សេដ្ឋកិច្ច
ទេសចរអន្តរជាតិជិត ៥ លាននាក់បានមកទស្សនាកម្ពុជា រយៈពេល ៩ ខែ
នៅក្នុងរយៈពេល ៩ ខែឆ្នាំ ២០២៤ (មករា-កញ្ញា) កម្ពុជាទទួលបានភ្ញៀវអន្តរជាតិសរុបចំនួនជាង ៤,៨០ លាននាក់ កើនឡើង ២២,២ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៣ ដែលមានចំនួន ៣,៩២ លាននាក់។ នេះបើយោងតាមនាយកដ្ឋានស្ថិតិទេសចរណ៍ នៃក្រសួងទេសចរណ៍។
លោក ខៀវ ធី ប្រធានសមាគមន៍មគ្គុទ្ទេសក៍ទេសចរអង្គរប្រាប់កម្ពុជាថ្មីនៅថ្ងៃទី ២៣ ខែតុលា ឆ្នាំ ២០២៤ នេះថា វិស័យទេសចរណ៍ជាមាសបៃតង បើមានភ្ញៀវទេសចរកាន់តែច្រើន គឺអាចបង្កើតការងារឱ្យមនុស្សទូទៅ មិនចំពោះតែប្រតិបត្តិករទេសចរណ៍ទេ អ្នកប្រកបរបរកសិកម្មក៏ទទួលផលដែរ ដែលោកអះអាងថា ជាវិស័យសំខាន់បម្រើការងារច្រើនដល់ប្រទេសជាតិ។
លោក ខៀវ ធី បានឱ្យដឹងថា នៅខែវិច្ឆិកា ខាងមុខនេះ កំណើនភ្ញៀវទេសចរអន្តរជាតិ មកលេងច្រើននៅខេត្តសៀមរាប ដោយមានការកក់បន្ទប់សណ្ឋាគារ ផ្ទះសំណាក់ពេញអស់ហើយ។
លោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា (PATACC) បានឱ្យដឹងថា ស្ថានភាពភ្ញៀវទេសចរនៅកម្ពុជា មិនទាន់មានសញ្ញាវិជ្ជមានគួរឱ្យកត់សម្គាល់នៅឡើយទេ។
នៅខេត្តសៀមរាបទេសចរនៅមានកម្រិត ខណៈតួលេខដែលកើនឡើងភាគច្រើន គឺការឆ្លងកាត់ព្រំដែននៅប្រទេសថៃ និងវៀតណាម ដែលទេសចរចូលមកលេងរយៈពេលខ្លីហើយវិលទៅវិញ៕
អត្ថបទ៖ ឡេង ដេត
-
ចរាចរណ៍៥ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍៦ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់