ព័ត៌មានអន្ដរជាតិ
ក្រុមហ៊ុនផលិតស៊ីម៉ងត៍វៀតណាម ដំឡើងថ្លៃផលិតផល ដោយសារថ្លៃដើមផលិតកើនខ្ពស់
ក្រុមហ៊ុនផលិតស៊ីម៉ងត៍ធំៗក្នុងស្រុកវៀតណាម បានប្រកាសពីការដំឡើងថ្លៃផលិតផលរបស់ខ្លួនចាប់ពីថ្ងៃទី ២០ ខែតុលា តទៅ ដើម្បីឆ្លើយតបនឹងការកើនឡើងនៃថ្លៃផលិតកម្ម ដែលជំរុញដោយតម្លៃអគ្គិសនី ធ្យូងថ្ម និងការវេចខ្ចប់ ដែលខ្ពស់ជាងមុន។ នេះបើតាមការចុះផ្សាយរបស់កាសែត Viet Nam News។

ក្រុមហ៊ុនផលិតស៊ីម៉ងត៍ទាំងនោះ រួមមានទាំងក្រុមហ៊ុន Vicem Bỉm Sơn ក្រុមហ៊ុន Bút Sơn ក្រុមហ៊ុន The Vissai ក្រុមហ៊ុន Thành Thắng Group និងក្រុមហ៊ុន Xuân Thành Cement ជាដើម។ អតិថិជនរបស់ក្រុមហ៊ុន នឹងឃើញពីការឡើងថ្លៃស៊ីម៉ងត៍ ៥០ ០០០ ដុង (១,៩៧ ដុល្លារ) តោន ខណៈក្រុមហ៊ុន The Vissai ដំឡើងថ្លៃប្រមាណ ៤៦ ៣០០ ដុង/តោន។
អ្នកតំណាងមកពីក្រុមហ៊ុន ThànhThắng Group បាននិយាយថា៖ «តម្លៃអគ្គិសនីបានកើនឡើង ៤,៨ ភាគរយ ខណៈការចំណាយលើអគ្គិសនី រួមចំណែកលើថ្លៃដើមផលិតកម្ម ១៤-១៥ ភាគរយ ដែលធ្វើឱ្យតម្លៃផលិតទាំងមូលខ្ពស់ជាងមុន។ ទោះបីជាក្រុមហ៊ុនបានប្រតិបត្តិវិធានការកាត់បន្ថយតម្លៃផ្សេងៗឱ្យមានប្រសិទ្ធភាពក៏ដោយ យើងមិនអាចទូទាត់ឱ្យស៊ីគ្នានឹងការកើនឡើងនៃការចំណាយទេ»។ អ្នកតំណាងបន្តថា ការដំឡើងថ្លៃ ៥០ ០០០ ដុង/តោន រំពឹងថានឹងជួយក្រុមហ៊ុនផលិតស៊ីម៉ងត៍ ឱ្យរក្សាបាននូវស្ថិរភាពប្រតិបត្តិការ និងធានាបាននូវគុណភាពផលិតផល។

ក្រៅតែពីការឡើងថ្លៃអគ្គិសនី ជម្លោះភូមិសាស្ត្រនយោបាយទូទាំងពិភពលោក បានបង្កឱ្យមានការប្រែប្រួលសំខាន់ៗក្នុងការចំណាយលើតម្លៃផលិតកម្ម រួមទាំងការចំណាយកាន់តែខ្ពស់លើធ្យូងថ្ម និងប្រេង។ បញ្ហានេះ រំពឹងថានឹងបន្តកើនឡើងដែលធ្វើឱ្យឧស្សាហកម្មស៊ីម៉ងត៍មិនអាចរក្សាកម្រិតតម្លៃដូចមុន។
យោងតាមសមាគមស៊ីម៉ងត៍ជាតិវៀតណាម (VNCA) ការឡើងថ្លៃតម្លៃគឺជៀសមិនរួចនោះទេ ខណៈស៊ីម៉ងត៍វៀតណាម ត្រូវបានលក់នៅខាងក្រោមថ្លៃដើមផលិតកម្មអស់រយៈពេលជាច្រើនឆ្នាំមកហើយ។ ក្រុមហ៊ុននឹងត្រដាបត្រដួសក្នុងប្រតិបត្តិការរបស់ខ្លួន ប្រសិនបើមិនដំឡើងថ្លៃឱ្យសមស្របនឹងការចំណាយ៕

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម២០ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ព័ត៌មានជាតិ៣ ម៉ោង ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ