Connect with us

ព័ត៌មានអន្ដរជាតិ

សិង្ហបុរី​នឹងផ្តល់អាជ្ញាប័ណ្ណ ៣០ ឆ្នាំ លើការនាំចូលថាមពលបញ្ចេញកាបូនតិច

បានផុស

នៅ

ប្រធាននិយតករថាមពល​របស់​សិង្ហបុរី​ បាន​ឱ្យដឹង​នៅ​ថ្ងៃ​ពុធ​នេះ​ថា​ ​ប្រទេសសិង្ហបុរីបានត្រៀមផ្តល់អាជ្ញាប័ណ្ណនាំចូលរយៈពេល ៣០ ឆ្នាំ ដល់ក្រុមហ៊ុនដែលវិនិយោគរាប់ពាន់លានដុល្លារក្នុងគម្រោង​ថាមពលបញ្ចេញ​កាបូនតិច​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នាយកប្រតិបត្តិនៃអាជ្ញាធរទីផ្សារថាមពល​សិង្ហបុរី​ លោក Puah Kok Keong បាន​ថ្លែង​ក្នុង​វេទិកាសប្ដាហ៍​​ថាមពលអន្តរជាតិសិង្ហបុរី ថា៖ «វា​នឹងត្រូវ​ចំណាយប្រាក់​អស់រាប់ពាន់លានដុល្លារ ដើម្បី​​បង្កើត​​ស្ថានីយផលិតអគ្គិសនីពីថាមពលពន្លឺព្រះអាទិត្យ និង​អង្គផ្ទុកថាមពលដ៏​ធំៗទាំង​នេះ​​ ឱ្យ​​​ត្រូវ​នឹង​ការ​ផ្គត់​ផ្គង់​ថាមពល​»។ លោក​បាន​បន្ថែម​ថា ការ​​ពង្រាយ​បណ្ដាញ​ខ្សែកាប​ថាមពល​ដើម្បី​តភ្ជាប់​សិង្ហបុរី​ជាមួយ​ប្រទេស​ផ្សេង​ទៀត ​ក៏​នឹង​ត្រូវ​ចំណាយ​ប្រាក់​ច្រើន​ផង​ដែរ។

លោក​ Puah បានថ្លែង​បន្ត​ថា៖ «ពីភាគីសិង្ហបុរី យើងបានរៀបចំផ្តល់អាជ្ញាប័ណ្ណនាំចូលរយៈពេលវែងសមរម្យ គឺរយៈពេល ៣០ ឆ្នាំ សម្រាប់ក្រុមហ៊ុនដែលបានវិនិយោគក្នុងគម្រោងនេះ ពីព្រោះយើងយល់ពីការវិនិយោគជាមុនខ្ពស់ និងពេលវេលាដែលត្រូវការ ដើម្បីទាញយក​ដើម​ទុន​របស់​អ្នកមកវិញ»។

​គួរ​គូស​បញ្ជាក់​ថា​ សិង្ហបុរី​​មាន​​ផែនការ​នាំចូលអគ្គិសនីបញ្ចេញ​កាបូនតិចចំនួន ៦ ជីហ្គាវ៉ាត់ (GW) នៅឆ្នាំ ២០៣៥ ហើយ​កន្លង​មក​ បានផ្តល់ការ​អនុម័ត​តាមលក្ខខណ្ឌសម្រាប់គម្រោងចំនួន ១០ នៅក្នុងប្រទេសអូស្ត្រាលី កម្ពុជា ឥណ្ឌូណេស៊ី និង​វៀតណាម​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង១៨ វិនាទី មុន

ឯកឧត្តម ឃួង ស្រេង ចេញញត្តិថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះគម្រោងវាយប្រហារដោយដ្រូន ចូលភូមិគ្រឹះរបស់សម្តេចតេជោ ហ៊ុន សែន

ខេត្តស្ទឹងត្រែង
ព័ត៌មានជាតិ១១ នាទីutes មុន

ខេត្តស្ទឹងត្រែង រៀបចំទីតាំងដំឡើងរូបសំណាកអធិរាជសំឡេងមាស ស៊ីន សាមុត នៅសួនច្បារមាត់ទន្លេសេកុង

ព័ត៌មានអន្ដរជាតិ១៦ នាទីutes មុន

ជនរងគ្រោះ៧០០០​នាក់​​ពី​មជ្ឈមណ្ឌល​ឆបោក​ នៅមីយ៉ាន់ម៉ា រង់ចាំធ្វើ​មាតុភូមិនិវត្តន៍​

ព័ត៌មានអន្ដរជាតិ២៦ នាទីutes មុន

មីយ៉ាន់ម៉ាស្នើ​ចុះ​បញ្ជី​ម្សៅលាបមុខ Thanakha ​នៅ​អង្គការ​យូណេស្កូ​

សាន ផានិត
ជីវិតកម្សាន្ដ២៨ នាទីutes មុន

សាន ផានិត ថា ខ្លួនគ្មានមហិច្ចតាកាច់កុងប្រជែងធ្វើស្តេចចម្រៀងទេ

ងួន ចាន់ដាវិត
ជីវិតកម្សាន្ដ៦ ម៉ោង មុន

G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ

ជីវិតកម្សាន្ដ២៣ ម៉ោង មុន

UNICEF ចេញសេចក្តីថ្លែងការណ៍ទាក់ទងនឹងករណីកូនប្រុស G-Devith ដោយគូសបញ្ជាក់ ២ចំណុចធំ

ព័ត៌មានជាតិ២០ ម៉ោង មុន

អភិបាលរងខេត្តស្វាយរៀង÷ យុវជន ត្រូវមាន មានស្មារតីស្នេហាជាតិ ជួយជាតិ លើកកម្ពស់មុខមាត់ជាតិឱ្យបានច្រើន

ព័ត៌មានជាតិ៦ ម៉ោង មុន

អ្នកឧកញ៉ា៣រូប បរិច្ចាគជាង១លានដុល្លារ សង់អគារសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី នៅខេត្តកណ្ដាល

បច្ចេកវិទ្យា៦ ម៉ោង មុន

ទូរស័ព្ទថតរូបក្នុងទឹកដំបូងគេក្នុងប្រទេសកម្ពុជា OPPO Reno13 Series 5G សម្ពោធជាផ្លូវការហើយ និងបំពាក់ដោយ AI ទំនើបៗ

Sokha Hotels

ព័ត៌មានពេញនិយម