សេដ្ឋកិច្ច
កសិដ្ឋាន៤០០ អាចចិញ្ចឹមខ្យងប័រ ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក បានប្រមាណជាង ២តោន ក្នុងមួយខែ
កសិដ្ឋាន ៤០០ ដែលមានទីតាំងស្ថិតនៅ ខេត្តមណ្ឌលគិរី ជាកសិដ្ឋានខ្នាតធំមួយ ដែលបានជួយដល់ការអភិវឌ្ឃលើវិស័យកសិកម្ម និងវារីប្បកម្ម ជាក់ស្ដែងកសិដ្ឋាននេះ អាចចិញ្ចឹមខ្យងប័រ សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងប្រទេសកម្ពុជា បានប្រមាណជាង ២តោន ក្នុងមួយខែ។

លោក ហាច ឆន អាយុ៤៥ឆ្នាំ ជាម្ចាស់កសិដ្ឋាន ៤០០ ស្ថិតនៅភូមិអូរណា ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី បានប្រាប់ កម្ពុជាថ្មី ថា សម្រាប់ពេលបច្ចុប្បន្នកសិដ្ឋានរបស់លោក អាចមានលទ្ធភាពចិញ្ចឹមខ្យងប័រ បានប្រមាណជាង ២តោន ក្នុងមួយខែ នៃអាងចិញ្ចឹមសរុបជាង ៥០០អាង។

ទាក់ទងនឹងការចិញ្ចឹមខ្យងប័រនេះដែរ លោក ហាច ឆន បានឱ្យដឹងថា ទីផ្សារក្នុងប្រទេសកម្ពុជាបច្ចុប្បន្ននេះ ហាក់កំពុងមានតម្រូវការខ្ពស់ ពិសេសចំពោះប្រភេទខ្យង៣ប្រភេទ ក្នុងនោះរួមមាន៖ ខ្យងប័រ ខ្យងធូរេន និងខ្យងឈឺរី ដែលដំបូងឡើយខ្យងប្រភេទនេះ គឺមានតែនៅប្រទេសជប៉ុន និងប្រទេសថៃតែប៉ុណ្ណោះ តែបច្ចុប្បន្ននេះ ខ្យងទាំងនេះ ក៏កំពុងមានវត្តមាននៅក្នុងកសិដ្ឋាន៤០០ របស់លោក ផងដែរ។

លោក ហាច ឆន បានឱ្យដឹងទៀតថា សម្រាប់ការចិញ្ចឹមវិញ ខ្យង៣ប្រភេទនេះ វាមានលក្ខណៈបច្ចេកទេសចិញ្ចឹមងាយស្រួល ដោយប្រើរយៈពេលត្រឹមតែ២ខែ ក៏អាចប្រមូលផលបានយ៉ាងឆាប់រហ័ស។ ចំពោះតម្លៃវិញ មិនថាខ្យងប័រ ខ្យងធូរេន និងខ្យងឈឺរី កសិដ្ឋានរបស់លោក ហាច ឆន អាចលក់ចេញបានក្នុង១គីឡូក្រាម តម្លៃ១៥ដុល្លារ និងអាចឱ្យលោកអាចរកចំណូលចេញពីមុខរបរមួយនេះ ក្នុងមួយខែ រាប់ម៉ឺនដុល្លារ ផងដែរ។

លោក ហាច ឆន ក៏ស្នើលើកទឹកចិត្តដល់ប្រជាជនខ្មែរ ជាពិសេសម្ចាស់កសិដ្ឋានផ្សេងៗទៀត អាចងាកមកមើលមុខរបរចិញ្ចឹមខ្យង៣ប្រភេទនេះ ដើម្បីពង្រីកវិស័យវារីវប្បកម្មក្នុងប្រទេសកម្ពុជាឱ្យកាន់តែសម្បូរបែបជាងនេះទៅទៀត។

សូមបញ្ជាក់ថា បច្ចុប្បន្ននេះ លោក ហាច ឆន ម្ចាស់កសិដ្ឋាន៤០០ បានបង្កើតឱ្យមានសមាជិកទូទាំង ២៥ ខេត្តក្រុង ដោយបង្រៀនអំពីបច្ចេកទេស និងរបៀបរកទីផ្សារបន្ថែម ជាពិសេសមានការគាំទ្រពីសហព័ន្ធចំនួន ៥ ទៀតរួមមាន៖ សហព័ន្ធចិញ្ចឹមមាន់ស្រែ និងបក្សី សហព័ន្ធចិញ្ចឹមព្រាប សហព័ន្ធវារីវប្បកម្ម សហព័ន្ធចឹញ្ចិមខ្ញាដំរី និងសហព័ន្ធចិញ្ចឹមកណ្ដុរ៕
អត្ថបទ ៖ សួស សិត

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ