប្រមូលផល បានកើនលើសចំនួន ៥ ប៊ីលានដុល្លារ។

យោងតាមអគ្គនាយកដ្ឋានគយ គិតតែក្នុងខែកញ្ញា តម្លៃនាំចេញជាមធ្យមរបស់កាហ្វេវៀតណាម បានឈានដល់ ៥ ៤៦៩ ដុល្លារ/តោន ដែលជាកម្រិតខ្ពស់បំផុតមិនធ្លាប់មានរហូតមកដល់ពេលនេះ ដោយកើនឡើង ៥,៨ ភាគរយ ធៀបនឹងខែសីហា និង ៦៨,៧ ភាគរយ បើធៀបនឹងខែកញ្ញា ឆ្នាំ ២០២៣។
សហភាពអឺរ៉ុប (EU) នៅតែជាទីផ្សារនាំចេញកាហ្វេធំបំផុតរបស់វៀតណាម ដែលប្រទេសនាំចូលធំៗរួមមានអាល្លឺម៉ង់ អ៊ីតាលី និងអេស្ប៉ាញ ដោយសុទ្ធតែតម្លៃកើនឡើង។ ទីផ្សារសំខាន់ៗផ្សេងទៀតដូចជាជប៉ុន និងរុស្ស៊ី ក៏បានឃើញកំណើនដ៏រឹងមាំនៃតម្លៃកាហ្វេនាំចេញផងដែរ បើទោះបីជាបរិមាណធ្លាក់ចុះក៏ដោយ៕

-
សន្តិសុខសង្គម១ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ចរាចរណ៍១ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ